Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី០៥ ខែមេសា​ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបដល់ប្រជាពលរដ្ឋ ពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី និងសម្រាប់អ្នកដំណើរ ដែលមានបំណងចូលមកប្រទេសម៉ាឡេស៊ីឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ី បានបើកព្រំដែនប្រទេសឡើងវិញដោយភ្ជាប់នូវលក្ខខណ្ឌចាំបាច់ដូចតទៅ៖ ១.បំពេញបែបបទតាមកម្មវិធី “https://mysejahtera.malaysia.gov.my” មួយសប្តាហ៍មុនពេលធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ី(ដូចមានសេចក្ដីណែនាំក្នុងឧបសម្ព័ន្ធ)។ ២.ត្រូវបំពេញបែបបទតាមវិធីរបស់ក្រសួងសុខាភិបាល ប្រទេសម៉ាឡេស៊ី (ដូចមានសេចក្ដីណែនាំក្នុងឧបសម្ព័ន្ធ២)។ ៣.បង្ហាញព័ត៌មានលម្អិតអំពីប្រវត្តិនៃការចាក់ថ្នាំបង្ការកូវីដ-១៩ ដូចជាបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ តាមកម្មវិធីប្រព័ន្ធឌីជីថល(mysafetravel.gov.my)។ ៤.អ្នកដំណើរត្រូវ៖ -ទទួលពិន័យ ឬអ្នចជាប់ពន្ធនាគារ ប្រសិនបើផ្ដល់ព័ត៌មានមិនពិត។ -ធ្វើចត្តាឡីស័កចំនួន

    April 5, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ពីបុរសតឿម្នាក់ជាមួយនឹងក្រុមរបស់ខ្លួនបានថតវិដេអូយកលាមកសត្វគោ មកបរិភោគរួចបង្ហោះចូលបណ្តាញសង្គម ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង រហូតមកទល់នឹងពេលនេះបុរសតឿខាងលើត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការកោះហៅមកអប់រំ និងធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពរបស់ខ្លួនបែបនេះទៀត។ បើតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook លោក ផែង វណ្ណៈ បានបញ្ជាក់ថា៖ “ដឹងច្បាស់​ហើយ​គ្រូតឿមានកំពស់​ ១ម៉ែត្រ​៣តឹក​ ! ទីបំផុត​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ ក្រោមការដឹកនាំ​បញ្ជារបស់​ លោកឧត្ដមសេនីយ៍​ទោ​ឈឿន​ សុចិត្រ​ ស្នងការ​ខេត្ត​បាន​កោះហៅ​គ្រូតឿ​មកវាស់កំពស់​នៅប៉ុស្តិរដ្ឋបាលឃុំ​វិហារ​សួគ៌​ហេីយ​នៅព្រឹក​នេះ​ ដើម្បី​ធ្វើការ​អប់រំ​ និង​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ដេីរធ្វេីរឿងឆ្កួតលីលាបន្តទៀត​ ។” គួរបញ្ជាក់ផងដែរថា គ្រូតឿរូបនេះមិនត្រឹមតែថតវិដេអូ បរិភោគ លាមកសត្វគោនោះទេ លោកធ្លាប់បានគេស្គាល់តាមរយៈបង្ហោះវិដេអូជាគ្រូមហាកំលាំង កាប់មិនមុតថែមទៀតផង។

    April 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យជ្រាបថា៖ ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ -នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ -នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C -សីតុណ្ហភាពអតិបរមា

    April 5, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ដោយយោង​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហានាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ និងហេដ្ឋរចនាសម្ព័ន្ធរូបវន្តមួយចំនួនក្នុងសៀមរាប គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមគោរពជម្រាបជូនសាធារណនទាំងអស់មេត្តាជ្រាបថា៖ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងបន្ថែមទីចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅតាមតំបន់កំសាន្តសំខាន់ៗ និងវត្តអារាមដើម្បីសម្រួលឲ្យបងប្អូនប្រពលរដ្ឋ ក្មួយៗ កម្មករ

    April 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីបង្កើនកងការពារឡើងវិញ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន (ដូសទី២) រួចរាល់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តអំពាវនាវជាថ្មីដល់ជនរួមជាតិទាំងអស់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីឱ្យកងការពារយើងស្ទុះងើបឡើងវិញ។ លោកជំទាវ បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមជម្រាបថា បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២រួច ក្នុងរយៈពេលចាប់ពី៦ខែទៅ កងការពារនៅក្នុងខ្លួនរបស់យើង នឹងចាប់ផ្តើមធ្លាក់ចុះនូវប្រសិទ្ធភាពការពារពីការវាយលុកដោយវីរុសកូវីដ-១៩ បន្តិចម្តងៗ រហូតទាល់តែអស់ទាំងស្រុងនៅក្នុងអំឡុងពេល៨ខែ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំរង់ចាំរហូតអស់កងការពារនៅក្នុងខ្លួនឱ្យសោះ ត្រូវមកទទួលវ៉ាក់សាំងដូសជំរុញ បន្ទាប់ពីបានចាក់ដូសទី២ បានចំនួន

    April 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីចំនួន០២ទីតាំងដូចខាងក្រោម៖ ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ២២៥មម នៅលើចិញ្ចើមផ្លូវជាតិលេខ៤ ចាប់ពីផ្លូវលេខ១២០K ដល់បុរីពិភពថ្មីកំបូល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២។ ២. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១៦០មម នៅលើផ្លូវលេខ៦០CW ចាប់ពីរង្វង់មូលព្រហ្មបាយ័ន ដល់រង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ ៕ ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

