- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរឆ្លងកាត់ផ្លូវជុំវិញរង្វង់មូលព្រះថោងនាងនាគ ជាបណ្តោះអាសន្នដើម្បីរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីបដិមាភិសេក ព្រះថោងនាងនាគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តដោយរលូន មានសន្តិសុខ និងរក្សាបានសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទជាបណ្ដោះអាសន្នចាប់ពីវេលាម៉ោង ៣៖០០នាទីទៀបភ្លឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២
April 15, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកសង្រ្កាន្តនៅសួនមានជ័យ(វេទិកាខេត្ត) អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងថាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២២នេះ ត្រូវបានរៀបចំចំនួន២ទីតាំង នៅរមណីយដ្ឋានប្រាសាទបន្ទាយឆ្មារ បង្ហាញនៃការលេងល្បែងប្រជាប្រិយ៍ជាទំនៀមទំលាប់ប្រពៃណីខ្មែរ បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែប និងនៅសួនមានជ័យ ក្រុងសិរីសោភ័ណ បាននាំមកនូវការតាំងពិព័រណ៍ជាច្រើន
April 15, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤ ដែលជាថ្ងៃដំបូង មានចំនួនប្រមាណ ១០៧ ០១៤នាក់។ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១០៥ ០០០ នាក់ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៣៥-៤០ភាគរយ ប្រមាណជា ៣៥ ០០០នាក់ ទៅ ៤៥
April 15, 2022 - កូវីដ-១៩
នៅថ្ងៃទី15 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 19នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 19នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 23នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,032 នាក់, ករណីជាសះស្បើយសរុប 132,732 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យឃាត់ខ្លួននៅវេលាម៉ោង ១៦៖០០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចម៉ូតូ នៅត្រង់ចំណុចភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងដកហូតបានវត្ថុតាងរួមមាន៖ -ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស្លាកលេខភ្នំពេញ 1IY-6495។ -ដែកឆ្កឹះសោរចំនួន ០១។
April 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃទីមួយនៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាង ៨៦ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ភ្ញៀវសរុបមានចំនួន ៨៦២,៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិ ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៨,២៤៣នាក់ គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ -ខេត្តកំពង់ឆ្នាំង ១៦០’៧៤០ នាក់ -ខេត្តបាត់ដំបង ១០៧,២៥៤ នាក់ -ខេត្តសៀមរាប ១០៧,០១៤ នាក់ -ខេត្តពោធិ៍សាត់ ៨៣,៨៩៦ នាក់
April 15, 2022 - ព័ត៌មានជាតិ
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ យោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ អំពាវនាវឱ្យការពារខ្លួន ដោយពាក់ម៉ាស និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំខ្មែរដោយមានសណ្តាប់ធ្នាប់ និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងសារសំលេងរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ” ថ្ងៃចូលឆ្នាំខ្មែរបានចូលមកដល់ និងឆ្លងហួសមកដល់ថ្ងៃទី២ យើងឃើញថាមានបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរលេងកំសាន្ត នៅកន្លែងនានាជាច្រើន បន្ទាប់ពីបានខកខានអស់រយៈពេល ២ឆ្នាំកន្លងផុតទៅ នៅក្នុងការសប្បាយរីករាយនេះ ខ្ញុំក៏បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសក្មួយៗ ចៅៗ គឺមិនស្រូវឃើញមានពាក់ម៉ាស់នោះទេ ហើយជាមួយគ្នានេះ
April 15, 2022 - ព័ត៌មានជាតិ
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យប្រារព្ធធ្វើ ក្រោយខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។ ពិធីបុណ្យចូលឆ្នាំនៅឆ្នាំ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកចេញដើរលេងកម្សាន្តនៅតាមខេត្ត និងរមណីយដ្ឋាននានា ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ទន្ទឹមនឹងការដើរលេងកម្សាន្ត ក៏មានជនឆ្លៀតឱកាសបានបន្លំលួចទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋនៅតាមកន្លែងកម្សាន្តផងដែរ។ ជាក់ស្តែង ថ្មីៗនេះមានករណីចោរលួចវះថង់ការពារទូរស័ព្ទមិនឲ្យទឹកចូល ហើយយកទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋបាត់អស់ជាច្រើនគ្រឿង ដោយហេតុការណ៍នេះបានកើតឡើងនៅតំបន់ Pub Street ក្នុងក្រុងសៀមរាប ដែលជាតំបន់លេងទឹកមានមនុស្សសំរុកទៅលេងយ៉ាងច្រើនកុះករ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះរបស់មានតម្លៃផ្ទាល់ខ្លួនឲ្យមែនទែន៕
April 15, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលជាមហាសេដ្ឋីផ្នែកកសិកម្ម បានឲ្យដឹងថា ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២២២នេះ មន្ទីរសម្រាកព្យាបាល ម៉ុង ឫទ្ធី សែនជ័យ មានភ័ព្វសំណាងខ្លាំងណាស់ក្រោយពីបាន ជួបសំណេះសំណាលនិងបានចុះទៅពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនាៗ ព្រមទាំងមន្ទីរសម្រាកព្យាបាលនៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ។ ដោយលោកសឿង ម៉ូរ៉ារិទ្ធនាយកគ្រប់គ្រងធនាគារពាណិជ្ជកម្ម ឈីហ្វ(ខេមបូឌា)ម.ក ដោយសង្កេតឃើញថាការអភិវឌ្ឍន៍ទាំងអស់នេះគឺដើម្បីបំរើ ផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើង លោកបានសម្រេចទិញរថយន្តសង្គ្រោះបន្ទាន់ ថ្មីស្រឡាងមួយគ្រឿងម៉ាកហ្វ័ដក្នុងតម្លៃ 59.6300.00$ យកមកជួយបំរើការងារដឹកជញ្ជូនអ្នកជម្ងឺនៅមន្ទីរសម្រាកព្យាល ម៉ុង
April 14, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៥និង ៣០នាទី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរនគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងក្នុងអង្គភាព សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងកងយោធពលខេមរៈភូមិន្ទវរៈលេខ០១ និងកម្លាំងវរៈសេនាតូចលេខ ៥៣៣ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ។ ចំណុចខាងលើ បង្ក្រាបករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន
April 14, 2022









