Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 27នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 27នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 68នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,861 នាក់, ករណីជាសះស្បើយសរុប 132,517 នាក់ និងស្លាប់សរុប 3,055 នាក់៕

    April 7, 2022
  • ព័ត៌មានជាតិ

    ខេត្តតាកែវ ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង បានចុះធ្វើការអប់រំ កែប្រែ និងធ្វើកិច្ចសន្យាណែនាំដល់ឈ្មោះ មាន វាសនា ហៅ ឈឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទៅលំនៅភូមិត្រពាំងស្ទោង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានប្រើប្រាស់បណ្តាញសង្គម TikTok ឈ្មោះ បងឈី 63400

    April 7, 2022
  • ព័ត៌មានជាតិ

    ដើម្បីជំរុញដល់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ឱ្យកាន់តែខ្លាំង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមកន្លែងកម្សាន្តសំខាន់ៗ និងនៅតាមទីវត្តអារ៉ាម បន្ថែមពីលើទីតាំងដែលមានស្រាប់ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ លោកជំទាវ បានបន្ថែមថា ៖ “ការធ្វើដូច្នេះគឺដើម្បីបងប្អូនជនរួមជាតិ អាចទៅទទួលវ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជំរុញបាន ក្នុងអំឡុងពេលនៃការដើរកម្សាន្តបងប្អូននៅថ្ងៃចូលឆ្នាំខ្មែរ បន្ថែមលើទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងបើកដំណើរការស្រាប់នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាដើម ដែលបានដំណើរការចាក់រាល់ថ្ងៃ។

    April 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

    April 7, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង០៧និង០០នាទី នាថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧

    April 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ២២៖០០នាទីយប់ ដល់ម៉ោង ០៥៖០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញដូចខាងក្រោម៖ ១. សង្កាត់ស្រះចក ខណ្ឌដូនពេញ ២. សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ៣. សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៤. សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ៥. សង្កាត់ពងទឹក ខណ្ឌដង្កោ ៦. សង្កាត់ត្រពាំងក្រសាំង

    April 6, 2022
  • កូវីដ-១៩

    នៅថ្ងៃទី06 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 22នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 121នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,834 នាក់, ករណីជាសះស្បើយសរុប 132,449 នាក់ និងស្លាប់សរុប 3,055 នាក់៕

    April 6, 2022
  • ព័ត៌មានជាតិ

    រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់បុគ្គលិកអប់រំទាំងពីរភេទឲ្យជ្រាបថា៖ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នេះ ក្រោមកម្មវិធី The Indian Technical and Economic Cooperation Programme (ITEC) វិទ្យាស្ថានល្បីឈ្មោះមួយចំនួន នៃប្រទេសឥណ្ឌា នឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលរយៈពេលខ្លី (Virtual/physical short-term training programme) លើមុខជំនាញ Accounts, Finance, ICT, and Management, Banking,

    April 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដែលកំពុងបង្កើនល្បឿនគួរឱ្យកត់សម្គាល់ ដោយដូសទី៣ សម្រេចចាក់បាន ៨ ០០៧ ៤៧៤ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ១៩៦ ៥៥៨ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី រួមជាមួយនឹងអត្រាឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះក្នុងកម្រិតទាប ប៉ុន្តែការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត

    April 6, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៥នាក់ ឲ្យចូលបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អគ្គនាយកដ្ឋានពន្ធដារ សូមជូនដំណឹងដល់សាធារណជនទូទៅឲ្យបានជ្រាបថា អគ្គនាយកដ្ឋានងពន្ធដារ នឹងរៀបចំការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៥នាក់ ឲ្យចូលមកបម្រើការងារនៅនាយកដ្ឋានពន្ធដារបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារតាមផ្នែកដូចខាងក្រោម៖ ផ្នែកដែលជ្រើសរើស៖ ១.ផ្នែកគាំទ្រសេវាកម្មពន្ធដារ ១២នាក់ ២.ផ្នែកផ្សព្វផ្សាយសេវាកម្មពន្ធដារតាមប្រព័ន្ធអេឡិចត្រូនិក(E-Tax Service) ១៨នាក់ ៣.ផ្នែករដ្ឋបាល ០២នាក់ ៤.ផ្នែករចនាក្រាភីក ផ្នែកថតរូបនិងវីដេអី និងផ្នែកកាត់តវីដេអូ ០៣នាក់ ។ សាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅអគ្គនាយកដ្ឋានពន្ធដារ ត្រូវគោរពលក្ខខណ្ឌជ្រើសរើសដូចមានចែងនៅក្នុងកិច្ចនិងការទទួលខុសត្រូវតាមផ្នែកជ្រើសរើសនីមួយៗ។ កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ​រហូតដល់ថ្ងៃទី២៥ ខែមេសា

    April 6, 2022