Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួនប្រហែល ២ លានដូស ជាជំនួយ​របស់សហរដ្ឋ​អាមេរិកផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX នឹងត្រូវដឹកមកដល់កម្ពុជា​នៅថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖៤៥ ព្រឹក នៅអាកាសយានដ្ឋានអន្តរ​ជាតិ​ភ្នំ​ពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងពេលដែលវ៉ាក់សាំងបានដឹកមកដល់នៅ​អាកាស​យានដ្ឋានអន្តរ​ជាតិ​ភ្នំ​ពេញនាព្រឹកថ្ងៃស្អែកនេះ នឹងមានការអញ្ជើញទៅទទួល​ដោយ​ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត

    May 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់​ការចែកចាយ​ ឬ​លក់ផលិតផលបំប៉នសុខភាព​ SHEEP PLACENTA COMPLEX និង​GOLDEN ALASKA SEA FISH OIL ដែលគ្មានលេខ​បញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបសាធារណជនទាំងអស់ជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ១.Usvita Shopping ២.Usvita កំពុងផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពឈ្មោះ ១.SHEEP PLACENTA COMPLEX ២.GOLDEN ALASKA DEEP

    May 2, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន្តព្រមទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ព័ន្ធផ្នែកខាងក្រោមនៃស្ពានហាលជាយូរឆ្នាំមកហើយ។ លោកស្រី គឹម សេងភក្តី បុរាណវិទូបានឱ្យដឹងថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។ លោកស្រីបញ្ជាក់ថា រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរានៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ព័ន្ធនៃសំណង់ខ្លោងទ្វារតាកាវ។ ជាជំហានដំបូង លោកស្រីសន្និដ្ឋានថា ទី១ បំណែកថ្មដែលមានរូបចម្លាក់ទាំងនេះប្រហែលជាត្រូវបានសាងសង់ដំណាលគ្នានឹងខ្លោងទ្វារ និងប្រាសាទបាយ័ន្ត ដោយយកថ្មពីប្រាសាទបាយ័ន្តយកមកបំពេញចំណុចខ្វះខាតនៅស្ពានហាលនេះ ព្រោះរូបចម្លាក់អប្សរាស្ថិតក្នុងរចនាប័ទ្មបាយ័ន (ចុងស.វ.ទី១២ និងដើមស.វ.ទី១៣)។ ទី២ ស្ពានហាលនេះ

    May 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៦០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,១៥០រៀល មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៥០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ ៕

    May 2, 2022
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 02នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 21នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,254 នាក់, ករណីជាសះស្បើយសរុប 133,116 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 2, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាយូរមកលើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រូបចម្លាក់ព្រះហិណ្ឌូក្រឹស្ណរៈគោវ៌ធនដែលមានអាយុកាល ១ ៥០០ ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជានឹងត្រូវបានដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា។ ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា ពិព័រណ៍នេះដែលមានឈ្មោះថា«បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» នឹងបង្ហាញរូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀងដែលបង្កើតឱ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៍នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland

    May 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមបណ្ដាញសង្គម Instagram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបង្ហាញអនាគតចៅប្រសារស្រី ដែលកំពុងតែនៅរៀនសូត្រជាមួយចៅប្រុសរបស់សម្តេច ហើយសម្តេចបានមានសរសេរបញ្ជាក់ឲ្យដឹងថា “អនាគតចៅប្រសារ។កុំព្យាយាមបំបែក ក្មេងតែត្រូវណែនាំឱយពួកគេរៀនសូត្ររហូតចប់មហាវិទ្យាល័យ ចាំរៀបការឱយ” ។ គួរបញ្ជាក់ផងដែរ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ឬហៅថា IG ដែលជាបណ្តាញសង្គមបុត្រសម្ព័ន្ធរបស់ Facebook។ ដោយសម្តេចតេជោ ហ៊ុន សែន មានឈ្មោះផ្លូវការថា «hunsencambodia» ហើយសម្តេចតេជោ បានបញ្ជាក់ពីការប្រើប្រាស់បណ្តាញ

    May 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺយុទ្ធនាការចាក់ដូសជំរុញ ដែលមានល្បឿនកាន់តែខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចថាវ៉ាក់សាំងដូសទី៣ ជាវ៉ាក់សាំងកាតព្វកិច្ច ស្របពេលដែលមានការចុះចាក់ដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ ក៏ដូចនៅតាមរោងចក្រ សហគ្រាស និងសាលារៀន ជាដើម ពីលើទីតាំងសុខាភិបាលសាធារណៈដែលមានស្រាប់។ ទន្ទឹមនឹងការសម្រេចថាវ៉ាក់សាំងដូសជំរុញទី៣ ជាវ៉ាក់សាំងកាតព្វកិច្ចកាលពីពេលថ្មីៗនេះ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើន បានមកចាក់វ៉ាក់សាំងដូសជំរុញនេះ ដោយដូសទី៣ សម្រេចចាក់បាន ៨ ៥៧០ ៧៦៩ នាក់ និងដូសទី៤ សម្រេចចាក់បាន ១

    May 2, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចម៉ូតូ នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២២។ អនុវត្តន៍តាមបទបញ្ជា និង ការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតដល់ឃាត់ជនសង្ស័យបានចំនួន៤នាក់រួមមាន៖

    May 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៣និង២០ នាទីទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវ១០៣ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ +​ ម្ចាស់ទី១ ឈ្មោះ លាន ណយ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ

    May 2, 2022