Khmernote Media
  • សិល្បៈ

    ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ អ្នកនាង ស៊ុនណារី ម៉ូនីកា ជាអតីតតារាកំប្លែងជើងចាស់ដៃគូជាមួយនាយកុយ និងនាយក្រឹម ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ្នកនាង ស៊ុនណារី ម៉ូនីកា ជួបហេតុការណ៍អាក្រក់ត្រូវចោរឆក់កាបូបនៅតាមដងផ្លូវ បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិជាច្រើន។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក Vannida Sinnary កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា “បងស្រីម៉ូនីកាមកយកឡានពីផ្ទះខ្ញុំទៅធ្វើឡានខូចរលត់តាមផ្លូវក៏បើកទ្វារមកយកទឹកចាក់ឡានគ្រាន់តែចេញមិនទាន់បិទទ្វារឡានផងវាឆក់ហ្មង សកម្មភាពអាចោឆក់កាបូបបងស្រីស៊ុនណារី ម៉ូនីកា មុននេះបន្តិច ពពួកអាចាំតែលួចឆក់ញើសឈាមគេខំរកខំទុកដើម្បីចិញ្ចឹមគ្រួសារគេ ពួកហែងយកទៅមិនបានចាយទេសូមទេវតាអោយវាដួលម៉ូតូងាបទាន់ហន់ផង ចឹងសូមបងប្អូនប្រយ័ត្នផងចេញពីឡានស្ពាយកាបូបមើលផងបងប្អូន វាដើរលេងអស់លុយចូលឆ្នាំវាចាប់ផ្ដើមសម្បូរទៀតហើយ ជួយហ៊្សែម្នាក់មួយបងប្អូនដើម្បីទុកជាការយល់ដឹងដល់បងប្អូនដែលប្រហែសអោយការពារកុំប្រហែស”៕

    April 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ សូមអានសេចក្ដីព័ត៌មានលម្អិត ដូចខាងក្រោម៖ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    April 21, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុករបស់ ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានអបអរសាទរអ្នកភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង! ទីបំផុត ផ្លូវបេតុង២ខ្សែលើខ្នងទំនប់ចាស់ ឆ្លងកាត់ភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹងនៃឃុំព្រះដាក់ ត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់ ដោយអនុលោមទៅតាមអនុសាសន៍របស់កិច្ចប្រជុំ អាយ.ស៊ី.ស៊ី.អង្គរ កាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២២។ បន្ទាប់ពីបានទទូចស្នើសុំ និងតស៊ូមតិអស់ជាច្រើនលើកច្រើនសារក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមក នេះគឺជាដំណឹងដ៏គួរឱ្យរំភើបរីករាយសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់បងប្អូនអ្នកភូមិរាប់ពាន់នាក់ទៀត ដែលនឹងបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវបេតុងដែលមានប្រវែងសរុបជាង៣គីឡូម៉ែត្រនេះ។ បើទោះជាត្រូវគោរពតាមគោលការណ៍នៃលក្ខខណ្ឌតម្រូវដើម្បីជៀសវាងការប៉ះពាល់ដល់តំបន់មានសក្តានុពលបុរាណដ្ឋានក៏ដោយ ផ្លូវបេតុងទាំង២ខ្សែនេះនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ក៏ដូចជានឹងជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ រដ្ឋបាលស្រុកបន្ទាយស្រីនឹងខិតខំប្រឹងប្រែងគ្រប់រូបភាពដើម្បីអប់រំឱ្យអ្នកភូមិបន្តអភិរក្សថែរក្សាអត្តសញ្ញាណដើមរបស់ខ្លួន និងប្តេជ្ញាមិនឱ្យការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះប៉ះពាល់ទៅដល់ទេសភាពដែលមានស្រាប់នៅតាមដងផ្លូវឡើយ

    April 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយយោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លើលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីការកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដូចខាងក្រោម៖ ១.កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃ។ ២.កែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖ ក- អ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស៖

    April 21, 2022
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម vnexpress បានឲ្យដឹងថា បុរសម្នាក់ចតឡានមុខផ្ទះនៅពេលយប់ ស្រាប់តែព្រឹកឡើងឡានរបស់គាត់ត្រូវចោរលួចដោះកង់ទាំង៤គ្រាប់ ដោយក្រុមចោរកល់ដុំថ្មពីក្រោមជំនួសវិញ។ យោងតាមរបាយការណ៍របស់ប៉ូសិសបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Nguyen Van Tung អាយុ២៨ឆ្នាំ បាននិយាយថា គាត់តែងតែចតឡានចោលនៅមុខផ្ទះរបស់គាត់ ដែលស្ថិតនៅផ្លូវ Nguyen Van Cu តំបន់ Tan Lap ward នៃទីក្រុង Buon Ma Thuot។ លុះព្រឹកឡើង គាត់ និងប្រពន្ធរៀបចំចេញទៅធ្វើការ ស្រាប់តែពួកគាត់ប្រទះឃើញឡានរបស់គាត់ត្រូវបានចោរលួចដោះកង់ទាំង៤គ្រាប់យកទៅបាត់ ហើយយកដុំថ្មមកកល់ជំនួសវិញ។ តាមការបញ្ជាក់ពីលោក Tung បានឲ្យដឹងថា កង់ទាំង៤គ្រាប់នោះ បើយកទៅលក់

    April 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងថា ការបើកបៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២។ ក្រសួងមុខងារសាធារណៈ មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាល រាជធានី ខេត្តក្រុង ស្រុក ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្ដល់បៀវត្សលើកផ្ដល់បៀវត្សលើកទី១ សម្រាប់ ខែឧសភា

    April 20, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Loeurn To បានជ្រាបថា៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះបន្ទាប់ពីមានឃើញនូវការផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Loeum To ថាមានជនមិនស្គាល់មុខបានយកក្បាលវីសដែកដាក់ពង្រាយនៅតាមដងផ្លូវជាតិចំណុចចន្លោះភូមិព្រៃតូច និងភូមិកូនខ្លុង ក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាហេតុនាំបង្កឱ្យមុតកង់រថយន្តរបស់គាត់ជាច្រើនកន្លែងក្នុងខណៈដែលគាត់ធ្វើដំណើរឆ្លងកាត់ចំណុចនោះនាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សាត

    April 20, 2022
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 27នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 27នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 24នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន​ 01នាក់ (មិនបានចាក់វ៉ាក់សាំង 01នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,117 នាក់, ករណីជាសះស្បើយសរុប 132,825 នាក់ និងស្លាប់សរុប 3,056 នាក់៕

    April 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការព្យាករអាកាសធាតុលលើកទី២ សម្រាប់ឆ្នាំ២០២២។ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តលើស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២ ដូចខាងក្រោម៖ ១.បាតុភូតសកល៖ ផ្អែកតាមការជូនដំណឹងជាសកល ស្ដីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា​ រហូតដល់ខែកក្កដា ទទួលរងនូវឥទ្ធិពលពីបាតុភូត(Neutral) ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូត El

    April 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សដាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ​ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងនឹងរៀបចំឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុប ពិសេសនៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដែលពិការភ្នែកអាចធ្វើដំណើរឆ្លងកាត់តាមស្តុបប្រកបដោយសុខសុវត្តិភាព។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡាក្នុងការអនុវត្តន៍ រវាងយេនឌ័រពិការភាពនិងសេវាឆ្លើយតប ដើម្បីលើកកម្ពស់ការទទួលបានសេវាដល់សមាជិកក្រុមការងារបញ្ជ្រាប យេនឌ័រក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងកំពុងគិតគូរថានៅតាមភ្លើងស្តុបនីមួយៗនៅក្នុងរាជធានីភ្នំពេញ គួរតែមានសំឡេងរោទ៍សម្រាប់ឱ្យបងប្អូនពិការភ្នែកអាចធ្វើដំណើរឆ្លងកាត់បានដោយសុខសុវត្តិភាព ខណៈដែលកន្លងមកនេះ នៅតាមជណ្តើរយន្តតាមផ្សារ ទំនើបមួយចំនួន បានបំពាក់នូវសំឡេង សម្រាប់អ្នកដែលពិការភ្នែក។ ឯកឧត្តមបន្តថា ដូចនេះ ការបំពាក់សំឡេងរោទ៍នៅតាមភ្លើងស្តុប

    April 20, 2022