- Khmernote Media
- ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង។ កន្លងមកនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថា មានអាជីវករមួយចំនួនបាមលួចនាំចូលដោយខុសច្បាប់នូវ សត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងចូលមកខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឲ្យបានត្រឹមត្រូវ និងមួយផ្នែកធ្វើឲ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់បញ្ហាកើតមានអសកម្មខាងលើនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដូចខាងក្រោម៖ ១.ស្នការនគរបាលខេត្ត វរនគរបាល/យោធាការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនត្រូវផ្ដល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។ ២.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធតាមបណ្ដាច្រករបៀងខុសច្បាប់
May 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតនៅបុរីពិភពថ្មីឈូកវ៉ា២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូន សាធារណជនដែលមានលំនៅដ្ឋានរស់នៅបុរីពិភពបុរីពិភពឈូកវ៉ា២ មេត្តាជ្រាបថា៖ បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ រ.ទ.ស.ភ បានបញ្ចប់នូវបេសកកម្មក្នុងការដាក់បំពង់មេនាំទឹកស្អាត និងបានកាត់ភ្ជាប់ទៅបំពង់ចែកចាយទឹកស្អាតក្នុងបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក្រុមការងារ បានបើកវ៉ានបញ្ចូលទៅជួយផ្គត់ផ្គង់តំបន់ខាងលើ។ ស្របពេលជាមួយការបើកបញ្ចូលទឹកនេះ នឹងបណ្ដាលឲ្យមានភាពល្អក់កកកើតឡើងនៅតាមផ្ទះរបស់អតិថិជនក្នុងបុរីពិភពថ្មីឈូកវ៉ា២។ អាស្រ័យហេតុនេះ សូមអថិតិជនមេត្តាបើកទឹកបង្ហូរចោលចន្លោះពី១០នាទី ទៅ១៥នាទី នោះទឹកនឹងត្រឡប់មកសភាពថ្លាធម្មតាឡើងវិញ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សាធារណជនដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ មេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យដោយក្ដីអនុគ្រោះ ៕ ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
May 3, 2022 - កូវីដ-១៩
នៅថ្ងៃទី03 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 28នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,257 នាក់, ករណីជាសះស្បើយសរុប 133,144 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងម៉ាក់ MKM គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល សូមជម្រាបជូនដដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ Benjamin Acheampong Cambodia កំពុងផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាងឈ្មោះ 1.MKM SERUM VITAMIN 24K, 2,MKM VITAMIN NIGHT CREAM, 3.MKM SUN PROTECT គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២២
May 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើការឆ្លើយតបទៅកាន់ការរិះគន់របស់បុគ្គលខ្លះថា សម្តេចមិនគួរលូកដៃលើករណីរបស់ឧកញ៉ា ហេង សៀ ជាមួយនឹងនិស្សិតស្រីម្នាក់រហូតឈានដល់ការប្តឹងផ្តល់គ្នាដល់តុលាការ។
May 3, 2022 - ព័ត៌មានជាតិ
រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ព្រមទាំងតំណាងអង្គការ UNICEF និងអង្គការសុខភាពពិភពលោក អញ្ជើញទទួលការមកដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសសហរដ្ឋអាមេរិកផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX ចំនួន ២ លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២៕ ប្រភព៖ ក្រសួងព័ត៌មាន
May 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ឱ្យដឹងថា ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២, ០១៦នាក់ ស្មើនឹងប្រមាណ
May 3, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប (ឥណ្ឌា) ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះកន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។ ២.តំបន់ខ្ពង់រាប៖
May 3, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ។ ការប្រលងបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់មានចំនួន ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។
May 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និងធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។ គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប ៣៩០.០០០ម៣/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ និង ជំហានទី២
May 2, 2022









