គួរឲ្យគោរព! បងប្រុសម្នាក់រើសបានថង់ខ្មៅខ្ចប់លុយ២ដុំ ប្រកាសស្វែងរកម្ចាស់លុយ ដោយគាត់ប្រគល់ជូនវិញ និងមិនត្រូវការសាគុណឡើយ
- April 16, 2022
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ មករា ទីឃះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា “ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 4 ត្រង់ម្តុំផ្លូវបំបែកជាបី (ត្រង់ចំណុចទិសដៅ ភ្នំពេញ កំពង់សោម បែកទៅស្រែអំបិលកោៈកុង ) ត្រង់ចំណុចផ្លូវបំបែកនេះ ខ្ញុំបាទរើសបានដុំថង់ខ្មៅវិចខ្ចប់លុយ
ក្នុងថង់នោះមានលុយចំនួនពីរដុំ ក្នុងមួយដុំមានលុយចំនួន 5 លានរៀល ពីរដុំសរុបមានលុយ10លានរៀល សូមបងប្អូនដែលជាម្ចាស់លុយ អាចខលទាក់ទងតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំបាទបានហើយខ្ញុំបាទរីករាយក្នុងការប្រគល់លុយគ្រប់ចំនួនជូនបងប្អូនវិញដោយមិនត្រូវការទាមទាប្រាក់រង្វាន់លើកទឹកចិត្តអ្វីទាំងអស់ នេះជាលេខទូរស័ព្ទរបស់ខ្ញំបាទ ( 010 53 44 57 ) សូមអរគុណ”៕
- Share This Post: