- Khmernote Media
- PR
បន្ទាប់ពីបញ្ចប់រដូវកាលចាស់យូរគួរសម ពេលនេះកម្មវិធីដ៏ល្បីខ្ទរខ្ទារពេញលំដាប់ពិភពលោក Cambodian Idol នឹងចាក់ផ្សាយសប្តាហ៍ដំបូងក្នុងរដូវកាលថ្មីទី4 ហើយ។ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ម៉ោង 8 យប់នេះនឹងក្លាយជាពេលវេលាដ៏រំភើបរបស់មហាជនទូទាំង ប្រទេស ដែលរង់ចាំទស្សនាកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះ។ កំពូលគណៈកម្មការដ៏លេចធ្លោទាំង 4រូប អ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុខ សីឡាលីន នឹងបង្ហាញវត្តមានកាត់ក្តីជ្រើសរើសបេក្ខជនដែលមានសម្ថតភាពឲ្យរួមដំណើរជាមួយកម្មវិធី។ សណ្ឋាគារ Rosewood ក្នុងអាគារ វឌ្ឍនៈ ដ៏ប្រណីតខ្ពស់ស្កឹមស្កៃដាច់គេក្នុងក្រុងភ្នំពេញ នឹងរំលេចចេញជារូបភាពដ៏អស្ចារ្យក្នុង
May 8, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃលើកដំបូងដែលព្រះរាជាណាចក្រកម្ពុជា ពុំមានករណីឆ្លងកូវីដ១៩ គឺសូន្យករណីតែម្ដង ដែលនេះជាជោគជ័យដ៏ធំដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ១៩។ ក្នុងសារសម្លេងនាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ថ្ងៃនេះ ពេលនេះ ពិតមែនតែសម្ដេចកំពុងធ្វើការកាន់ទុក្ខ បន្ទាប់ពីមរណភាពរបស់បងប្រុសបង្កើតរបស់សម្ដេច ក៏ប៉ុន្តែសម្ដេចមិនភ្លេចជាមួយនឹងការតាមដាន ទៅលើការដឹកនាំការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ពុំមានករណីកូវីដ១៩
May 8, 2022 - PR
(ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ស៊េរីចុងក្រោយសម្រាប់ឆ្នាំ 2022 ដ៏ឆ្លាតវៃ ស៊ីវីល័យ ទាន់សម័យ និងអស្ចារ្យបំផុតរបស់ខ្លួន ម៉ូឌែល Neo QLED 8K និងបានដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗជាច្រើនមុខទៀតនៅសណ្ឋាគារណាហ្គាវើលដ៍ កាលពីថ្ងៃទី7 ខែឧសភា ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មានក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេសផងដែរ។ លោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការទូរទស្សន៍ Neo
May 8, 2022 - សង្គម
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី ដោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ គួរអោយដឹងដែរថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ នៅចំណុចម្ដុំបេនឡានវីរះប៊ុនថាំង ផ្លូវលេខ៤៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំពោះសកម្មភាពឆ្កឹះលួចកញ្ចក់រថយន្តទំនើបនោះដែរ ប្រព្រឹត្ដិកាលពីនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខហាងលក់ស្រា S.Liquor ទីតាំងលេខ២៤៨ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ជនសង្ស័យឈ្មោះ
May 7, 2022 - ព័ត៌មានជាតិ
ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារឯកឧត្តម ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេចឧត្ដមទេពញាណ» នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ៕
May 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែង និងការធ្វើសម្ភាសន៍ផ្ទាល់មាត់ ដើម្បីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៧០នាក់ សម្រាប់ចុះអនុវត្តការងារអង្កេតសហគ្រាស នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋានពន្ធដារ សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលមានរាយនាមក្នុងបញ្ជីរាយនាមបេក្ខជន ដែលមានសិទ្ធចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៧០នាក់ សម្រាប់ចុះអនុវត្តការងារអង្កេតសហគ្រាសនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំការប្រឡងប្រជែង និងធ្វើតេស្តសម្ភាសន៍ផ្ទាល់មាត់ តាមកាលបិច្ឆេទ ពេលវេលា និងទីកន្លែងកំណត់ដូចខាងក្រោម៖ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department
May 7, 2022 - កូវីដ-១៩
នៅថ្ងៃទី07 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 02នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 05នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,177 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផល WHITENING REPAIR FOOT CTEAM គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ Dr.Fitness II កំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ WHITENING REPAIR FOOT CTEAM គ្មានលេខប្រវេទន៍ ឬបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលតាបត្រប្រវេទន៍ដែលមានបិទលើសំបកវេចខ្ចប់
May 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីសម្រេច ស្ដីពីការជ្រើសរើសពលទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាស។ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាសរយៈកំពង់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្ដីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
May 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅវេលាម៉ោង ២៣និង១០យប់ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ – ប្រភេទសំណង់៖ ថ្មក្រោមឈើលើ ។ – ខូចខាតសម្ភារៈ៖ ឆេះផ្ទះថ្មក្រោមឈើលើចំនួន ១៨ ខ្នង
May 7, 2022









