- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រើននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ខ្ញុំសូមជម្រាបជូនថា ការព្រួយបារម្ភ មានការឆ្លងកូវីដ-១៩ ឬមិនព្រួយបារម្ភ យើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។ យើងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលត្រូវរងចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍ នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។ បើលទ្ធផលបង្ហាញ
April 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររបស់សាកលវិទ្យាល័យ MGIMO ទៅសិក្សានៅប្រទេសរុស្សី ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទថា៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យា MGIMO នៃប្រទេសរុស្ស៊ី នឹងផ្ដល់អាហារូបករណ៍ថ្នាក់ បរិញ្ញាបត្រ ចំនួន ២កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសរុស្ស៊ី។ បេក្ខជនដែលមានចំំណាប់អារម្មណ៍ចំពោះអាហារូបករណ៍ខាងលើនេះ សូមទាក់ទងរកព័ត៌មាននិង
April 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ បានចាប់រថយន្តដឹកលើសទម្ងន់ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩លានរៀល ក្នុងខែមីនា ឆ្នាំ២០២២ ដោយចំនួនដឹកល្មើសបានថយចុះប្រមាណ ៥% បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២។ នៅខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២ គ្រឿង និងពិន័យថវិកាសរុបចំនួន ៤៩៩ លានរៀល ដោយមានការថយចុះចំនួន ១៧ គ្រឿង ស្មើ
April 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង។ គណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក” ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា គណៈកម្មការជ្រើសរើសសមាជិក គ.ប.ក ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូងចំនួន ៥រូប ដែលរួមមាន៖ -អតីតចៅក្រម ១រូប -បុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកច្បាប់ ២រូប -បុគ្គលដែលមានចំណេះដឹង និងបទពិសោធផ្នែកងសេដ្ឋកិច្ច ២រូប។ បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ត្រូវបំពេញនូវរាល់លក្ខខណ្ឌដូចខាងក្រោម។ សូមទាញយកពាក្យស្នើសុំធ្វើជាសមាជិកគ.ប.ក. ដែលជាបុគ្គលឯករាជ្យ ដូចជូនភ្ជាប់ខាងក្រោម។ https://drive.google.com/…/1URfD…/view…,
April 18, 2022 - សិល្បៈ
តារាកំប្លែងវ័យចំណាស់ តាចេក ត្រូវបានគេដឹងថាជួយទុក្ខលំបាកជាបន្តបន្ទាប់ដោយសារតែបញ្ហាជីវភាពគ្រួសារ ដែលតម្រូវអោយរូបលោកទទួលរ៉ាប់រងគ្រួសារទាំងមូល ដោយពេលនេះលោកបានប្រកាសថាបានផ្លាស់ប្តូរមុខរបរទៀតហើយ គឺមកលក់ទុរេន ខ្នុរ និងលក់បាយនៅខាងកើតជាប់រង្វង់មូលគួស្រូវវិញ។ តារាកំប្លែងរូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនថា៖ “ខ្ញុំប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយឥឡូវមកលក់ទុរេនខ្នុរនឹងលក់បាយនៅខាងកើតជាប់រង្វង់មូលគួស្រូវផ្លូវទៅតាខ្មៅខាងស្ដាំដៃបើមកពីតាខ្មៅនៅខាងឆ្វេងដៃបើបងប្អូនកូនក្មួយឆ្លងកាត់កុំភ្លេចចូលជួយទិញទុរេននឹងខ្នុរចូលហូបបាយក៏បានដែរ. ខ្ញុំសូមជូនពរដល់អ្នកមានគុណនឹងសប្បុរជនបងប្អូនកូនក្មួយប្រកបដោយអាយុ.វណ្ណះ.សុខ.ពល.កុំបីឃ្លាងឃ្លាតឡើយ.”
April 18, 2022 - កូវីដ-១៩
នៅថ្ងៃទី18 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 20នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,076 នាក់, ករណីជាសះស្បើយសរុប 132,789 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានករណីឆេះផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង តូប១ ខ្សែភ្លើងចំនួន៣៧ដុំ និងរងរបួសមនុស្សម្នាក់ ក្នុងនោះរួមមាន៖ ១.ខេត្តព្រះវិហារ ចំនួន១ លើក(ចរន្តអគ្គិសនី) រងរបួសមនុស្ស ម្នាក់ ភេទប្រុស និងឆេះផ្ទះ ១ខ្នង។ ២.ខេត្តកំពង់សោម ចំនួន១ លើក(ចរន្តអគ្គិសនី) គ្រោះថ្នាក់ មនុស្សគ្មាន និងឆេះតូបចំនួន១។ ៣.ខេត្តកំពង់ធំ ចំនួន ១លើក (ភ្លើងចង្ក្រាន) ឆេះផ្ទះ ១ខ្នង។ ៤.ខេត្តបាត់ដំបង
April 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់ក្នុងនោះ តួលេខប្រចាំថ្ងៃរួមមាន៖ -ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៨៦២.៨៩៧ នាក់ -ថ្ងៃទី១៥ ខែមេសា៖
April 18, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុប ១៤ ៨៥៣ ៧៦៦ នាក់ បានចាក់វ៉ាក់សាំង ដែលស្មើនឹង ៩២.៨៤% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។ ជាមួយគ្នានេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ក៏បាននិងកំពុងបង្កើនល្បឿនគួរឱ្យកត់សម្គាល់ផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៨ ០៨៨ ៩៩៥ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ២២៩
April 18, 2022 - កូវីដ-១៩
នៅថ្ងៃទី17 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 18នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,060 នាក់, ករណីជាសះស្បើយសរុប 132,769 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 17, 2022









