Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណីក្មេងចំនួន ០២នាក់ បានចេញពីផ្ទះនៅសៀមរាប ត្រូវបានរកឃើញនៅចំណុចក្នុងបរិវេណកោះពេជ្រ បន្ទាប់ទទួលបានព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាមានករណីក្មេងចំនួន០២នាក់ ចេញពីផ្ទះនៅខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ សហការជាមួយសន្តិសុខកោះពេជ្រ បានចុះត្រួតពិនិត្យនៅក្នុងបរិវេណកោះពេជ្រ ដោយបាននាំក្មេងនោះមកសួរនាំ និងឲ្យរង់ចាំនៅស្នាក់ការសន្តិសុខកោះពេជ្រជាបណ្តោះអាសន្ន ដើម្បីទំនាក់ទំនងក្រុមគ្រួសាររបស់ក្មេងទាំង០២នាក់។ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានប្រគល់ក្មេងទាំងពីរជូនទៅឪពុកបង្កើតយកទៅស្រុកកំណើតវិញហើយ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    May 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បង្ហាញពីអត្ថន័យនៃសញ្ញាលើរបារ ដែលអ្នកប្រើប្រាស់ផ្លូវជួបប្រទះនៅតាមផ្លូវកោង សញ្ញាលើរបារផ្លូវកោងទៅស្ដាំ LATERAL SHIFT MARKER (TO RIGHT)៖ សញ្ញានេះប្រើសម្រាប់បង្ហាញអ្នកបើកបរឱ្យប្រុងប្រយ័ត្នផ្លូវកោងទៅខាងស្ដាំ។ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។ ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៖ – App Store:

    May 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹថា នៅរាត្រីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលជោគជ័យ រយៈពេលពីរថ្ងៃគឺថ្ងៃ១២-១៣ខែឧសភា ឆ្នាំ២០២២។ ជាលទ្ធផលក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និង សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាច្រើន និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ក៏បានជជែកពិភាក្សាស្តីពីបញ្ហាវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយចីរភាព

    May 16, 2022
  • សិល្បៈ

    កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ បេក្ខជន ផាន គីមសុង អាយុ ២៨ មកពីខេត្តកំពង់ធំ បានចូលមកប្រកួតប្រឡង ពោលពេញទៅដោយសមត្ថភាព និងទេពកោសល្យមិនធម្មតាខុសប្លែកពីបេក្ខជនផ្សេងៗ ដែលគាត់អាចច្រៀងសំឡេងដូច លោកពូ ណូយ វ៉ាន ណេត ប៊ុន សក្ដិ ព្រាប សុវត្ថិ បានយ៉ាងល្អទៀតផង។ បើក្រឡេកមកមើលជីវប្រវត្តបេក្ខជនរូបនេះវិញ គាត់បានរៀបរាប់ប្រាប់ថា ជាពលករនៅប្រទេសថៃ ធ្វើការងារជាអ្នកមើលថែមាន់

    May 16, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ បានឲ្យដឹងថា ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ក្នុងចំណោម ៤យប់។ យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱយបានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល ៥ភ្លឺ ទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ ថ្ងៃទី១៤ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃឆ្វេងនេះហើយដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល)។ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើនពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច៕

    May 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 02នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,194 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី14 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 03នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,192 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 14, 2022
  • សិល្បៈ

    បេក្ខជនមួយរូបដែលមានឈ្មោះថា ថុល សុភិទិ បានចូលប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ និងបានធ្វើអោយគណៈកម្មការទាំង៤រូបសរសើរមិនដាច់ពីមាត់ចំពោះសំនៀងដ៏ក្រអូនក្រអៅរបស់បេក្ខជនរូបនេះ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺ ថុល សុភិទិ ធ្លាប់បានចូលប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ រួចម្តងហើយ ដោយកាលនោះ លោក ព្រាប សុវត្ថិ ដែលជាគណៈកម្មការមួយរូប កាលគ្រានោះ បានសរសើរថា ភិទិ មានសំលេងពីរោះបែបបំពេរ គួរអោយចាប់ចិត្ត។ សំរាប់រដូវកាលនេះ ថុល សុភិទិ បានបញ្ចេញសមត្ថភាពកាន់តែខ្លាំងជាងមុន ធ្វើអោយគណៈកម្មការ មិនមានការរារែកចិត្ត ក្នុងការផ្តល់ចម្លើយ yes

    May 14, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេម នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា វីរកីឡាការិនីជឺជីតស៊ូតដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ជាង ២០០ក្រាម។ ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ខាន់ ចេសា គឺមិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨គីឡូក្រាម ប៉ុន្តែនៅពេលថ្លឹងទម្ងន់ ឃើញថាលេីសទម្ងន់ ២៤០ក្រាម ដូចនេះ ខាន់ ចេសា មិនត្រូវបានអនុញ្ញាតឲចូលរួមប្រកួតឡើយ ព្រោះវាផ្ទុយទៅនឹងបទបញ្ជាការប្រកួតរបស់សហព័ន្ធ

    May 14, 2022
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីចោរមួយក្រុមបានធ្វើសកម្មភាពប្លន់ម៉ូតូ និងទូរស័ព្ទដៃរបស់បុគ្គលិកដឹកម្ហូបអាហារ E-Gets ហើយគេចខ្លួនបាត់ស្រមោល។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក DeNh Ī-FoXz កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា៖ «សូមពុកម៉ែបងប្អូនជួយស៊ែរផង 🙏🏽 វីដេអូ ហេតុការណ៍នៅខាងក្រោម ករណីចោរ 4 នាក់ជិះម៉ូតូ 2 គ្រឿងបានប្លន់យកម៉ូតូបុគ្គលិក E-Gets ម្នាក់ដែលធ្វើការនៅសាខា បាក់ទូកនៅថ្ងៃទី 12-5-2022 នៅវេលាម៉ោងប្រហែល 9 និង9នាទីយប់ មានចោរមួយក្រុមមានគ្នា 4 នាក់ជិះម៉ូតូចំនួន 2 គ្រឿង 1គ្រឿងមិនស្គាល់ម៉ាក

    May 14, 2022