Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC,

    April 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមេសា ឆ្នា២០២២ បានឲ្យដឹងថា ក្រសួងអប់រំ សូមជូនដំណឹងដល់មន្រ្តីរាជការកម្ពុជាទាំងពីរភេទស្ដីពីការផ្ដល់វគ្គសិក្សាភាសាអេស្ប៉ាញ តាមអនឡាញ(Online) របស់ប្រទេសកូឡុំប៊ី សម្រាប់មន្ត្រីរាជ និងអ្នកការទូតកម្ពុជា។ សម្រាប់ឆ្នាំ២០២២នេះ រដ្ឋាភិបាលកូឡុំប៊ី បានសម្រេចផ្ដល់វគ្គសិក្សាភាសាអេស្ប៉ាញតាម Online កម្រិតមូលដ្ឋាន មធ្យម និងខ្ពស់ដល់មន្រ្តីរាជការ (ជាពិសេសមន្រ្តីទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិ) និងមន្រ្តីការទូត ដោយការសិក្សានឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២តទៅ។ ម៉ោងសិក្សាមួយចំនួន នឹងត្រូវធ្វើឡើងតាម Video Conference ដើម្បីបង្កើនការសន្ទនារបស់សិស្ស និងសកម្មភាពផ្សេងៗទៀត ដែលទាក់ទង នឹងវប្បធម៌កូឡុំប៊ី។

    April 19, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួនិរតីរបស់ប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោម កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២មកនោះ ក្រោមអ្នកបច្ចេកទេសបាននឹងកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ព័ន្ធខឿនផ្នែកខាងក្រោម រៀបពង្រឹងសសរផ្អោបតាមទ្វារដើម្បីទប់ទ្រទម្ងន់ផ្តែរខាងលើ ធ្វើការពង្រឹងផ្ទាំងរចនាសម្ព័ន្ធឥដ្ឋដែលប្រេះនិងពុកផុយ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការទប់ទ្រលំនឹងតួប្រាសាទ ដោយប្រើគ្រោងដែកពីខាងក្នុង។ ការងារជួសជុលនេះ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

    April 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC,

    April 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ ចែកចាយ និងកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា តាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានរកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ដែលកំពុងចែកចាយដោយ គ្រឹះស្ថានអាហរណ័ នីហរ័ណ ផលិតផលគ្រឿងសម្អាង ភ្នំទ្រទ្រង់(ខេមបូឌា) ឯ.ក មានផ្ទុកសារធាតុគីមីបារត(Mercury) លើសកម្រិតបទដ្ឋានស្ដង់ដារបច្ចេកទេសកំណត់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ សុខភាពស្បែក និងអាយុជីវិត របស់អ្នកប្រើប្រាស់។ ក្រសួងសុខាភិបាល សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបបត្រប្រវេទន៍

    April 19, 2022
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងរូបភាពរថយន្តមួយគ្រឿងបានប្រើប្រាស់ស្លាកលេខ “ជនមានពិការភាព” ហើយបើកបរនៅតាមដងផ្លូវ ដែលធ្វើឲ្យមហាជនជាច្រើនមានចម្ងល់ថា តើការប្រើប្រាស់ស្លាកលេខបែបនេះត្រឹមត្រូវដែរឬទេ? ជុំវិញករណីនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា៖ “ក្នុងនាមជាអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បាប់អនុញ្ញាតឱ្យប្រើស្លាកលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពខាងក្រោមនេះទេ។ សូមម្ចាស់រថយន្តអញ្ជើញទៅធ្វើស្លាកលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផាកពិន័យ រួចធ្វើការចោទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ សូមចែកឱ្យដាច់រវាងស្លាកលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព”៕

    April 19, 2022
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 14នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,090 នាក់, ករណីជាសះស្បើយសរុប 132,801 នាក់ និងស្លាប់សរុប 3,055 នាក់៕

    April 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជំរុញបុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឱ្យបានគ្រប់ៗគ្នា។ ក្រសួងអប់រំ បានឲ្យជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតា និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក ក្រសួងអប់រំ យុវជន និងកីឡា សូមស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី ផ្ដល់កិច្ចសហការជាមួយគណៈកម្មការទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាល

    April 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លាកសញ្ញាបង្ហាញពីគន្លងផ្លូវធ្វើចរាចរណ៍ ( COMPULSORY LANES)៖ ផ្លាកសញ្ញានេះប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីគន្លងផ្លូវធ្វើចរាចរណ៍តាមប្រភេទអ្នកប្រើប្រាស់ផ្លូវ ដូចមានបង្ហាញក្នុងផ្លាកសញ្ញា។ សូមបញ្ជាក់ថា ដោយរាប់លើផ្លាកសញ្ញាពីខាងឆ្វេងទៅខាងស្ដាំ គន្លងទី១ដល់ទី៣ ជាគន្លងផ្លូវសម្រាប់រថយន្ត និងគន្លងទី៤ ជាគន្លងផ្លូវសម្រាប់ទោចក្រយាន និងទោចក្រយានយន្ត។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា

    April 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងបស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ °C -អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែងខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ។ ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    April 19, 2022