    April 4, 2022
  • PR

    ការទិញផ្ទះរស់នៅវាមិនដូចអ្នកទិញនំញ៉ាំនោះទេ ពោលគឺអ្នកត្រូវចំណាយលុយច្រើន ដើម្បីបានផ្ទះមួយសម្រាប់រស់នៅ ហើយមនុស្សជាច្រើនមិនងាយមានលទ្ធភាពយកប្រាក់ទាំងដុលទៅទិញដែរ ដូច្នេះដើម្បីមានលទ្ធភាពទិញផ្ទះ មនុស្សមួយចំនួនជ្រើសរើសការទិញផ្ទះតាមរយៈបង់រំលស់។ ចំពោះការទិញផ្ទះបង់រំលស់មានរឿងរ៉ាវមួយចំនួនដែលអ្នកត្រូវប្រយ័ត្ននិងត្រូវដឹងដើម្បីជៀសវាងទឹកភ្នែកអំឡុងពេលប្រើប្រាស់ប្រាក់កម្ចីទិញផ្ទះបង់រំលស់។ ប្រជាជនមួយចំនួនគិតថា ផ្ទះតម្លៃធូរថ្លៃក៏ទៅទទួលសេវាកម្ចីក្រៅប្រព័ន្ធធនាគារដោយព្រមបង់ក្នុងអត្រាការប្រាក់ខ្ពស់ ដែលអត្រាការប្រាក់ដ៏ច្រើនលើសពីគ្រឹះស្ថានហិរញ្ញវត្ថុទៅទៀត ដែលនេះគឺជាបញ្ហាសម្រាប់អ្នកទិញផ្ទះ ពោលគឺពួកគាត់ត្រូវបង់ថ្លៃផ្ទះប្រចាំខែ ក្នុងអត្រាការប្រាក់ដ៏ខ្ពស់ និងត្រូវចំណាយលុយយ៉ាងច្រើនក្នុងការបង់រំលស់។ ដូច្នេះដើម្បីកុំឲ្យជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ ការខ្ចីប្រាក់ធនាគារយកមកបង់រំលស់ផ្ទះបានគឺជារឿងប្រសើរបំផុត ហើយចាំបាច់ត្រូវតែធ្វើ ព្រោះការខ្ចីប្រាក់ពីធនាគារមកបង់រំលស់ផ្ទះគឺការប្រាក់កម្ចីទាបជាងការបង់រំលស់ជាមួយក្រុមហ៊ុនឯកជន។ មួយវិញទៀតមុននឹងអ្នកបានកម្ចីពីធនាគារ គេបានធ្វើការវាយតម្លៃថាតើប្លង់ផ្ទះរបស់អ្នកអាចដាក់បញ្ចាំបានដែរ ឬទេហើយវាស្របច្បាប់ដែលអាចឲ្យអ្នកយកមកតម្កល់នៅធនាគារបានឬអត់។ មិនតែប៉ុណ្ណោះ មុននឹងធនាគារឲ្យអ្នកខ្ចីប្រាក់ គេបានធ្វើការសិក្សាពីលទ្ធភាពសងត្រលប់។ ប៉ុន្តែបើអ្នកទៅខ្ចីប្រាក់ក្រៅប្រព័ន្ធវិញគឺគេមិនសូវខ្វល់នោះទេដរាបណាអ្នកបង់រំលស់ទៀងទាត់នឹងពុំមានបញ្ហាទេ តែបើមិនបង់ទៀងទាត់ ទេគេនឹងរឹបអូសយកផ្ទះមកវិញ។ សរុបមកកម្ចីប្រាក់ធនាគារមកទិញផ្ទះមានហានិភ័យទាបជាងការខ្ចីប្រាក់ពីក្រៅប្រព័ន្ធធនាគារមកបង់រំលស់ផ្ទះ។ ទាក់ទងនឹងកម្ចីធនាគារសម្រាប់បង់រំលស់ផ្ទះនេះដែរធនាគារ ហ្វីលីព ក៏មានផ្ដល់ឥណទានគេហដ្ឋានដែលលោកអ្នកនឹងទទួលបានអត្រាការប្រាក់ពិសេស 6.25% ក្នុងមួយឆ្នាំ (សម្រាប់ឆ្នាំដំបូង)

    April 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាលធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូដ៏ផូផង់របស់ជាតិយើង

    April 4, 2022
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 35នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 35នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 133នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,782 នាក់, ករណីជាសះស្បើយសរុប 132,201 នាក់ និងស្លាប់សរុប 3,054 នាក់៕

    April 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសដែលមានអត្រាឆ្លងវីរុសកូវីដ-១៩ តិចជាងគេបំផុត នៅក្នុងចំណោមប្រទេសទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលពីមុនគឺប្រទេសព្រុយណេ។ នេះបើយោងតាមប្រភពរបស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។ ប្រភពដដែលបានបញ្ជាក់ថា ប្រទេសវៀតណាម បានស្ថិតនៅចំណាត់ថ្នាក់ខ្ពស់បំផុត ដោយមានអត្រាឆ្លងសរុប ៩ ៧១៦ ២៨២ នាក់ ស្លាប់ចំនួន ៤២ ៥៦៣ នាក់ ជាសះស្បើយចំនួន ៧ ៧១៣ ៣៥៤

    April 4, 2022