Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញនូវក្តីសប្បាយរីករាយ នៅពេលដែលបានមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក្រោយពេលឃើញមានការរៀបចំកែលម្អដោយអាជ្ញាធរជាតិអប្សរា។ លោក សេង លន ជាភ្ញៀវទេសចរមកពីក្រុងភ្នំពេញ បានឱ្យដឹងថា លោកមានអារម្មណ៍រំភើប នៅពេលដែលបានមកលេងរមណីយដ្ឋានអង្គរនាពេលនេះ ពីព្រោះទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល ហើយឆ្នាំនេះមានភ្ញៀវទេសចរមកកម្សាន្តច្រើន ក្រោយពេលរាជរដ្ឋាភិបាលបើកដំណើរការទេសចរឡើងវិញ។ លោកក៏បានសំណូមពរដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងរមណីយដ្ឋានអង្គរទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថាន ពិសេសចូលរួមទុកដាក់សំរាមដែលខ្លួនបានប្រើប្រាស់រួចហើយឱ្យបានត្រឹមត្រូវ និងចូររួមអនុវត្តន៍ទៅតាមក្រមប្រតិ្តបត្តិអង្គរ ដើម្បីចូលរួមលើកតម្លៃវប្បធម៌ជាតិយើង។ ចំណែកលោក ឡេក គឹមលីន អនុប្រធានភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា

    April 16, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្ដម ជា​ សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដោយយោងតាមលិខិតរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញ និងស្វែងយល់អំពីពិធីបដិមាភិសេក​ “ព្រះថោងនាងនាគ​” និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ​ នាសម័យតេជោ​សន្តិភាព។ ក្នុងសេចក្ដីដែលបានរៀបរាប់អំពីបដិមាភិសេក​ “ព្រះថោងនាងនាគ​” និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ​ បានឲ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានគិតបញ្ចូលនូវចម្លាក់សម្រាប់តម្កល់នៅទីសាធារណៈ ដើម្បីឲ្យទីក្រុងទំនើបនេះ មានព្រលឹងវប្បធម៌ និងលើកកម្ពស់ស្នាដៃសិល្បៈខ្មែរបុរាណឲ្យមានភាពស្ថិតស្ថេរគង់វង់យូរអង្វែង ដែលក្នុងនោះមានបដិមាចំនួន ៤ទីតាំង ត្រូវបានសម្រេចជ្រើសរើសដាក់តម្កល់រួមមាន៖ ១​.បដិមានព្រះឧមា-មហេស្វរ

    April 16, 2022
  • កូវីដ-១៩

    នៅថ្ងៃទី16 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 12នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 10នាក់ និងករណីនាំចូលចំនួន 02នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 19នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,044 នាក់, ករណីជាសះស្បើយសរុប 133,751 នាក់ និងស្លាប់សរុប 3,055 នាក់៕

    April 16, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៣៖២០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆាបឆេះដុំរុំខ្សែភ្លើងនៅក្នុងបរិវេណរោងម៉ាស៊ីនភ្លើងជប៉ុន (ជ្រុងខាងត្បូង) ដែលស្ថិតក្នុងភូមិសាស្រ្ត ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ + បណ្តាលឲ្យរងការខូចខាត៖ – រ៉ូខ្សែភ្លើង និងខ្សែចំនួន ៣៧ ដុំ – ករណីខាងលើនេះមិនបណ្តាលអោយមានការរងរបួសដល់អាយុជីវិតមនុស្សឡើយ។ – កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០៨គ្រឿង

    April 16, 2022
  • សង្គម

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ មករា ទីឃះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា “ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 4 ត្រង់ម្តុំផ្លូវបំបែកជាបី (ត្រង់ចំណុចទិសដៅ ភ្នំពេញ កំពង់សោម បែកទៅស្រែអំបិលកោៈកុង ) ត្រង់ចំណុចផ្លូវបំបែកនេះ ខ្ញុំបាទរើសបានដុំថង់ខ្មៅវិចខ្ចប់លុយ ក្នុងថង់នោះមានលុយចំនួនពីរដុំ ក្នុងមួយដុំមានលុយចំនួន 5 លានរៀល ពីរដុំសរុបមានលុយ10លានរៀល សូមបងប្អូនដែលជាម្ចាស់លុយ អាចខលទាក់ទងតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំបាទបានហើយខ្ញុំបាទរីករាយក្នុងការប្រគល់លុយគ្រប់ចំនួនជូនបងប្អូនវិញដោយមិនត្រូវការទាមទាប្រាក់រង្វាន់លើកទឹកចិត្តអ្វីទាំងអស់ នេះជាលេខទូរស័ព្ទរបស់ខ្ញំបាទ ( 010 53 44 57 ) សូមអរគុណ”៕

    April 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ ភ្ញៀវទេសចរប្រមាណជាង ១លាន៥៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ហើយប្រសិនបើសរុបទាំង២ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ គឺមានចំនួនសរុបជាង ២លាន ៤៤ម៉ឺននាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវទេសចរក្នុងថ្ងៃទីពីរនៃឱកាសពិធីបុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ មានចំនួន១,៥៧៩,២៥១នាក់ ក្នុងនោះភ្ញៀវជាតិ១,៥៦៩,៤៨២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៩,៧៦៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តបាត់ដំបង ២៤១,៨១៧នាក់ -ខេត្តព្រៃវែង ១៥៥,៣០៤នាក់

    April 16, 2022
  • ព័ត៌មានជាតិ

    ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីដែលបានអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នាំគ្នាចូលរួមលេងកំសាន្តយ៉ាងសប្បាយ ជាមួយការរាំលេងក៏ដូចជាការបាញ់ទឹកលេងកម្សាន្តនានាក្នុងឱកាសដ៏សប្បាយរីករាយនោះផងដែរ។ ទន្ទឹមនឹងនេះយើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ មិនចាញ់ខេត្តដ៏ទៃនោះទេ ដោយក្នុងនោះមានការចូលពីសំណាក់ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ កំពង់ស្ពឺសង្រ្កាន្ត ក្នុងថ្ងៃទី២ ម្សិលមិញនេះ។ តោះទស្សនារូបភាពខាងក្រោមពី សសយក កំពង់ស្ពឺ៕

    April 16, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ។ ក្នុងឱកាសនោះដែរសម្តេចតេជោបានមានប្រសាសន៍ថា “នៅថ្ងៃទី០២ នៃបុណ្យចូលឆ្នាំម្សិលមិញមានពលរដ្ឋជាង១.៥លាននាក់ដើរកម្សាន្តនៅទូទាំងប្រទេស ខណៈម្សិលមិញមានអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ត្រឹមតែ១២នាក់ប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍បន្ថែមទៀតថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ។

    April 16, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​។ រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់

    April 16, 2022
  • ព័ត៌មានជាតិ

    យោងតាមទំព័រហ្វេសប៊ុកផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង១៧និង៣០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ដោយជនសង្ស័យទាំង០៤នាក់ គឺជាមុខសញ្ញាសកម្ម ក្នុងការលួចម៉ូតូរបស់ប្រជាពលរដ្ឋ និងជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ព្រមទាំងធ្វើការដកហូតបានវត្ថុតាង ម៉ូតូចំនួន ០២គ្រឿង និងស្លាកលេខម៉ូតូ ១សន្លឹក ដែលជនសង្ស័យកាច់បាក់ជា០៣កំណាត់ ។ ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ នុយ

    April 15, 2022