Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា រយៈពេល៤ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពន្ធដារប្រមាណ៥៣ភាគរយ ស្របពេលដែលចរន្តសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ គិតជាទឹកប្រាក់មានចំនួនប្រមាណ ២ពាន់លានដុល្លារអាមេរិក។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណ២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅពេលវិបត្តិនៃជំងឺកូវីដ-១៩បានមកដល់ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះពី៧ភាគរយនៅឆ្នាំ២០១៩ មករហូតដល់-២,១ភាគរយ ដែលនេះជាការធ្លាក់ចុះមួយដ៏អាក្រក់សម្រាប់កម្ពុជា ។ ជាមួយគ្នានោះ ក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានខិតខំរើបម្រាស់ ដែលត្រឹមខែតុលា ឆ្នាំ២០២១

    May 12, 2022
  • ព័ត៌មានជាតិ

    នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថា មានមនុស្សមួយក្រុមដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនីក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលមានឈ្មោះ Thyrith Sochantha, Thirith Kong, ហម ផល្គុន និង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនដោយមានសកម្មភាពដូចជា៖ ស្លៀកពាក់ឯកសណ្ឋានដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ, បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sochantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការនៅអគ្គនាយកដ្ឋានពន្ធដារ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការជូនដំណឹងដល់សាធារណជនទាំងអស់ និងអ្នកជាប់ពន្ធ មេត្តាជ្រាបថា មនុស្សមួយក្រុមនេះ មិនមែនជាមន្ត្រីរាជការពន្ធដារ

    May 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទទូទាំងប្រទេស(គ.វ.ក-១៩) សូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ មេត្តាជ្រាបថា អំពីការចេញប័ណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩។ ដោយកន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនថា ខ្លួនគាត់មានការសហការណ៍ជាមួយក្រសួងសុខាភិបាលក្នុងការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ថ្មី ឬអាចចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទទូទាំងប្រទេស សូមបដិសេធចោលទាំងស្រុងនូវការប្រកាសរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។ ជាមួយគ្នានេះ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ទាំងនោះ ដើម្បីជៀសវាងនូវការខាតបង់ប្រាក់ និងបង្កឱ្យមានភាបអធិបតេយ្យក្នុងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

    May 12, 2022
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ក្នុងនោះករណីឆ្លងសហគមន៍ក៏គ្មានដែរ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 02នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,186 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីវៀតណាមក្នុងការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នាឡើងវិញ និងបានណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរពិភាក្សាគ្នាឱ្យបានច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃការធ្វើដំណើរនេះ។ ចំណុចនេះត្រូវបានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាជនខ្មែរអាមេរិក និងខ្មែរកាណាដា នៅរដ្ឋធានីវ៉ាស៉ិនតោន សហរដ្ឋអាមេរិក នាព្រលឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ខណៈនៅសហរដ្ឋអាមេរិកចំពេលព្រលប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្ដេចទើបតែបានព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីវៀតណាមលើការបើកទេសចរណ៍ផ្លូវគោក និងផ្លូវអាកាសឡើងវិញ បន្ទាប់ពីផ្អាកដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈកម្ពុជាក៏បានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។

    May 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ

    May 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ព្រះនាងតូច នរោត្តម ជេនណា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា «មរណភាពនៃជីដូនខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​។ ខ្ញុំ​ និងព្រះមាតាខ្ញុំ​ ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ បុប្ផារី​ មានសេចក្តីរំជួលចិត្ត​រន្ធត់ក្តុកក្តួលជាពន់ពេកណាស់​ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កេីតខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ដោយជីដូនខ្ញុំបានទទួលមរណភាព​ កាលពីម៉ោង ១១:៣៩នាទីព្រឹក​នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។ ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ​ ចៅស្តាយណាស់​ដែលចៅមិនបានជួប​ និងនៅក្បែរម៉ាក់យាយក្នុងដង្ហេីមចុងក្រោយ។​ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ​ តែពេលនេះម៉ាក់យាយទៅចោលចៅហេីយ​

    May 12, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន ១៤៦កេសកំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំងជូនអាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដើម្បីរក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ បុរាណវត្ថុទាំងអស់នេះ បានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។ លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានមានលើកឡើងថា នេះពុំមែនជាលើកទី១ ដែលសាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុ ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរាទេ គ្រាន់តែលើកនេះ មានចំនួនច្រើនជាងលើកមុនៗ ហើយក៏ពុំមែនមានតែស្ថាប័នមួយនេះទេ ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរាដែលបានរកឃើញក្នុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។

    May 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល០៣៖៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលនៅថៃ្ងទី១០ ខែឧសភា ឆាំ្ន២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរបានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល០៣៖៣០នាទី ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីលួចម៉ូតូនិងទូរស័ព្ទដៃ ភ្លាមនោះលោកអធិការបានបញ្ជា កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យម្នាក់យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នោរ។ ឃាត់សង្ស័យចំនួន ០១នាក់៖ ឈ្មោះ ខៀវ សុភក្រ្ដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅ ភូមិស្ពៀនខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    May 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    May 12, 2022