សង្គម

ឯកឧត្តម ហ៊ុន ជា លើកឡើងថា គ្រូតឿ ដែលថតហូបលាមកគោ ត្រូវសមត្ថកិច្ចហៅមកអប់រំហើយ ចុះក្រុមពួកបារមីនាគចូលបំពុលសង្គមយ៉ាងណាដែរ?

BY
Khmernote Media
April 5, 2022

កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើការកោះហៅបុរសម្នាក់ ដែលមានឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ២៩ឆ្នាំ មកធ្វើការអប់រំ ណែនាំ ក្រោយបុរសរូបនោះនិងគ្នីគ្នាបានថតវីដេអូយកលាមកគោមកទទួលទាន រួចបង្ហោះនៅក្នុងបណ្តាញសង្គម ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ បន្ទាប់ពីធ្វើការសាកសួរ និងធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពទាំងនោះទៀតរួច សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវិហារសួគ៌បានអនុញ្ញាតឲ្យគ្រូតឿរូបនោះត្រឡប់ទៅផ្ទះវិញ ដោយមិនមានការឃាត់ខ្លួនទេ។

ជុំវិញករណីនេះផងដែរ ឯកឧត្តម ហ៊ុន ជា ក៏បានមានប្រសាសន៍ថា “គ្នាសំដែងរបៀបឡប់ៗចង់បានអ្នកឡាចនឹងស៊ែរយកគ្នាទៅវាស់កំពស់ 🤣 ចុះពួកអានាគចូលមិនហ៊ានហែលទឹកបំពុលសង្គមគេជេពេញប្រទេសបែរជាដេកសុីការ៉េមធ្វើមិនដឹង 🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣 ក្រោមមេឃតែ១ តែលុយមិនដល់គឺចឹងហើយអាតឿ កុំតូចចិតអី 🤣🤣🤣🤣🤣👎🏻 (ហាមយកទៅថែមគ្រឿងបាទ 🤣🤭)”

Share This Post: