Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកថា ចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់និងការបាត់បង់ជីវិត។ លោកអ្នកដែលមិនទាន់បានចាក់ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកំសាន្ត ឫវត្តអារ៉ាមមួយចំនួនដែលរៀបចំឡើងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២។ បន្តអនុវត្តវិធានការការពារ ៣ការពារ និង៣កុំ ជាបន្តទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ សូមប្រកបដោយសុវត្ថិភាព សេចក្តីសប្បាយរីករាយ ដោយមិនមានការឆ្លងកូវីដ-១៩ សូមអរគុណ

    April 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុប ១៤ ៨៤៣ ៤៩៩ នាក់ បានចាក់វ៉ាក់សាំង ដែលស្មើនឹង ៩២.៧៧% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។ ជាមួយគ្នានេះ ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ក៏បាននិងកំពុងបង្កើនល្បឿនគួរឱ្យកត់សម្គាល់ផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៨ ០៣៧ ០៣៨ នាក់

    April 9, 2022
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 25នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 25នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 27នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,914 នាក់, ករណីជាសះស្បើយសរុប 132,596 នាក់ និងស្លាប់សរុប 3,055 នាក់៕

    April 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានថាមានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប្រើប្រាស់ផ្លាកលេខម៉ូតូនគរបាលមិនត្រឹមត្រូវនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ផ្លាកលេខនគរបាលមិនត្រឹមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ក៏ដូចជាការដាក់វិន័យកងកម្លាំង ព្រមទាំងដកហូតយកផ្លាកលេខនោះយកមករក្សាទុក ដោយឲ្យម្ចាស់យកម៉ូតូទៅធ្វើផ្លាកលេខស៊ីវិលដើម្បីប្រើប្រាស់បន្ត។ ចំពោះបុគ្គលដែលអនុវត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខអង្គភាព ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    April 9, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ ស្ត្រីម្នាក់បានរៀបចំផ្ទះ ស្រាប់តែប្រទះឃើញគ្រាប់បែកដៃ២គ្រាប់ នៅលើធ្នើក្រោមដំបូលផ្ទះស្ថិតនៅ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានឲ្យដឹងថា៖ “ក្នុងសម័យសង្គ្រាមលាក់ទុកគ្រាប់បែកដៃនៅលើធ្នើក្រោមដំបូលផ្ទះ​ គ្រាន់ការពារខ្លួន​ ព្រោះគាត់ជាអតីតសេនាជនភូមិ​ ។ ​ដល់ប្តីស្លាប់ទើបប្រពន្ធរៀបចំផ្ទះក៏ឃើញគ្រាប់បែកដៃទាំង២គ្រាប់រួចក៏រាយការណ៍ទៅប៉ូលីស!! កំលាំងជំនាញសុីម៉ាក់ និងប៉ូលីស​ បានរួមគ្នាកំចាត់ការភ័យខ្លាចជូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះដោយសុវត្ថិភាព! ។ សម័យតេជោសែ​ន​ មានសន្តិភាពពេញលេញមិនត្រូវការរក្សាគ្រាប់បែកដៃ​ និងកាំភ្លេីង​តាមខ្នងផ្ទះប្រជាពលរដ្ឋ​ ដើម្បីប្រយុទ្ធក្នុងសមរភូមិស្អីទៀតទេ! ។ ករណីនេះ​ស្ថិតនៅ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប​

    April 9, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថាជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។ យោងតាមបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ

    April 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៣៖៣០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរថយន្តបានកើតឡើងនៅផ្លូវលំផ្ទះលេខ២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ + ម្ចាស់ទីតាំងឈ្មោះ: ឈឹម ចាន់ឌឿន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ។ + ម្ចាស់ទីតាំងឈ្មោះ: អ៊ែម

    April 9, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០៨ យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងដំណើរការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក។ គិតត្រឹមម៉ោង០១ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានដោយជោគជ័យ។ គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើ​ពី​ស្ពាន់​មាន​ទម្ងន់ ៦០ ​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១ ម៉ែត្រ មាន​អង្កត់ផ្ចិត ៩៩

    April 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាបថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ខាងមុខនេះ បងប្អូនកម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និងក្រុមហ៊ុន

    April 8, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវនៅភាគខាងលិចរបស់ក្រុងអង្គរធំ បានសម្រេចលទ្ធផលប្រមាណ ៧០ភាគរយហើយរហូតមកដល់ពេលនេះ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាតរបស់ខ្លោងទ្វារតាកាវឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ដែលខូចខាតធ្ងន់ធ្ងរ តែបានជួសជុលជិតរួចរាល់ មុខព្រហ្មខាងលិច និងខាងជើងដែលត្រូវជួសជុលត្រឹមម្កុដ ក៏ជិតរួចរាល់ដែរ។ ចំណែក មុខព្រហ្មខាងកើត និងខាងត្បូងកំពុងជួសជុលបន្ត។ កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា

    April 8, 2022