Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីសម្រួលដល់ក្បួនដង្ហែសពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ពីគេហដ្ឋានសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទៅបញ្ចុះនៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ និងមានវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងឥស្សរជនជាថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា

    May 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការលុបអាជ្ញាបណ្ណសេវាបញ្ជើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ចំនួន ២ក្រុមហ៊ុន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ថ្មីៗនេះ ក្រសួងបានសម្រេចលុបអាជ្ញាធរបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុនចំនួន ២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្មរួមមាន៖ -ក្រុមហ៊ុន PHNOM PENH SORYA DEKCUNCHOUN NAKDAMNOEUR CO.,LTD និង -ក្រុមហ៊ុន ALADDIN EXPRESS CO.,LTD.។ ក្នុងនោះដែរ ក្រសួងក៏បានណែនាំឲ្យប្រតិបត្តិករទាំងអស់ខាងលើ ឲ្យបំពេញកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន

    May 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីដូចខាងក្រោម៖ ១.នៅលើចញ្ចើមផ្លូវជាតិលេខ១ ចន្លោះផ្លូវលេខ៣VS ដល់ផ្លូវលេខ៩PE នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។ ២.នៅលើចញ្ចើមផ្លូវលេខ៣៩D នៅចន្លោះផ្លូវលេខ៦០D ដល់វត្តហា នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។ ៣.នៅលើចិញ្ចើមផ្លូវលេខ៥៥KK នៅចន្លោះផ្លូវជាតិលេខ១ ដល់ផ្លូវលេខ១៥PE នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    May 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញសុខាភិបាលក្រើនរំលឹកដល់ប្រជាពលរដ្ឋ មុននឹងប្រើប្រាស់ឱសថត្រូវពិនិត្យឱ្យបានត្រឹមត្រូវចៀស វាងមានបញ្ហាដល់សុខភាព ដោយសារតែឱសថមួយចំនួនមិនមានលេខប្រវេទន៍ឬបញ្ជិការដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលនោះ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងច្រើន ហើយមួយចំនួនទៀតក៏មិនទាន់បានយល់ច្បាស់ពីបញ្ហាឱសថនេះនៅឡើយទេ ដូច្នេះ ហើយក្រសួងសុខាភិបាលមិនព្រងើយកន្តើយនោះឡើយ គឺតែងតែផ្សព្វផ្សាយនូវរាល់នូវព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យឱសថ។ មិនតែប៉ុណ្ណោះ ក្រសួងមានបង្កើតក្រុមការងារអធិការកិច្ច ក្រុមនគរបាលយុត្តិធម៌ សម្រាប់បំពេញភារកិច្ចត្រួតពិនិត្យនៅតាមទីផ្សារ ឱសថស្ថាន ឬកន្លែងចែកចាយឱសថ គ្រឿង សម្អាង និងបរិក្ខារពេទ្យ។ លោកជំទាវ បានបន្តថា កន្លងមកក្រសួងបានរកឃើញផលិតផលមួយចំនួន

    May 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញសុខាភិបាល អំពាវនាវឱ្យមាតាបិតា ត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗខណៈរយៈពេលបួនខែដើមឆ្នាំនេះ ករណីកើតឡើងជំងឺគ្រុនឈាម នៅក្នុងប្រទេសកម្ពុជា គឺមានរហូតដល់ទៅ ជាង៦០០ករណី ដូចនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិត និងឆ្លងនូវជំងឺមួយនេះ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖ លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា ទិន្នន័យនៃការឆ្លង និងករណីកើតជំងឺគ្រុន ឈាមនៅក្នុងប្រទេសកម្ពុជា ត្រឹមតែរយៈពេលបួនខែដើម ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាម ជាង ៦០០ករណី បើធៀបរយៈ

    May 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២២បានធ្វើការប្រគល់រថយន្តដឹកសំរាមសំណល់រឹង ចំនួន១៩គ្រឿង ដល់មន្ទីរបរិស្ថាក្នុង ខេត្តចំនួន១២សម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពបន្ថែមទៀត។ ក្នុងពិធីនេះឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតី សម្រាប់ប្រគល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន១៩គ្រឿង ដល់មន្ទីរបរិស្ថាន សម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ចំនួន១៨ មកពីខេត្ត ចំនួន១២។ ឯកឧត្តម ផៃ ប៊ុនឈឿនបានថ្លែងក្នុងពិធីនេះថាការប្រគល់រថយន្តរថយន្តរបស់ក្រសួងបរិស្ថាននេះ បានធ្វើឡើង

    May 6, 2022
  • កូវីដ-១៩

    នៅថ្ងៃទី06 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 01នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 05នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,260 នាក់, ករណីជាសះស្បើយសរុប 133,172 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានៈ អ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ ជា «ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ» និងតែងតាំងព្រះអង្គម្ចាស់ ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕

    May 6, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅសួនរុក្ខជាតិអង្គរ មុនពេលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ដែលក្នុងដំណើរចុះត្រួតពិនិត្យនោះ ត្រូវបានអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងឯកឧត្តមអគ្គនាយករង មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា

    May 6, 2022
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នឹងបើកដំណើរការឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០នាទី ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ពីជំនួបពិភាក្សាគ្នារវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តសុរិន្ទ ប្រទេសថៃ។ នៅក្នុងជំនួបពិភាក្សានារសៀលថ្ងៃនេះ អាជ្ញាធរកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល

    May 6, 2022