- Khmernote Media
- សិល្បៈ
កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី១ មានបេក្ខជនមកពីបណ្ដារាជធានី-ខេត្ត ជាច្រើនរូប បានដាក់ពាក្យចូលមកប្រឡង នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងអាជីព នៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ជ័យលាភី ទទួលបានប្រាក់រង្វាន់ ១០០លានរៀង។ ក្នុងនោះមានបេក្ខជនម្នាក់ឈ្មោះ ភៀន ភារិន បានបកស្រាយបទ “ខ្ចីលុយម៉ែក្មេក” ដែលកាឡៃបទដើមពីបទ សែនឈឺចិត្ត (ម្តាយក្មេកមកលេង) រស់ សេរីសុទ្ធា ដែលជាស្នាដៃ កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន
May 10, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះសម្ដេចកំពុងបន្តដំណើរឆ្ពោះទៅអាឡាស្កា សហរដ្ឋអាមេរិក បន្ទាប់ពីយន្តហោះ បានចុះចាក់សាំងរយៈពេល១ម៉ោង នៅទីក្រុសេអ៊ូល នៃសាធារណរដ្ឋកូរ៉េនោះ។ ក្នុងសារជាសំឡេង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងថា ឥឡូវ យន្តហោះចុះចាក់សាំងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ បន្ទាប់ពីការចុះចាក់សាំងចំនួន១ម៉ោង យើងចាប់ផ្ដើមហោះចេញពីសេអ៊ូល សាធារណរដ្ឋកូរ៉េ ទៅអាឡាស្កា សហរដ្ឋអាមេរិក
May 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកឱ្យរៀន និងបង្រៀនពេញលេញឡើងវិញនៅទូទាំងប្រទេសដោយអនុវត្តតាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាសុវត្ថិភាពនៅក្នុងការសិក្សា។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថាប្រទេសកម្ពុជាបានបើកឱកាសឱ្យរៀននិងបង្រៀនពេញលេញឡើងវិញនៅទូទាំងប្រទេស ដោយត្រូវអនុវត្តតាមគន្លងប្រក្រ តីភាពថ្មី។ ឯកឧត្តមបន្ដថា យោងតាមស្មារតីសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងអប់រំ និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី២៥-២៧មេសា ឆ្នាំ២០២២ ក្រសួងអប់រំ បានសម្រេចឱ្យមានការបង្រៀន និងរៀនពេញលេញឡើងវិញក្រោយពីជំងឺកូវីដ-១៩ បានធូរ ស្រាល តែត្រូវអនុវត្តតាមគន្លងប្រក្រតីភាពថ្មីនិងវិធានការ ៣ការពារ
May 10, 2022 - កូវីដ-១៩
នៅថ្ងៃទី10 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ក្នុងនោះករណីឆ្លងសហគមន៍ក៏គ្មានដែរ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 02នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,184 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្តីពីករណី ធ្វើឲ្យខូចខាតដោយចេតនា ទ្រព្យសម្បត្តិសាធារណៈ (ប្រើកាំបិត ប៉័ងតោកាប់ផ្លាកមិត្តភាពជប៉ុន-កម្ពុជា) នៅចំណុចគល់ស្ពានព្រះមុន្នី វង្សចាស់ ផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ម៉ោង២៣ និង០០នាទី។ ដើមបណ្តឹងឈ្មោះគង់ សុផល ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រជាការពារ ស្នាក់នៅផ្ទះលេខ២៧ ភូមិព្រែក សង្កាត់ ច្បារអំពៅ១
May 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានសេចក្តីបកស្រាយបំភ្លឺព័ត៌មាន និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការខំមិនព័ត៌មានគ្មានប្រភពច្បាស់លាស់ និងជាព័ត៌មានមិនពិតត្រឹមលឺគេថាសោះ បែរជាយកមកខំមិនចូលផេកស្នងការ នៅព័ត៌មានមិនពិត ដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ ប៉ា សុណាវីន ខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានខ្លឹមសារថា “ម្តុំខ្ញុំឥឡូវយប់ៗឡើងសំបូរចោរដើរលួចតាមបន្ទប់ជួលណាស់ ប្រទះអីលួចហ្នឹង ហើយពួកវាមុននឹងលួចវាដើរចង់ពីខាងក្រៅបន្ទប់មិនអោយចេញរួចនោះ។ទីតាំងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ” ភ្លាមនោះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងស្វែងរកគណនីហ្វេសប៊ុកខាងលើ មកបកស្រាយបំភ្លឺលើករណីនេះនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២
May 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃទីបីហើយ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង គឺពុំមានករណីឆ្លងកូវីដ១៩ ដែលនេះគឺជាជោគជ័យបានមកពីការខិតខំរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។ ក្នុងសារជាសំឡេងនាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ ផ្ញើរជូនជនរួមជាតិ មុននឹងចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ដែលជាការតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បីថ្ងៃកន្លងផុតទៅគឺទូទាំងប្រទេសពុំមានការឆ្លងណាមួយសម្រាប់កូវីដ១៩នោះទេ ដែលសម្ដេចពិតជាអរព្រះគុណ ថ្វាយចំពោះព្រះមហាក្សត្រ សម្ដេចម៉ែ ក៏ដូចជា
May 10, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សារ៉ាត់ អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល រួមជាមួយឯកឧត្ដម ដានី ចេតនា អគ្គនាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉ៅ ហាក់ អនុប្រធានគណកម្មាការបឹងទន្លេសាប រួមជាមួយមន្ទីរអង្គភាពជំនាញ ពាក់ព័ន្ធក្នុងខេត្តកណ្ដាល ចុះពិនិត្យ និងសិក្សាស្ថានភាពទឹកហូរច្រះ ដែលធើ្វអោយបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីស្ពានថ្មតាខ្មៅ រហូតដល់ វិហារលោកតា សា ថៃជឺ ដែលមានប្រវែង ២១០ម៉ែត្រ
May 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា នេះខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ខ្ញុំនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលខ្ញុំ។ សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងកូវីដ១៩ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
May 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី។ រដូវវស្សាជារួមទូទាំងប្រទេស សម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភា ខាងមុខនេះ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ
May 10, 2022









