Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីអបអរសាទរព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការកម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ សិល្បករ-សិល្បការិនី និងអ្នកសារព័ត៌មានជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់របស់ក្រសួងពាណិជ្ជកម្ម សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ សិល្បករ-សិល្បការិនី ក្រុមការងារវិទ្យាស្ថានម្ហូបអាហារកម្ពុជា

    May 4, 2022
  • ព័ត៌មានជាតិ

    ក្រុងប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យបានជ្រាបថា រដ្ឋបាលខេត្ត តាមរយៈអង្គភាពច្រកចេញចូលតែមួយខេត្ត មានបំរើសេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងនោះមានការងារផ្ដល់សេវា នៃការផ្ដល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាសយដ្ឋានស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលសេវានោះរួមមាន៖ តម្លៃ និងសុពលភាព៖ – តម្លៃធ្វើប័ណ្ណព្រំដែនថ្មី ២០,០០០រៀល – តម្លៃធ្វើសៀវភៅព្រំដែន ២០,០០០រៀល – តម្លៃបន្តធ្វើប័ណ្ណព្រំដែន ១០,០០០រៀល។ សូមបងប្អូនកុំប្រើប្រាស់សេវារត់ការ សូមទៅផ្ទាល់ដែលមានទីតាំង៖ – ការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត – អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ៕

    May 4, 2022
  • ព័ត៌មានជាតិ

    លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ថា កម្លាំងចំរុះបានចុះធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង (Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា “ប្រតិបត្តិការណ៍ថ្ងៃទី១ជួបការប្រឈមខ្លះៗ ក៏ប៉ុន្តែកម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នគរបាលជាតិ បានសម្រេចគោលដៅប្រកបដោយផ្លែផ្កា ។ ស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងតិចតួចចាប់បង្ខំរុះរើទម្លាក់ ។ ម៉ាស៉ីនផ្សាយប្រមាណ ២០០ គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទងកាន់ដៃប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ ៥០០០ គ្រឿងត្រូវបិទបញ្ចប់។ យើងខ្ញុំនឹងបន្តធ្វើរហូតប្រាកដថា

    May 4, 2022
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 01នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,258 នាក់, ករណីជាសះស្បើយសរុប 133,156 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 4, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានសេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង។ អភិបាលខេត្តបាត់ដំបង សូមជម្រាបជូនដំំណឹង ដល់ម្ចាស់ឃ្លាំងស្ដុកទំនិញទាំងអស់ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង មេត្តាជ្រាបថា ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឲ្យបានយូរអង្វែង រដ្ឋបាលខេត្ត ស្នើឲ្យប្ដូរទីតាំងឃ្លាំងស្ដុកទំនិញដែលមាននៅក្នុងក្រុងបាត់ដំបង ទៅផ្លូវវាងក្រុង​ឲ្យរួចរាល់យ៉ាងយូររយៈពេល ០១ឆ្នាំ​ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។ កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបង បណ្ដាលឲ្យខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការមហាឃាត់ទៅលើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ។ ហេតុនេះ រដ្ឋបាលខេត្ត នឹងមានវិធានការផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់

    May 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញ លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន ផ្ទះល្វែង VIP និងលោកស្រី គន ប៉ោស៊ាង អគ្គនាយកក្រុមហ៊ុន បុរី គីម ស័ង ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ។ អនុលោមតាមមាត្រា ៩៥(ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្ដីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញលោកស្រី អគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣

    May 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់ សាំងកូវីដ១៩ ជាង ៧៣លានដូសហើយ ដែលក្នុងនោះជាង ៥៣លានដូសបានទទួលរួចរាល់ និងជាង២០លានដូស ទៀតនឹងមកដល់ជាបន្តបន្ទាប់។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងពិធីប្រគល់-ទទួលនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ជិត២លានដូស ដែលជាជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក តាមយន្តការកូវ៉ាក់(COVAX) ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១

    May 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់កូនស្រី” ឈ្មោះ ង៉ែត ចាន់សុជាតិ អាយុ ១៧ឆ្នាំ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដោយជិះម៉ូតូម៉ាក់ Honda Beat ពណ៌ក្រហម សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1IC-2174 ត្រូវបាននគរបាលចុះអន្ដរាគមន៍ស្រាវជ្រាវស្វែងរក ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។ ប្រភពផ្ដល់ព័ត៌មាន នៅវេលាម៉ោង ១៤៖៣០ នាទីរសៀល ថ្ងៃទី០៣

    May 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមកុំវាយ តម្លៃ បន្តុះបង្អាប់ និងប្រៀប ប្រដូចកូនយើងជាមួយកូនអ្នកដទៃ ដែលនេះជាការវាយ បំបាក់ទឹកចិត្តខ្លាំងណាស់ចំពោះកូន ដូចនេះយើងត្រូវតែប្រឹងប្រែងលើកទឹកចិត្តពួក គាត់ ដើម្បីឱ្យខិតខំប្រឹងប្រែងបន្តទៀត។ នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០២០- ២០២១ សរុប

    May 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុង ក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Dan Sellers ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ក្រុមការងារនៃគណៈកម្មការទទួលបន្ទុក ការងារសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ។

    May 3, 2022