Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ចំណីអាហារ​ ឬម្ហូបអាហារគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សទទួលទានដើម្បីទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ។ លើសពីនេះទៅទៀតនោះ ទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារគឺសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់បម្រើនូវសេចក្ដីត្រូវការរបស់មនុស្សក្នុងការប្រើប្រាស់ប្រចាំថ្ងៃក្រៅពីម្ហូបអាហារ។ នាថ្ងៃទី២១ និង២២ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. បានបន្តរកឃើញ និងដកហូតនូវទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព គឺខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ដូចជាផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅចំនួន ៥២៤.៣៤គីឡូក្រាម និងព្រមទាំងធ្វើការពិន័យដល់ម្ចាស់ទំនិញទៅតាមនីតិវិធីផងដែរ។ គួរបញ្ជាក់ថា ការរកឃើញ និងដកហូតបាននូវទំនិញមិនមានអនុលោមភាពនេះ គឺធ្វើឡើងក្នុងរាជធានី ខេត្តចំនួន ៦ គឺមានរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកណ្ដាល ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ

    April 23, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានចេញសម្រេច ស្ដីពីការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បន្ទាប់ពីដាក់ចេញអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។ យោងតាមសេចក្ដីសម្រេចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍

    April 23, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺថា ករណីរថយន្តធុនធំកុងតឺន័រ ដឹកទំនិញដែលបានបុកទ្រូងផ្លូវបែកជាពីរ នៅចំណុចមុខ KTV ផាតធីវើល ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មិនមែនចូលខុសម៉ោងនោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតាំងពីម៉ោង០៥:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ គឺជាម៉ោងអនុញ្ញាតឲ្យរថយន្តធុនធំ ចេញចូល រាជធានី ភ្នំពេញបាន។ បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារភ្លាម នៅវេលាម៉ោង០៥:៥៩នាទី មន្ត្រីជំនាញផ្នែកនគរបាលចរាចរណ៍ បានចុះវាស់វែងករណីគ្រោះថ្នាក់នេះ ដោយសាររថយន្តធំសមត្ថកិច្ចមិនទាន់យកចេញទៅណា។ សូមបញ្ជាក់ថា នៅលើផ្លូវ២៧១ គឺអនុញ្ញាតឲ្យរថយន្ត

    April 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅ ទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ទាក់ទងនឹងការសិក្សា សមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភាកម្មទន្លេបាសាក់

    April 22, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុង Kumamuto ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤ និង១៥នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនិងម៉ោង១២និង១៥ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣មេសាស្អែក។ នៅអាកាសយានដ្ឋាន Aso Kumamuto ទីក្រុង Kumamuto ប្រទេសជប៉ុន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី

    April 22, 2022
  • សង្គម

    អ៉ំប្រុសម្នាក់ដែលត្រូវបានគេលួចថតពេលកំពុងហូបបាយនៅកៀនតុ ក្នុងកម្មវិធីមង្គលការមួយកន្លែងបង្ហោះចូលទៅក្នុងបណ្តាញសង្គម Tiktok និងត្រូវបានគេចែកចាយតៗគ្នាយ៉ាងច្រើន។ ដោយឃើញពីទុកលំបាករបស់អ៉ំប្រុសខាងលើ នាយពែកមី តារាកំប្លែងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសស្វែងរកអ៉ំប្រុសរូបនោះ និងបានដាក់លេខទូរស័ព្ទអោយបងប្អូនណាដែលបានស្គាល់គាត់។ នាយពែកមី បានរៀបរាប់ថា៖ “បងប្អូន​ ខ្ញុំរកអ៊ុំម្នាក់ដែលហូបបាយនៅកៀនតុ​ ក្នុងកម្មវិធីការនោះ​ មិនទាន់ឃេីញទេ​ ឥឡូវស្រីអូន​ គាត់ទេីបតែបានមេីលវីដេអូនោះ គាត់ពឹងអោយខ្ញុំជួយរកអ៊ុំនោះអោយឃេីញ​ បងប្អូនណាស្គាល់គាត់​ អាណិតគាត់​ ជួយខលមកខ្ញុំផង​ លេខខ្ញុំផ្ទាល់​ 015 300 007​ (សូមកុំសុីញ៉ូលេង​ )​ សូមអរគុណ”៕

    April 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៣៖០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្លោះរបងផ្ទះចូលយកទ្រព្យសម្បត្តិ ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្ទះសំណាក់យីហោ មីនីសឡា ផ្លូវលេខ ៣៧១សឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឡេង ស្រែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១ ផ្លូវ លំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២

    April 22, 2022
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 26នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 26នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 29នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,172 នាក់, ករណីជាសះស្បើយសរុប 132,880 នាក់ និងស្លាប់សរុប 3,056 នាក់៕

    April 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ BTV Cambodia នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលមានឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។ ក្នុងលិខិតសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលមានសមាសភាពដូចខាងក្រោម៖ ប្រភព៖ BTV Cambodia

    April 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥៖៣០នាទី នៅចំណុចផ្ទះលេខ៩៦ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆ្កឹះសោទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១.ឈ្មោះ វន ពុទ្ធិពល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២

    April 22, 2022