- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពីការដកហូតឧបករណ៍នេសាទល្មើសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជានេសាទទាំងអស់នៅក្នុងខេត្តសៀមរាបឲ្យបានជ្រាបថា៖ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលនៅក្នុងដែននេសាទបឹងទន្លេសាប និងក្នុងគោលបំណងគ្រប់គ្រង ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ស្របតាមខ្លឹមសារនៃច្បាប់ស្ដីពីជលផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២រដ្ឋបាលខេត្តសៀមរាប សូមជម្រាបបងប្អូនប្រជានេសាទទាំងអស់ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់មានដូចជា៖ អួនអូសទឹកសាប អាំងវិចទ័រឆក់ត្រី ម៉ាញ់ ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ាស៊ីន និងឧបករណ៍នេសាទដែលបង្កើតថ្មី ឬឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
April 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អត្រាអ្នកចាក់វ៉ាក់សាំងមានការកើនឡើង បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការបន្ថែមទៀត ដើម្បីជួយសម្រួលដល់ប្រជាពលដ្ឋ បានទៅចាក់វ៉ាក់សំាងគ្រប់ៗគ្នា។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ប្រសិនបើវ៉ាក់សំាងនេះ ពុំបានស្រោចស្រពឱ្យបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋទេនោះ នឹងធ្វើឱ្យកងការពារនៅក្នុងសរីរាង្គរបស់បុគ្គល មានការ ធ្លាក់ចុះ។ ដូច្នោះក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានណែនាំឱ្យក្រុមគ្រូពេទ្យរាជធានីខេត្ត
April 26, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកជំនាញឱ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តឬគេអាចហៅថា «រួតបាកាណ» ពាក់កណ្ដាលនៃផ្នែកខាងលិចនឹងកាន់តែមានភាពរឹងមាំមួយកំរឹតទៀត។ លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតបាកាណ មានប្រសាសន៍ថា គម្រោងជួសជុលនៅជ្រុងនិរតី និងពាយ័ព្យ បានជិតរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានប្រឹងប្រែងលើការងារជួសជុលរយៈពេល១០ខែជិតរួចរាល់ គឺនៅតែបង្ហើយការងារតូចៗដែលនៅសេសសល់ប៉ុណ្ណោះ។ គម្រោងជួសជុលខឿនប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដែលចាត់ទុកថា ជាគម្រោងជួសជុលធំជាលើកទី១ គឺបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១មក។ ក្រុមអ្នកជំនាញផ្នែកជួសជុល ឱ្យដឹងថា តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្តនៅជ្រុងនិរតី និងពាយ័ព្យមានសភាពទ្រុឌទ្រោមខ្លាំងដោយសារកត្តាជាច្រើន ដូចជា អាយុកាលនៃសំណង់ចាស់ធ្វើឱ្យថ្មពុក ប្រេះ
April 26, 2022 - កូវីដ-១៩
នៅថ្ងៃទី26 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 02នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 23នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,230 នាក់, ករណីជាសះស្បើយសរុប 132,968 នាក់ និងស្លាប់សរុប 3,056 នាក់៕
April 26, 2022 - សង្គម
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានការភ្ញាក់ផ្អើលជុំវិញព័ត៌មានរបស់ នាយប្រុញ ចាកចេញពីទីក្រុងត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែការថតមិនទទួលបានលុយ។ ជុំវិញករណីនេះផងដែរ បុរសម្នាក់ដែលជាម្ចាស់សិប្បកម្មសាច់កែឆ្នៃសាច់ មាន រឹទ្ធិ គឺលោក Rina Hong បានធ្វើការប្រកាសជួយ នាយប្រុញ ឲ្យមករៀនសូត្រនៅភ្នំពេញ រហូតដល់បញ្ចប់ការសិក្សា។ ម្ចាស់គណនីហ្វេសប៊ុក Rina Hong បានឲ្យដឹងថា៖ «គោរពជូនចំពោះ បងប្អូនជនរួមជាតិ ជាទីស្រលាញ់ Share បើបងប្អូនយល់ថាត្រឹមត្រូវ 🙏🏻🙏🏻♥️♥️ (សារនេះជាបេះដូងក្មេងធ្លាប់កំសត់ លំបាក មិនមានន័យបៀតបៀនអ្នកណាឡើយ ) ផ្ញើចំពោះប្អូនប្រុញ ជាពិសេស ដោយឃើញ ការតស៊ូរបស់ប្អូន ជីវភាពគ្រួសារ
April 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ បើតាមលទ្ធផលរបស់ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ តែចំនួន០២នាក់ ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មួយមិនធ្លាប់មាន។ ក្នុងសារសំឡេងពិសេសចេញនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះនៅទូទាំងប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ត្រឹមតែ ០២ នាក់ ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ ជិតមួយឆ្នាំសម្រាប់រាជធានីភ្នំពេញមិនមានអ្នកឆ្លងទេនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
April 26, 2022 - ព័ត៌មានជាតិ
ភ្នំពេញ៖ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួង លោក Pongtorn Tangmanuswong ប្រធានក្រុមហ៊ុនឈេហ្វរ៉ុន
April 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។ នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ
April 26, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសធ្វើការលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីទីកន្លែងបិទជិត ដោយទុកឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។ សម្តេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋ សូមមកទទួលយកវ៉ាក់សាំងដូសទី៣ ដោយចាត់ទុកថាជាដូសអប្បបរមាកំរិតទាបបំផុតនៅក្នុងប្រទេសរបស់យើង ដែលអ្នកបានចាក់២ដូសរួចមក គឺត្រូវបន្តចាក់ដូសទី៣។ ហើយសម្តេចតេជោ ក៏មានប្រសាសន៍ទៀតថា “យើងកំពុងតែពិនិត្យអំពីលទ្ធភាពនៃការចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើងជាបន្តទៀត ដែលយើងមិនមានការលំបាកណាមួយសម្រាប់ខ្វះខាតវ៉ាក់សាំងចាក់សម្រាប់បងប្អូននោះទេ”៕
April 26, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារពិសេសជូនប្រជាពលរដ្ឋ ដោយសម្តេចបានប្រកាសធ្វើការលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅទូទាំងប្រទេស ចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីទីកន្លែងបិទជិត ដោយទុកឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការសម្រេចចិត្តដោយខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាស។ ដូច្នេះមានន័យថា ចាប់ពីម៉ោងដែលបងប្អូនទទួលបានសារសំលេងនេះ បងប្អូនអាចជ្រើសរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាសនៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលមានការបិទជិត។ អត្ថន័យនៃកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់នៃការប្រជុំ ដែលមានការបិទជិត ហើយប្រើម៉ាស៊ីនត្រជាក់ ឬនៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិតប្រើដោយម៉ាស៊ីនត្រជាក់។ ប៉ុន្តែក្នុងករណីដែលមានការលំហ ដូចជាការនៅក្នុងអាគារដដែល ប៉ុន្តែមានលំហនៅខាងក្រៅ គឺអាចដោះម៉ាសចេញបាន។ ហើយកាន់តែច្បាស់ទៅទៀត នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ
April 26, 2022









