- Khmernote Media
- ទេសចរណ៍
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលមរតកវប្បធម៌ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិ «ភ្នំនាគស» ដែលមានតម្លៃជាង១លានដុល្លារសហរដ្ឋអាមេរិក ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កម្មវិធីនេះប្រារព្ធធ្វើរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧-០៩ នាពេលព្រឹក មានរៀបចំពិធីសែនឧទ្ទិសថ្វាយ ជីវចលសាសនា ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា, នាពេលរាត្រី មានបាញ់កាំជ្រួច
April 11, 2022 - ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាជ្រាបថា នៅវេលាម៉ោង ១៩:០០នាទីយប់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ នៅលើផ្លូវ១២០K កែងនឹងផ្លូវជាតិលេខ៤ បានបុកដែកការពាររណ្តៅប៉ះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដែលនាំឱ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង។ បច្ចុប្បន្ន ក្រុមការងារជំនាញបាននឹងកំពុងធ្វើការចុះពិនិត្យ និងជួសជុលបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី
April 10, 2022 - ព័ត៌មានជាតិ
សម្តេចតេជោហ៊ុន សែន បានសម្រេចដាក់ខេត្តចំនួន ៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ ដែលក្នុងនោះមានខេត្ត មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង និងខេត្តព្រះវិហារ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ថ្លែងនៅក្នុងសារសម្លេង Telegram។ សម្តេចតេជោក៏បានបញ្ជាក់ថា ការដាក់មិនពាក់ម៉ាស់នេះ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តទាំង ៤ ខាងលើ ជាអ្នកជ្រើសរើស និងសម្រេចពាក់ ឬមិនពាក់ម៉ាស់ដោយខ្លួនឯង។ ចំពោះពលរដ្ឋនៅខេត្តផ្សេងចូលទៅខេត្តទាំង ៤ ខាងលើ គឺសម្រេចចិត្តដោយខ្លួនឯងដែរ ពាក់ ឬមិនពាក់ម៉ាស់ដូចគ្នា។ ប៉ុន្តែករណីប្រជាពលរដ្ឋក្នុងខេត្តទាំង ៤ ខាងលើ ទៅខេត្តផ្សេងពីនេះ គឺតម្រូវឲ្យពាក់ម៉ាស់៕
April 10, 2022 - ព័ត៌មានជាតិ
ក្រោយពីទទួលព័ត៌មានថា មានលោកយាយម្នាក់អាយុ១១៨ឆ្នាំ នៅខេត្តឧត្តរមានជ័យ ចង់ចាក់វ៉ាក់សាំងកូវីដ-១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចាត់ចែងធ្វើការស្វែងរកលោកយាយនៅខេត្តឧត្តរមានជ័យ តែមានព័ត៌មានថាលោកយាយធ្វើដំណើរទៅរស់នៅខេត្តក្រចេះ ហើយក៏តាមស្វែងរកលោកយាយបន្តទៀត ទីបញ្ចប់ ក្រុមគ្រូពេទ្យខេត្តក្រចេះ បានរកគាត់ឃើញនៅកោះញែក ខេត្តមណ្ឌលគីរី ដោយលោកយាយបានទៅរស់នៅជាមួយកូនទីនោះ។ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគីរី ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារបស់លោកយាយរួចរាល់ហើយដែរ។ លោកជំទាវរដ្ឋលេខាធិការសូមសំដែងអំណរសាទរជូនលោកយាយ និងសូមគោរពជូនពរលោកយាយ សូមលោកយាយមានសុខភាពល្អ ទទួលបានពរជ័យសិរីសួស្តី សេចក្តីសុខចម្រើន ពីទេវត្តាឆ្នាំថ្មី និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩៕
April 10, 2022 - ព័ត៌មានជាតិរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹករយៈពេល៤ម៉ោង នៅផ្លូវមួយខ្សែនេះ ក្នុងសង្កាត់ទួលសង្កែ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី ដើម្បីអនុវត្តគម្រោងកាត់ភ្ជាប់នាឡិកាទឹកថ្មីទំហំ១ ០០មម នៅលើចិញ្ចើមផ្លូវលេខ៦០០R ចាប់ពីផ្លូវលេខ២៥៥CC ដល់ផ្លូវលេខ៦០០RC ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ ការងារកាត់ភ្ជាប់តំឡើងនាឡិកាទឹកថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេខ្លី ក្រោយពេលការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះរួច។ អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ
April 10, 2022 - កូវីដ-១៩
នៅថ្ងៃទី10 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 33នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 33នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 22នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,947 នាក់, ករណីជាសះស្បើយសរុប 132,618 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 10, 2022 - PR
ព្រះសីហនុ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២- ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជដែលមានសាខាច្រើនជាងគេមួយនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះ ពីការបើកបម្រើអតិថិជននូវសេវាធនាគារពេញលេញ របស់សាខាព្រះសីហនុ ស្ថិតនៅផ្លូវឯករាជ្យ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សាខាព្រះសីហនុ ជាសាខាមួយក្នុងចំណោមសាខាដ៏មានសក្តានុពល ដែលធនាគារ ហ្វីលីព បានកែប្រែរូបរាងនៅក្នុងឆ្នាំ២០២២ ដើម្បីបំពេញតម្រូវការ និងផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន និង ទទួលបម្រើជូនអតិថិជននូវសេវាធនាគារពេញលេញ ។ សាខាព្រះសីហនុ ក៏ជាសាខាដំបូង ដែលមានបំពាក់ LED នៅខាងមុខសាខា សម្រាប់ធ្វើការផ្សព្វផ្សាយវីដេអូអំពីផលិតផល និងសេវាកម្មរបស់ធនាគារទៅដល់រាល់អតិថិជនដែលធ្វើដំណើរកាត់ខាងមុខធនាគារ។ ចាប់ពីពេលនេះ សេវាកម្ម
April 10, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ BTV បានឲ្យដឹងថា ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី កូវីដ-១៩ លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។ នៅក្នុងតារាងវាយតម្លៃរបស់ Nikkei ៖ ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ៕
April 10, 2022 - ព័ត៌មានជាតិ
យោងតាមសេចក្តីណែនាំរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ គ.ស.២០២២ ឲ្យស្របតាមប្រពៃណី ទំនៀមទម្លាប់របស់ជាតិឲ្យបានគង់វង្ស និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការការពារនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាបសូមណែនាំដល់គ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក គ្រប់ស្រុកដូចខាងក្រោម៖
April 10, 2022 - ព័ត៌មានជាតិ
ប្រិយមិត្តប្រាកដជាបានដឹងព័ត៌មានទាក់ទិនជាមួយរថយន្ត Toyota មួយគ្រឿងដែលបំពាក់ស្លាកលេខ កម្ពុជា ហើយមានគ្នីគ្នាចុះមកយកម៉ូតូមួយគ្រឿងជិះទៅបាត់។ ករណីនេះយោងតាមការបង្ហោះរបស់លោក Sombo Ngeth បានបង្ហាញពីវិដេអូកាមេរ៉ាសុវត្ថិភាព ចោរបានជិះឡានដែលមានស្លាកលេខកម្ពុជា THEAHENG ហើយចុះមកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក់ honda dream នៅក្នុងបុរីប៉េងហួតបឹងស្នោរ។ លោកបានបង្ហោះបន្ថែមថា “ដំណឹងបាត់ម៉ូតូ បើបងប្អូនណាបានឃើញស្លាកលេខម៉ូតូនេះសូមជួយផ្តល់ដំណឹងផង0964369070🙏☺️ពូវែងគាត់ទើបទិញផង គាត់សន្សំទំរាំបាន”។ រហូតមកដល់ពេលនេះប្រិយមិត្តនៅតែចង់ដឹងទាក់ទិននឹងករណីមួយនេះ រហូតដល់ចូល comment នៅក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីខាងលើនេះ ហើយខាងស្នងការនគរបាលរាជធានីបានឆ្លើយតបថា ៉ជំនាញកំពុងសហការស្រាវជ្រាវហេីយ សូមអរគុណ”។ ការឆ្លើយតបនេះមានការគាំទ្រជាខ្លាំង និងរងចាំចំណាត់ការរបស់សមត្ថកិច្ច។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖
April 9, 2022









