- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដកហូតអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រីអភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅ ជ្រាបថាថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្គេត និងបានរកឃើញថា ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក (FEDTAX BUSINESS SOLUTION CO.,LTD.) លេខអត្តសញ្ញាណកម្មសារពីពន្ធ៖
April 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ០៤រូប ក្នុងនោះរួមមាន អ្នករចនា ក្រាហ្វិក (Graphic Designer) ចំនួន ០២រូប និងអ្នករចនា និងអភិវឌ្ឍន៍គេហទំព័រ (Web Designer and Developer) ចំនួន ០២រូប ស្របតាមគុណវឌ្ឍិ។ បុគ្គលិកជាប់កិច្ចសន្យាដែលនឹងត្រូវបានជ្រើសរើសនឹងត្រូវដាក់បញ្ជូលក្នុងកម្មវិធី “ទេពកោសល្យ សម្រាប់សេដ្ឋកិច្ចឌីជីថល(Talents
April 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ទូរគមនាគមន៍កម្ពុជា សូមអភ័យទោស ដែលខកខានក្នុងការផ្តល់សេវាជូន អតិថិជនប្រើប្រាស់ទូរស័ព្ទ និងអ៉ិនធើណិត ស្ថិតនៅទីតាំងជ្រុងខាងជើងឆៀងខាងកើតនៃផ្សារអូឡាំពិក។ ការខកខានផ្តល់សេវាបណ្តាលមកពីជនមិនស្គាល់មុខ បានធ្វើសកម្មភាពលួចកាត់បំផ្លាញ បណ្តាញកាប្តិ៍ FTTH របស់ទូរគមនាគមន៍ភ្លាមៗនោះដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការផ្គត់ផ្គង់សេវាទូរគមនាគមន៍កម្ពុជា បានជួលជុល និងផ្លាស់ប្តូរបរិក្ខារមួយចំនួនតភ្ជាប់បណ្តាញ ជូនអតិថិជន ដំណើរការធម្មតាឡើងវិញ។ ករណីលួចកាត់បំផ្លាញបណ្តាញខ្សែកាប្តិ៍ទូរគមនាគមន៍កម្ពុជា ជាអំពើប្រព្រឹត្តផ្ទុយនឹងច្បាប់ បង្កការខូចខាតដល់ទូរគមនាគមន៍កម្ពុជា និងអតិថិជន ខកខានក្នុងការរកចំណូលថវិកាជាតិ។ ទូរគមនាគមន៍កម្ពុជា ស្នើសូមអតិថិជនទាំងអស់សហការផ្តល់ព័ត៌មាន និងផ្តល់រូបភាពស្ដីពីសកម្មភាព ចោរកម្មលួចកាត់បណ្តាញខ្សែកាប្តិ៍ ដើម្បីសមត្ថកិច្ចផ្តន្ទាទោសជនល្មើសតាមច្បាប់ជាធរមាន។
April 5, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីវះកាត់ប្រចាំឆ្នាំ របស់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកទេសវះកាត់ចំរុះជាតិសាសន៍ដែលមកពី សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី ឥណ្ឌា ហ្វីលីពីន ជាដើម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ ជំងឺដែលត្រូវពិនិត្យ និងវះកាត់រួមមាន៖ -ឆែបមាត់-ក្រអូបមាត់ និងពក ក -កែលម្អក្រោយការរលាក ខ្លួនប្រាណ ដៃជើង និងមុខមាត់ -ក្លងលូន -ម្រាមដៃជើងលើស ឬជាប់គ្នា
April 5, 2022 - សង្គម
កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើការកោះហៅបុរសម្នាក់ ដែលមានឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ២៩ឆ្នាំ មកធ្វើការអប់រំ ណែនាំ ក្រោយបុរសរូបនោះនិងគ្នីគ្នាបានថតវីដេអូយកលាមកគោមកទទួលទាន រួចបង្ហោះនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ បន្ទាប់ពីធ្វើការសាកសួរ និងធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនោះទៀតរួច សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវិហារសួគ៌បានអនុញ្ញាតឲ្យគ្រូតឿរូបនោះត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួនទេ។ ជុំវិញករណីនេះផងដែរ ឯកឧត្តម ហ៊ុន ជា ក៏បានមានប្រសាសន៍ថា “គ្នាសំដែងរបៀបឡប់ៗចង់បានអ្នកឡាចនឹងស៊ែរយកគ្នាទៅវាស់កំពស់ 🤣 ចុះពួកអានាគចូលមិនហ៊ានហែលទឹកបំពុលសង្គមគេជេពេញប្រទេសបែរជាដេកសុីការ៉េមធ្វើមិនដឹង 🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣 ក្រោមមេឃតែ១ តែលុយមិនដល់គឺចឹងហើយអាតឿ កុំតូចចិតអី 🤣🤣🤣🤣🤣👎🏻 (ហាមយកទៅថែមគ្រឿងបាទ 🤣🤭)”៕
April 5, 2022 - សង្គម
កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ពីបុរសម្នាក់ជាមួយនឹងក្រុមរបស់ខ្លួនបានថតវីដេអូយកលាមកសត្វគោ មកបរិភោគរួចបង្ហោះចូលបណ្តាញសង្គម ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង រហូតមកទល់នឹងពេលនេះបុរសរូបនោះត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការកោះហៅមកអប់រំ។ បុរសរូបនោះមានឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ២៩ឆ្នាំ ហើយលោកបានសារភាពថា លាមកគោ ដែលលោកយកមកថតនោះគឺជាលាមកគោពិត ប៉ុន្តែមិនបានយកមកហូបឡើយ ហើយអ្វីដែលគាត់បានហូបនោះគឺជាសូកូឡាដាក់នៅពីក្រោមប៉ុណ្ណោះ រួចអ្នកថតកាត់ត ដោយពេលហូប គឺហូបសូកូឡា មិនមែនហូបលាមកគោឡើយ។ លោកក៏បានបញ្ជាក់ទៀតថា ការថតហូបលាមកគោនៅក្នុងក្លីបវីដេអូនោះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ មិនមែនមានគោលបំណងធ្វើអ្វីផ្សេងឡើយ។ មកស្តាប់ការរៀបរាប់របស់លោក គ្រូតឿ ខាងក្រោមទាំងអស់គ្នា៖
April 5, 2022 - សង្គម
កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ពីបុរសតឿម្នាក់ជាមួយនឹងក្រុមរបស់ខ្លួនបានថតវិដេអូយកលាមកសត្វគោ មកបរិភោគរួចបង្ហោះចូលបណ្តាញសង្គម ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង រហូតមកទល់នឹងពេលនេះបុរសតឿខាងលើត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការកោះហៅមកអប់រំ។ យោងតាមការចុះផ្សាយរបស់ BTV បានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរ និងធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនោះទៀតរួច សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវិហារសួគ៌បានអនុញ្ញាតឲ្យគ្រូតឿរូបនោះត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួនទេ៕
April 5, 2022 - កូវីដ-១៩
នៅថ្ងៃទី05 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 30នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 30នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 127នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន 01នាក់ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,812 នាក់, ករណីជាសះស្បើយសរុប 132,328 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 5, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលស្ពានតាអោង ដែលជាស្ពានបុរាណមួយ កសាងឡើងនៅក្នុងសម័យអង្គរ ដែលកំពុងមានភាពទ្រុឌទ្រោនទៅហើយ។ នេះជាដំណាក់កាលជួសជុលលើកទីពីរ ដោយចាប់ផ្ដើមកាលពីដើមខែមេសារហូតដល់ខែសីហា ឆ្នាំ២០២២ខាងមុខ ដោយប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា។ ការជួសជុលពង្រឹង គ្រឹះស្ពានបុរាណនេះ ក្នុងគោលបំណងជួយពង្រឹងរចនាសម្ព័ន្ធរបស់ស្ពានឱ្យរឹងមាំឡើងវិញផង និងរក្សាឱ្យបាននូវអាយុកាលយូរអង្វែងបន្តទៅទៀតផង ពិសេស គឺជួយសម្រួលចរន្តទឹកហូរដើម្បីបញ្ចៀសចេញពីការជន់លិច ព្រមទាំងឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មានភាពងាយស្រួល និងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះឱ្យកាន់តែច្រើនថែមទៀតផង។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុលស្ពាន លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា នៅផ្នែកខាងត្បូងរបស់ស្ពានតាអោង គឺមានការទ្រុឌទ្រោមខ្លាំងដូចជា ថ្ម រលុះធ្លាក់ពីរកន្លែង
April 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ១៤ ៨៣៣ ៨២៨ នាក់ បានចាក់វ៉ាក់សាំងរួច ដែលស្មើនឹង ៩២.៧១% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។ ដោយឡែកសម្រាប់ដូសជំរុញវិញ ក៏បាននិងកំពុងមានសន្ទុះផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៧ ៩៩៥ ៩៥៦ នាក់ និងដូសទី៤
April 5, 2022









