Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១០រូប ដើម្បីបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ១០រូប មកបម្រើការងារពេញម៉ោងដូចខាងក្រោម៖ -បុគ្គលិកស្រាវជ្រាវគោលនយោបាយ (Policy Researcher) ចំនួន ០៣រូប។ -បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E office) ចំនួន ០៣រូប។ -បុគ្គលិកទំនាក់ទំនងសាធារណៈ (Public Relation Officer)

    April 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព JOJU COLLAGEN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួងសុខភិបាល បានឲ្យជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេស ប៊ុក មានគណនីឈ្មោះ រស្មីឃ្វីនអិនទ័រ ប្រេនមាដាមដា កំពុងផ្សព្វផ្សាយលក់ ផលិតបំប៉នសុខភាពឈ្មោះ JOJU COLLAGEN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ក្រសួងសុខាភិបាល សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រត្រឹមត្រូវគឺមាន ២ផ្នែក៖ ១.ផ្នែកខាងលើឈ្មោះគ្រឹះស្ថានអាហរ័ណ

    April 29, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុលនៅការដ្ឋាននោះបានឡើយ។ ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការជួសជុលតួប្រាង្គកណ្តាលរួតទីបីនៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយនិងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។ ក្រុមអ្នកជួសជុលត្រូវប្រើកម្លាំងលើកដុំថ្មថ្មីដែលត្រូវយកឡើងទៅបំពេញបន្ថែមនៅតាមកន្លែងចាំបាច់ដើម្បីពង្រឹងរចនាសម្ព័ន្ធ និងទ្រដុំថ្មចាស់ដែលបានរកឃើញទីតាំង។ ពេលចាប់ផ្ដើមទាញយោងឡើងដោយដៃថ្មថ្មីមួយដុំបានប្រើពេលរហូតដល់បីថ្ងៃ ទើបទាញយកបាន។ ចំណែកឯការដឹកជញ្ជូនថ្មចល័តពីកន្លែងមួយទៅកន្លែងមួយវិញទៀតសោត គឺប្រើរទេះរណេលឈើ ឬដែកទីបរុញឬទាញដោយមនុស្សយ៉ាងតិចចំនួន១២នាក់ ជួយអូសផង ទាញផង និងរុញផងទើបអាចនាំថ្មចល័តទៅមកបាន។ កិច្ចការរុះរើរៀបថ្មខឿនរួតបាកាណនេះ គឺទាមទារឱ្យក្រុមអ្នកជំនាញ និងជាងរិះរកគ្រប់វិធីសាស្ត្រ បច្ចេកទេស ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ប្រកបឱ្យរឹងមាំឡើងវិញ ហើយមិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត

    April 29, 2022
  • កូវីដ-១៩

    នៅថ្ងៃទី29 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 27នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,246 នាក់, ករណីជាសះស្បើយសរុប 133,050 នាក់ និងស្លាប់សរុប 3,056 នាក់៕

    April 29, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខា ខេត្តព្រះសីហនុបានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលចរាចរលក់នៅលើទីផ្សារ ដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញ។ ទំនិញដែលមិនមានអនុលោមភាពនោះហើយដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគក្នុងក្រុមគ្រួសារ និងការពារនូវសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបាននូវទំនិញមិនមានអនុលោមភាពចំនួន ៩៣.០៧គីឡូក្រាម យកមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    April 29, 2022
  • ព័ត៌មានជាតិ

    ពលរដ្ឋមួយចំនួនធំនៅតែមិនទាន់យល់ច្បាស់ពីភ្លើងសញ្ញាចរាចរណ៍នៅតាមផ្លូវសាធារណៈ ខណៈដែលអ្នកជំនាញក៏ដូចជាមន្ត្រីចរាចរណ៍មួយចំនួនធ្លាប់បានបញ្ជាក់ម្តងជាពីរដងរួចមកហើយក្តី តែភាពចម្រូងចម្រាស់នៅតែមាន។ ភ្លើងសញ្ញាពណ៌ក្រហម តើអាចបទស្តាំបានរឺក៏អត់? នេះជាសំនួរដែលទទួលបានជាញឹកញាប់។ ដើម្បីស្រាយចម្ងល់នេះម្តងទៀត លោក សាយ សំអាត នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់សារជាថ្មីដើម្បីជាតឹកតាងមួយដល់ក្រុមការងារសារព័ត៌មានខ្មែរណូត ដើម្បីធ្វើការចុះផ្សាយជូនដល់សាធារណជនបានយល់កាន់តែច្បាស់ថា៖ «ចំពោះភ្លើងសញ្ញាពណ៌ក្រហម ដែលដាក់នៅលើផ្លូវបំបែក ជាភ្លើងក្រហមដែលគ្មានសញ្ញាព្រួញ អ្នកបើកបរដែលនៅខាងមុខ អាចបត់ស្តាំបាន ក្នុងករណីដែលនៅខាងមុខហ្នឹងគ្មានឧបសគ្គ។ ប៉ុន្តែក្នុងករណីភ្លើងសញ្ញាពណ៌ក្រហមនោះជាភ្លើងសញ្ញាមានសញ្ញាព្រួញ ទោះបីជាអ្នកបើកបរនោះនៅខាងមុខគេ ហើយគ្មានឧបសគ្គក៏ដោយក៏មិនអាចបត់ស្តាំបានដែរ»។ អាចបត់ស្តាំបានបើគ្មានឧបសគ្គនៅខាងមុខ មិនអាចបត់ស្តាំជាដាច់ខាត គួរបញ្ជាក់ផងដែរថា បទសម្ភាសន៍របស់លោក សាយ សំអាត នាយការិយាល័យនិតិវិធី នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងក្រុមការងារសារព័ត៌មានខ្មែរណូត

    April 29, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយទទួលបានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ផងនោះ លោកវរសននីយ៍ឯក ឈឿង គឹមសុង

    April 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង (Master of Infectiology)។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សូមជូនដំណឹងដល់និស្សិតកម្ពុជាទាំងពីរភេទឲ្យបានជ្រាបថា ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្រេចផ្ដល់អាហារូបករណ៍ ចំនួន ០២កន្លែង ជូននិស្សិតដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំងឺឆ្លង(Master of Infectiology) ជំនាន់ទី៤ ក្នុងឆ្នាំសិក្សា២០២២-២០២៣។ និស្សិតដែលជាប់ក្នុងការជ្រើសរើសនឹងទទួលបានអាហារូបករណ៍បង់ថ្លៃសិក្សាជំនួសដោយរាជរដ្ឋាភិបាលកម្ពុជារយៈពេល ២ឆ្នាំ(ពីរឆ្នាំ)។ ដើម្បីមានសុពលភាពក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ បេក្ខជនត្រូវដាក់ពាក្យអោយបានត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ តាមរយៈតំណនេះ៖ https://inception.universite-paris-saclay.fr/en/ ។ ប្រភព៖ University

    April 29, 2022
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី បញ្ហាកង្វះទឹកស្អាត នៅបុរីពិភពថ្មីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង ដែលមានសមត្ថភាពផលិតទឹកស្អាតជាមធ្យម ៦០០.០០០ម៉ែតគីប/ថ្ងៃ។ ចាប់តាំងពីដើមឆ្នាំ២០២២នេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋ ក៏ដូចជាការវិនិយោគវិស័យសំណង់តូច-ធំ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ឥតឈប់ឈរ ពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យ មានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់លើសពីសមត្ថភាពផលិត។

    April 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ពានអាកាសថ្មើរ ជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក បានបញ្ចប់ការសាងសង់រួចរាល់ ដែលគ្រោងបើកឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ការដ្ឋាននេះស្ថាបនាបានរួចរាល់១០០%ហើយ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់

    April 29, 2022