- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យម្នាក់ថ្មីទៀត ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខណៈដែលបក្សពួករបស់ខ្លួនម្នាក់ ទើបតែត្រូវបាន បញ្ជូនចូលទៅដល់ពន្ធនាគារកាលពី៣ថ្ងៃមុន។ ជនសង្ស័យឈ្មោះ អឿន រស្មី ហៅ តុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
April 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការបន្តការលើកលែងពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យដែលមានតម្លៃស្មើ ឬទាបជាង ៧០ ០០០(ប្រាំពីរម៉ឺន) ដុល្លារអាមេរិក ដើម្បីសម្រាបបន្ទុកអ្នកជាប់ពន្ធ និងវិស័យអចលនទ្រព្យ ដល់ដំណាច់ឆ្នាំ២០២២។ ដោយអនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល និងផ្នែកតាមចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅដ្ឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង៧ម៉ឺនដុល្លារអាមេរិក ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ តាមលក្ខខណ្ឌនានាកំណត់ក្នុងសសេចក្ដីណែនាំអនុវត្ត
April 27, 2022 - ព័ត៌មានជាតិមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ បានដាក់ដំណើរការជាផ្លូវការហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ឲ្យដំណើរការជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើបហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។ ក្នុងគោលបំណង ដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណញពេលវេលា និងកាត់ចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ក្រសួងនឹងដាក់ឲ្យដំណើរការជាផ្លូវការ “មណ្ឌលផ្ដល់សេវាសាធារណៈ” ដែលមានទីតាំងស្ថិតនៅជាន់ទី៣ នៃផ្សារទំនើប ហ្វូរី ថាម សឃ្វែរ
April 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ម៉ូតូធុនតូច និងប្រភេទកង់បីឥណ្ឌាមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍នៅលើផ្លូវល្បឿនលឿន ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនៅអំឡុងខែកក្កដាខាងមុខនេះឡើយ។ ថ្លែងក្នុងដំណើរដឹកនាំប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និងសិស្សនិស្សិត ចុះពិនិត្យ និងស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ កាល ពីថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពន្យល់ថា ម៉ូតូធុនតូច និងប្រភេទកង់បីឥណ្ឌា មិនមានកម្លាំងគ្រប់គ្រាន់សម្រាប់រត់នៅលើគន្លងផ្លូវដែលគេធ្វើសម្រាប់តែរថយន្តនោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់ប្រភេទម៉ូតូដែលមានកម្លាំងសេសធំ
April 27, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈក្រសួង និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលមានទីតាំងឋិតនៅជាន់ទី៣នៃផ្សារទំនើប ហូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall) មានអាសយដ្ឋានស្ថិតនៅខាងត្បូងវិមានឯករាជ្យ ផ្លូវលេខ
April 27, 2022 - កូវីដ-១៩
នៅថ្ងៃទី27 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 26នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,235 នាក់, ករណីជាសះស្បើយសរុប 132,994 នាក់ និងស្លាប់សរុប 3,056 នាក់៕
April 27, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ១០ រោច ខែចេត្រ ឆ្នាំខាលនព្វស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង៤០នាទីព្រឹកលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(គប់កញ្ចក់រថយន្ត) បានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខបាត់ដំបង1AM0178 បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ធុនបែនដឹកដី បើកបរដោយឈ្មោះ សុវណ្ណ កាស៊ី
April 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខេមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០៖៥០នាទីរំលងអាធ្រាត្រ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ចំនួន០៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្មេងទំនើងចំនួន០៣នាក់៖ ទី១.ឈ្មោះ វន វីរៈ ភេទប្រុស។ ទី២.ឈ្មោះ សួន
April 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២បានឲ្យដឹងថា ដោយអនុវត្តតាមសារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំលេខ០០៥ សរណន ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្តីពី “ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់” នៅតាមអាជីវកម្មសេវាកម្មទេសចរណ៍។ រាជរដ្ឋាភិបាលបានសម្រេចឲ្យលើកលែង “កាតព្វកិច្ចពាក់ម៉ាស់” នៅទូទាំងប្រទេស ចំពោះទៅកន្លែងសាធារណៈនិងទីកន្លែងចំហរនានា ក្រៅអំពីកន្លែងបិទជិត។ ដូចនេះ នៅគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់
April 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងបើកឱ្យប្រជាពល រដ្ឋជិះដោយឥតគិតថ្លៃក្នុងរយៈពេល១ខែ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងនិងប្រើប្រាស់ផ្លូវនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរដឹកនាំប្រតិភូ ព្រះសង្ឃ មន្ត្រីរាជការ និងនិស្សិត ចុះពិនិត្យ និងស្វែងយល់ពីទីតាំងភូមិសាស្ត្រនៃផ្លូវល្បឿនលឿននៅកម្ពុជាលើកដំបូង នៅថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រោយពីបើកឱ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ ផ្លូវនេះនឹងត្រូវបង់ថ្លៃសេវាតម្លៃ២៤ដុល្លារសម្រាប់រថយន្តទេសចរណ៍លក្ខណៈគ្រួសារសម្រាប់ការធ្វើដំណើរទៅមក។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា
April 26, 2022









