- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០១៖៥៥នាទីយប់រំលងអធ្រាត្រ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅP033-F2 ដើម្បីឲ្យក្រុមការងារបច្ចេកទេសជួយសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែលកំពុងឆាបឆេះចេញពីខ្សែកាប ហើយរាលដាលឆាបឆេះដល់ខ្សែបណ្តាញតង់ស្យុងទាប(LV) របស់អគ្គិសនីកម្ពុជា ដែលមានទីតាំងស្ថិតនៅ៖ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៥៖៤៥ នាទីទៀបភ្លឺ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី
May 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ យោងតាមសំណុំរឿងរដ្ឋប្បវេណី របស់សាលាដំបូងរាជធានីភ្នំពេញ បានសេចក្ដីប្រកាសព័ត៌មានរបស់អភិបាលបណ្ដោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) សូមប្រកាសព័ត៌មានជូនសាធារណជនឲ្យបានជ្រាបថា៖ អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ»។ សូមបញ្ជាក់ថា ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ
May 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យនិងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានថាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិកនិងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ! នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។ តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។ សូមអរគុណឯ.ឧអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកំលាំងអង្គភាពស៊ីម៉ាក់ ក្នុងការជន្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាព
May 5, 2022 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញ អមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
May 5, 2022 - កូវីដ-១៩
នៅថ្ងៃទី05 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 01នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,259 នាក់, ករណីជាសះស្បើយសរុប 133,167 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជាតាមទីសាធារណៈ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ គេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញមួយចំនួនបានបោះបង់ចោលមិនពាក់ម៉ាស់ និងមួយចំនួនទៀតនៅតែបន្តការពាក់ម៉ាស់ជាធម្មតា។ ជាក់ស្ដែង ទាំងបងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងផ្សាររដ្ឋទាំង២៥ផ្សារ ព្រមទាំងក្រុមអាជីវករប្រមាណ ៥០% មិនពាក់ម៉ាស់ និង ៥០% ទៀតនៅតែបន្តការពាក់ម៉ាស់ជាធម្មតា។ យោងតាមរបាយការណ៍របស់គណៈកម្មការផ្សាររដ្ឋទាំង២៥ផ្សារបានឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋចេញចូលក្នុងផ្សារដែលមិនពាក់ម៉ាស់រួមមាន៖ ១.ផ្សារបឹងកេងកង មិនពាក់ម៉ាស់ ចំនួន៣៥%
May 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ
May 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ
May 5, 2022 - PR
(ភ្នំពេញ )ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២៖ អបអរសាទរ! នេះគឺជាជោគជ័យដ៏អស្ចារ្យបំផុត និងពោរពេញដោយវិសាលភាពចំពោះក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលឈ្នះនូវពានរង្វាន់មេដាយមាស Gold Quality Award ពី Monde Selection និងវិញ្ញាបនបត្រ ISO Certificate ចំនួន 2 ក្នុងពេលតែមួយពីស្ថាប័ន ISO អន្តរជាតិ ប្រចាំឆ្នាំ 2022 ទៅលើផ្នែកដំណើរការផលិតចំណីអាហារដែលស្របតាមគុណភាពស្តង់ដារខ្ពស់ (The Food Safety Management System) ISO 22000:2018
May 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវជ្ជាជីវៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្មួលចំលើថ្ងៃអាទិត្យ។ ក្រសួងការងារ សូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឲ្យបានជ្រាបថា៖ ថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ មិនត្រូវបានលើកទៅឈប់សម្រាកនៅថ្ងៃបន្ទាប់ឡើយ។ ប្រសិនបើកម្មករនិយោជិត និងនិយោជកឯកភាពគ្នាមកធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ នោះនិយោជក ត្រូវគិតការធ្វើការបន្ថែមម៉ោងនោះក្នុងអត្រាស្មើនឹង ២០០% ឬ ២ដង នៃប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ឧទាហរណ៍៖ កម្មករនិយោជិតម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ២០០$ ក្នុងមួយខែ។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃឈប់បុណ្យដែលមានប្រាក់ឈ្នួលចំលើថ្ងៃអាទិត្យ កម្មករនិយោជិតនោះនៅតែទទួលបានប្រាក់ឈ្នួលចំនួន
May 4, 2022









