Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកការងារសន្តិសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយនឹងមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការបង្ក្រាបករណីលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ នៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវ២៧១ ជិតកែងផ្លូវលេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះសុខ ស្រីម៉ៅ ភេទស្រី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ វត្ថុតាងដកហូត៖ ទូរស័ព្ទដៃសម្រាប់អាកធីវ, លេខទូរស័ព្ទ

    April 28, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ គម្រោងជួសជុល ដែលបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២មកនោះ ក្រុមអ្នកបច្ចេកទេសកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការជួសជុលពង្រឹងឡើងវិញជណ្តើរថ្មភក់ឡើងប្រាសាទ ជួសជុលពង្រឹងរចនាសម្ព័ន្ធឥដ្ឋជញ្ជាំងតួប្រាសាទដែលរងការពុកផុយខ្លាំងពីក្រោមរហូតដល់កំពូលលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធពាក់ពន្ធ័មួយចំនួនទៀត។ ការងារជួសជុលនេះ ប្រើរយៈពេល៧ខែ ដោយគ្រោងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

    April 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនសាធារណៈជនឲ្យបានជ្រាបករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវ៉ាសវែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាកLAND CRUISER ពាក់ផ្លាកលេខ ៣៤៥៦MSKពណ៌ស បើកបរក្នុងស្ថានភាពស្រវឹងទៅបុកនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។ ចំពោះករណីនេះគឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នាំយកមកធ្វើការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ ៕

    April 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងធ្វើស្ពតវីឌីអូខ្លី ដើម្បីអប់រំផ្សព្វផ្សាយ អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន តាមរយៈការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់ និងការប្រើប្រាស់ផ្លូវឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹងជញ្ជូន បានឱ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំធ្វើស្ពតវីឌីអូអប់រំដែលទាក់ទងនឹងច្បាប់ចរាចរណ៍ដើម្បី ចាក់ផ្សាយនៅតាមទូរទស្សន៍ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងសីហនុ ក្នុងការបើកបរតាមលក្ខណៈបច្ចេកទេសដែលបានកំណត់ខណៈផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ គ្រោងបើកឱ្យដំណើរការសាកល្បងនៅខែកក្កដាខាងមុខនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរដឹកនាំប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និងនិស្សិត ចុះពិនិត្យ និងស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃផ្លូវល្បឿនលឿន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា

    April 28, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ អភិបាល​ស្រុកបន្ទាយស្រី ​លោកឃឹម ហ្វីណង់​ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អាវសរបស់ក្មួយៗសិស្សានុសិស្សនៅក្នុងអនុវិទ្យាល័យឃុនរាមនឹងលែងប្រលាក់ទៅដោយដីក្រហមទៀតហើយ! ផ្លូវបេតុងថ្មីមួយខ្សែប្រវែង៥៧៥ម៉ែត្រ ត្រូវបានដាក់ឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សមកពីភូមិកំព្រហ្ម និងភូមិឈូកសនៃឃុំឃុនរាម ប្រើប្រាស់ជាផ្លូវការ។ នេះជាលើកទីមួយហើយ ដែលឃុំឃុនរាមទទួលបានផ្លូវបេតុងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយហេតុតែឃុំនេះមានទីតាំងភូមិសាស្ត្រដាច់ស្រយាល លាតសន្ធឹងធំល្វឹងល្វើយពេក ហើយប្រជាពលរដ្ឋភាគច្រើនរស់នៅដាច់ៗពីគ្នាមិនសូវប្រមូលផ្តុំ ដែលជាហេតុធ្វើឱ្យលទ្ធភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងពេលកន្លងមកបានត្រឹមតែជាផ្លូវក្រាលគ្រួសក្រហមតែប៉ុណ្ណោះ។ ពិតមែនតែខ្លីបន្តិច តែផ្លូវបេតុងមួយខ្សែថ្មីនេះបានតភ្ជាប់ភូមិចំនួន២ទៅកាន់ថ្នល់ជាតិដែលមានស្រាប់ ជាពិសេសផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់សិស្សទាំង២៥៣នាក់នៃអនុវិទ្យាល័យឃុនរាម ដែលត្រូវធ្វើដំណើរទៅកាន់សាលារៀនដែលស្ថិតនៅលើផ្លូវនេះជាប្រចាំថ្ងៃ ៕

    April 28, 2022
  • កូវីដ-១៩

    នៅថ្ងៃទី28 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 29នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,240 នាក់, ករណីជាសះស្បើយសរុប 133,023 នាក់ និងស្លាប់សរុប 3,056 នាក់៕

    April 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ ក្នុងការជួបសំណេះសំណាល សម្តេចតេជោ បានមានប្រសាសន៍ថា៖ “តាមការព្យាករណ៍សេដ្ឋកិច្ច បើសិនជាផលប៉ះពាល់វាមិនធំហួស បណ្ដាលមកពីកូវីដ-១៩ និងបណ្ដាលមកពីសង្គ្រាមរុស្ស៊ី និងអ៊ុនក្រែយ

    April 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    April 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក ប្រមាណជាង ៥០០នាក់ មុនពេលចេញទៅប្រកួតកីឡា អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីសំណេះសំណាលនេះរៀបចំនៅ មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២

    April 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អនុវត្តតាម​អអនុសាសន៍ដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់ឯកឧត្តម ឃួង​ ស្រេង​ អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ​ ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ បាន​និងកំពុង​សម្រុក​ បើក​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់​សាំង​កូវីដ​តាមទីផ្សារ​ ទី​ប្រជុំ​ជន​ ប្លុក​ផ្ទះ​ជួល​របស់​កម្មករ​ និង​ទីតាំង​ចល័ត​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយអនុវត្ត​ពីថ្ងៃទី​២៥​ ខែមេសា​តទៅ​។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ មេសានេះ នៅទីតាំងផ្សារទួលទំពូង ក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបានដំណើរ ការចាក់វ៉ាក់សាំងជូនអាជីវករនិងប្រជាពលរដ្ឋយ៉ាងមមាញឹក​ និង​ផ្សារ​ជម្ពូវ័ន​បានចាក់វ៉ាក់សាំងរួចរាល់ហើយរយ: ពេល​២ថ្ងៃ​កន្លង​មក​នេះ​ ។ ​លោក លាប ប៊ុនណ្ណារិទ្ធ​

    April 28, 2022