Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សានិងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូប សំណាក “ព្រះថោងនាងនាគ” ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់

    April 8, 2022
  • ព័ត៌មានជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមទាក់ទងនឹងគំនិតដ៏ល្អមួយសម្រាប់ជួយសត្វឆ្កែនៅតាមដងផ្លូវអាចមានជម្រកសម្រាប់ជ្រកពេលថ្ងៃក្តៅ ឬពេលមានភ្លៀងធ្លាក់ ដែលមានភាពងាយស្រួល និងមិនចំណាយថវិកាច្រើនឡើយ។ គម្រោងជម្រកឆ្កែតាមដងផ្លូវនេះ ត្រូវបានផ្តួចផ្តើមនៅវត្ត Nang Nong ក្នុងសង្កាត់ Chom Thong នៃទីក្រុងបាងកក និងនៅតំបន់ Muang Thong Thani ក្នុងសង្កាត់ Pak Kret នៃខេត្ត Nonthaburi ប្រទេសថៃ។ គំនិតមួយនេះ ត្រូវបានគេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកស្រលាញ់សត្វ ដោយសារតែវាអាចការពារសត្វអនាថាទាំងឲ្យមានជម្រកផង និងធ្វើឲ្យសហគមន៍មានសណ្តាប់ធ្នាប់ថែមទៀតផង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះគំនិតផ្តួចផ្តើមនេះ? សូមទស្សនារូបភាពខាងក្រោម៖ អត្ថបទ៖ សេម

    April 8, 2022
  • រថយន្ត

    ការទន្ទឹងរង់ចាំយ៉ាងយូរវាបានមកដល់ហើយ ដោយស្តេចឡានជប៉ុន Lexus បានបង្ហាញគំរូរថយន្តថ្មីរបស់ខ្លួន ដែលប្រើប្រាស់កំលាំងអគ្គិសនីសុទ្ធ ដោយវានឹងត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ទោះជាយ៉ាងណាក្តី Lexus បានបង្ហាញរូបភាពផ្នែកខាងក្នុងរថយន្តដែលវាប្រើប្រាស់ការរចនាចង្កូតបែប Yoke-Style រឺ Knight Rider។ Lexus RZ 450e ត្រូវបានគេរចនាឡើងតាមបែប aerodynamic រឺគេហៅថា កាត់បន្ថយទំនាញខ្យល់ ដោយវាបានធ្វើអោយរថយន្តបើកបរបានល្បឿនលឿន និងប្រើប្រាស់កំលាំងថាមពលតិច។ Lexus RZ 450e គឺជារថយន្តម៉ូដែលដំបូងបំផុតរបស់ Lexus ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ហើយវាក៏ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមឡើងរបស់ Toyota group’s EV dedicated

    April 8, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់សាធារណៈ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ចុះរៀបចំសណ្ដាប់ធ្នាប់លើផ្លូវព្រះស៊ីហនុ ចាប់ពីស្តុបវត្តមហាមន្ត្រីរហូតដល់ស្តុបវិទ្យាល័យព្រះយុគន្ធរ នៅក្នុងសង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ ដាក់តាំងលក់ម៉ូតូ រថយន្ត និងម៉ូតូកង់បី កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ៕

    April 8, 2022
  • កូវីដ-១៩

    នៅថ្ងៃទី08 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 28នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 28នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 52នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,889 នាក់, ករណីជាសះស្បើយសរុប 132,569 នាក់ និងស្លាប់សរុប 3,055 នាក់៕

    April 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ១៣៧ សជណ.អគឧ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ស្តីពីវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិនកម្រិតដំបូង។ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញជាពិសេសជំនាញភាសាចិន ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យបានជ្រាបថា ក្រសួងទេស​ចរណ៍ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មអប់រំ (Manna Global Exchange Corp., Ltd.) នៅប្រទេសចិន នឹងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិនកម្រិតដំបូង។

    April 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងលេខ១៣៦ សជណ.អគឧ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្តីពីវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដើម្បីត្រៀមទទួលទេសចរមូស្លីម។ ដើម្បីចូលរួមលើកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញជាពិសេសជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ទ្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្ម ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យបានជ្រាបថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលឥតគិតថ្លៃដោយផ្ទាល់

    April 8, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ និងកំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីជំនាញ សាខាខេត្តព្រះសីហនុ និងខេត្តកំពង់ធំសហការជាមួយអាជ្ញាធរដែនដីខេត្ត ចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍ ក្នុង និងក្រៅស្រុកដែលមកលេងនៅក្នុងខេត្ត គឺធានាថាទំនិញទាំងនោះមានអនុលោមភាពសម្រាប់ប្រើប្រាស់ ក៏ដូចជាបរិភោគជាដើម។ តាមលទ្ធផលនៃការត្រួតពិនិត្យគឺមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៣៩១.៤០គីឡូក្រាមមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    April 8, 2022
  • ព័ត៌មានជាតិ

    AKP សៀមរាប ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២– យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កម្មវិធីជិះទូកកម្សាន្តនៅដងស្ទឹងសៀមរាប ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើននៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ហើយកម្មវិធីនេះយើងសង្គេតឃើញថា មានការនិយមចូលចិត្តពីសំណាក់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផ្ទាល់។ ឥឡូវនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចាប់ផ្តើមឱ្យដំណើរការកម្មវិធីជិះទូកកម្សាន្តនៅដងស្ទឹងសៀមរាបហើយ ដោយមានភ្ញៀវទេសចរជាតិ និងបរទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បាននាំគ្នាមកជិះកម្សាន្តសប្បាយ ដោយមានអ្នកខ្លះមកជាលក្ខណៈគ្រួសារ អ្នកខ្លះស្លៀកពាក់បែបបុរាណ ជិះទូកថតរូប យ៉ាងសប្បាយរីករាយ។ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ដែលបានទៅជិះទូកកម្សាន្តនេះ បានលើកឡើងស្រដៀងៗគ្នាថា ពេលនេះ ភ្ញៀវទេសចរមិនទាន់មកច្រើន ដូចនេះពួកគាត់នាំគ្រួសារមកជិះទូកកម្សាន្ត និងដើរកម្សាន្តមុន ហើយដល់ចូលឆ្នាំភ្ញៀវទេសចរមកច្រើនពួកគាត់នៅលក់ដូររកប្រាក់ចំណូលវិញ។ លោក ប្រាក់

    April 8, 2022
  • ព័ត៌មានជាតិ

    យោងតាមការលិខិតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា មានរថយន្តគ្រួសារមួយចំនួនបានកែច្នៃដំឡើងម៉ូដែលរថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលបានបណ្តាលឲ្យប៉ះពាល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឲ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។ ហេតុដូចនេះ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួង សូមជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ មេត្តាជ្រាបថា៖ ១. រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ

    April 7, 2022