Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ សណ្ឋាគារ ផ្ទះសំណាក់ ដែលបានបើកដំណើរការឡើងវិញ នៅក្រុងសៀមរាប ត្រូវបានភ្ញៀវទេសចរកក់បន្ទប់ស្នាក់នៅអស់ហើយ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ។ លោកថា នៅថ្ងៃទី១១ ខែមេសានេះ ចំនួនភ្ញៀវចូលមកកម្សាន្តនៅខេត្តសៀមរាប ចាប់ផ្តើមមានការកើនឡើងជាបន្តបន្ទាប់ហើយ

    April 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ និង៣០នាទីយប់ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២ រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានដំឡើងរួចរាល់ជាស្ថាពរហើយ។ គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើ​ពី​ស្ពាន់​មាន​ទម្ងន់ ៦០ ​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១ ម៉ែត្រ មាន​អង្កត់ផ្ចិត ៩៩ ​ម៉ែត្រ ដាក់​លើ​បល្ល័ង្ក​កម្ពស់​ជាង ៦ ​ម៉ែត្រ នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ ដោយ​រូបសំណាក​នេះ​ឈរ​បែរ​ព្រះភក្ត្រ​ឆ្ពោះទៅ​សមុទ្រ​រាម​។ ពិធីអភិសេករូបសំណាក«ព្រះថោងនាងនាគ» នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា

    April 13, 2022
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់មេត្តាជ្រាបថា៖ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការផ្អាកចរាចរជាបណ្ដោះអាសន្ន លើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗមួយចំនួន នៅក្នុងក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ ដូចខាងក្រោម៖ ១-កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចមុខសណ្ឋាគារ J7 ២-កំណាត់ផ្លូវមុខមហាសណ្ឋាគារអង្គរ (Raffles Grand Hotel d’Angkor) ៣-កំណាត់រុក្ខវិថីព្រះសីហនុ (ផ្លូវហ្សាលដឺហ្គោល) ចាប់ពីចំណុចស្តុបសារមន្ទីរជាតិអង្គរ រហូតដល់ ចំណុចគល់ស្ពានវត្តរាជបូព៌ នៃផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង និងកំណាត់ផ្លូវនានាដែលជាច្រកចូលមកកាន់ផ្លូវពោធិ៍កំបោរ(ផ្លូវខាងលិចមាត់ស្ទឹង) ៤-កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវខាងកើតមាត់ស្ទឹង) ចាប់ពីចំណុចគល់ស្ពានវត្តពោធិលង្កា រហូតដល់ចំណុចគល់ស្ពានវត្តរាជបូព៌ និងចាប់ពីចំណុចគល់ស្ពានវត្តរាជបូព៌

    April 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នាល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា នៅសប្តាហ៍នេះ អ្នកលក់ដូរតាមចិញ្ចើមថ្នល់នៅក្នុងភូមិព្រះដាក់ទាំងអស់អត់មានច្រកថង់ប្លាស្ទិកជូនទេ ពួកគាត់នឹងប្រើស្លឹកឈូក ស្លឹកចេក និងខ្សែសង្វារចេកសម្រាប់ការវេចខ្ចប់ជំនួសវិញ។ លោក ឃឹម ហ្វីណង់ សង្ឃឹមថានឹងជួយលើកទឹកចិត្តពួកគាត់ និងចូលរួមអនុវត្តឱ្យបានទាំងអស់គ្នា ដើម្បីចាប់ផ្តើមបង្កើតទម្លាប់បដិសេធការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមទីជនបទ និងកាត់បន្ថយកុំឱ្យមានការបោះចោលសំរាមប្លាស្ទិកពាសវាលពាសកាលនៅតាមភូមិដ្ឋាននៅក្នុងស្រុកបន្ទាយស្រី។ 🙏🙏🙏

    April 12, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សៀមរាបសង្ក្រាន្ត បានរៀបចំរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២២ ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ ដែលមានពីរទីតាំងធំៗ។ គិតមកត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ ទីតាំងទាំងពីរបានរៀបចំរួចរាល់ជាស្ថាបពរដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិខាងមុខ។ សូមបញ្ជាក់ផងដែរថាទីតាំងទាំងពីរមានកម្មវិធីដូចខាងក្រោម៖ -ក្នុងក្រុងមាន៖ កម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក ការប្រណាំងទូក ការប្រកួតកីឡាប្រដាល់ បណ្តែតគោម និងការប្រគុំតន្រ្តីខ្នាតយក្សបីកន្លែង

    April 12, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជាស្ថាពរ ហើយគ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាបាន ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោកបណ្ឌិត Dr Sing Sood មានប្រសាសន៍ថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ លោកប្រាប់ថា ប្រហែល២ខែទៀត សាលរបាំ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ចាប់ពីឆ្នាំ២០១១ មក អាចនឹងបើកដំណើរការឱ្យទេសចរចូលទស្សនា។ គម្រោងជួសជុលសាលរបាំ មានរយៈពេល១១ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។

    April 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់ថ្នាក់រាជធានី-ខេត្តទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងនូវភាពព្វកិច្ចពាក់ម៉ាស់ នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តសម្រេចរបស់រាជរដ្ឋាភិបាលនេះ ក្រសួងសុខាភិបាលសូមស្នើដល់គណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងអាជ្ញាធរខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង​ និងខេត្តព្រះវិហារ ត្រូវធ្វើការណែនាំដល់សាធារណជន ទាំងអស់នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស និងការបន្តអនុវត្តវិធានការចំបាច់នានា ដូចខាងក្រោម៖ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    April 12, 2022
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 17នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 17នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 27នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,980 នាក់, ករណីជាសះស្បើយសរុប 132,666 នាក់ និងស្លាប់សរុប 3,055 នាក់៕

    April 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចំណូលពីវិស័យទេសចរណ៍បានប្រមាណ ១៨៤លានដុល្លារអាមេរិក ខណៈភ្ញៀវទេសចរអន្តរជាតិថយចុះប្រមាណ៨៥ភាគរយ ដោយធ្លាក់ចុះដ៏គំហុកនេះគឺបណ្តាលមកពីឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅគ្រប់ប្រទេសលើពិភពលោក។ តាមរយៈសារលិខិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួន២០ម៉ឺននាក់ ថយចុះប្រមាណ៨៥%និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៤,៦៦លាននាក់ ថយចុះប្រមាណ៣៥,៥០% បើធៀបនឹងឆ្នាំ២០២០។ សម្តេចតេជោ បានបន្តថា ចំណូលពីវិស័យទេសចរណ៍បានប្រមាណ១៨៤លានដុល្លារអាមេរិក

    April 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា សាខា ក.ប.ប. អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញនានា តាមបណ្តាម៉ាត ផ្សារ ផ្ទះចែកចាយទំនិញ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្រុកសំរោង ខេត្តតាកែវ ក្រុងកែបនិងស្រុកដំណាក់ចង្អើរ ខេត្តកែប និងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ត្រីយើងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់លើទំនិញហូបចុកចំនួន ៧៣គំរូ

    April 12, 2022