- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យជ្រាបថា៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយឥទ្ធិពលពីជ្រលងសម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C -ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា នឹងអាចមានភ្លៀងដោយអន្លើនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ
April 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីស្ដីការគណៈរដ្ឋមន្រ្ដី បានចេញសេចក្ដីជូនដំណឹង ស្តីពីការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០២១-២០២២។ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល សូមជម្រាបដល់គ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាល និងនិស្សិតដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ឲ្យបានជ្រាបថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងធ្វើការរៀបចំការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២ខាងមុខនេះ តាមចំនួន និងលក្ខខណ្ឌដូចខាងក្រោម៖ ប្រភព៖ University of Health Sciences
April 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និង២២ ពិនិត្យឡើងវិញ ខណៈដែលក្រុមហ៊ុនមិនអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ ដើម្បីធានាដល់ការសាងសង់ផ្លូវបានរឹងមាំប្រើប្រាស់បានយូរអង្វែង។ ថ្លែងទៅក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២ និង២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រោយពីការធ្វើតេស្តលក្ខណៈបច្ចេកទេស ជាលទ្ធផលក្រុមការងារបច្ចេកទេសរបស់ក្រសួងបានរកឃើញថា ផ្នែកខ្លះនៃផ្លូវនេះ មិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ហើយឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា
April 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុប ១៤ ៨៩២ ២៦៤ នាក់ បានចាក់វ៉ាក់សាំង ដែលស្មើនឹង ៩៣.០៨% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ខណៈខណៈវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ១១លានដូស សម្រាប់ចាក់ជាដូសជំរុញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់បន្ថែមថា ការងារចាក់វ៉ាក់សាំងដូសជំរុញ ទាំងដូសទី៣ និងដូសទី៤ ក៏បាននិងកំពុងបង្កើនល្បឿនគួរឱ្យកត់សម្គាល់ផងដែរ ដោយដូសទី៣
April 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ដោយអនុវត្តតាមសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាវិធានការយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសធានាភាពស៊ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ សហការជាមួយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ
April 25, 2022 - កូវីដ-១៩
នៅថ្ងៃទី25 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 12នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ទាំងអស់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 24នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,228 នាក់, ករណីជាសះស្បើយសរុប 132,945 នាក់ និងស្លាប់សរុប 3,056 នាក់៕
April 25, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា វត្តព្រះព្រហ្មរ័ត្នជាអារាមមួយដ៏ចំណាស់ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ផ្នែកខាងលិច ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងអារាមមួយនេះ មានសំណង់កុដិឈើពីរខ្នងសង់ខ្ពស់ផុតពីដី ដំបូលប្រក់ក្បឿង ដែលមានទម្រង់ស្ថាបត្យកម្មពីរផ្សេងគ្នា មួយជាទម្រង់កុដិដំបូលខ្មែរ និងមួយទៀតជាទម្រង់កុដិប៉ិត។ ស្ថាបត្យកម្មទាំងពីរនេះត្រូវបានសាងសង់ក្នុងដំណាក់កាលពីរផ្សេងគ្នា កុដិដែលមានដំបូលខ្មែរ ឬកឹងត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្សឆ្នាំ១៩៤០ ហើយកុដិដែលមានដំបូលប៉ិតត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្ស១៩៥០(នេះបើតាមបន្ទូលរបស់ព្រះមហាវិមលធម្ម ពិនសែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៍)។ ស្ថាបត្យកម្មនៃសំណង់ឈើនេះ មានគុណតម្លៃដ៏ពិសិដ្ឋ និងយ៉ាងល្អឯក ទាំងរូបរាង បច្ចេកទេស និងភាពប្រណិតនៃសិល្បៈ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្មមួយនេះ។
April 25, 2022 - ព័ត៌មានជាតិ
ព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា សម្តេចតេជោ បានធ្វើការណែនាំឲ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន
April 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ ដោយនៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣២៧,២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១១,៥៥១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៧១៩នាក់ ហើយបើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយច្រើនទៀត។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់ -ខេត្តបាត់ដំបង ៤១,៦៦៧នាក់ -ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់ -រាជធានីភ្នំពេញ ៣០,៨៩៥នាក់ -ខេត្តកំពត ២៦,៦៤៤នាក់ -ខេត្តកែប ២៥,២៨៥នាក់
April 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសយកវិធានការធ្វើយ៉ាងណាប្រជាពលរដ្ឋត្រូវមានវ៉ាក់សាំងយ៉ាងតិច៣ដូស ក្នុងខ្លួនគ្រប់ៗគ្នា ដើម្បីបង្កើតនូវភាពស៊ាំសហគមន៍ឱ្យបានកាន់តែខ្ពស់ ក៏ដូចជា ឈានឆ្ពោះទៅរកការបន្ធូរបន្ថយទាំងស្រុង ឬមួយផ្នែកធំនៃវិធានការសុខាភិបាល និងងាយស្រួលទៅដល់ការបើកទាំងស្រុងដោយគ្មានការត្រឡប់ក្រោយនៃការបើកសេដ្ឋកិច្ច-សង្គម ឡើងវិញនោះ។ ក្នុងសារពិសេសជាសំឡេង នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចាប់តាំងពីមុនចូលឆ្នាំខ្មែរហូតមដល់ពេលនេះ យើងបានពិនិត្យឃើញថា ភាពស៊ាំសហគមន៍ បាននាំទៅដល់កម្រិតនៃការឆ្លងតិចតួចតាំងពីមុនចូលឆ្នាំរហូតមកដល់ក្រោយចូលឆ្នាំនៅត្រឹមថ្ងៃនេះ ពុំមានសញ្ញាណានៃការកើនឡើងនៃការរីករាលដាលនៃការឆ្លងនោះទេ។ បន្ទាប់ពីការប្រកាសឱ្យខេត្តចំនួន៤ បានសម្រេចចិត្តដោយប្រជាជនខ្លួនឯងថា ពាក់ម៉ាស ឬមិនពាក់ម៉ាសដែលមិនមែនជាកាតព្វកិច្ចទៀតនោះ យើងកំពុងតែពិនិត្យអំពីការដាក់បន្ថែមនៅខេត្ត
April 25, 2022









