- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ១៤ ០៤៩ ៣៦៥ នាក់ បានទទួលវ៉ាក់សាំងដូសមូលដ្ឋាន (ដូសទី២) ក្នុងចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។ ដោយឡែកសម្រាប់ដូសជំរុញវិញ ក៏បាននិងកំពុងមានសន្ទុះផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៧ ៩៨៤ ២៣៤ នាក់ និងដូសទី៤ សម្រេចចាក់បាន
April 4, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃចន្ទ ទី៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែម ជុំវិញបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ហើយខ្ញុំកំពុងគិតថា នៅពេលណាមួយ នឹងអាចប្រើប្រាស់វិធីសាស្ត្រ បញ្ឈប់ការប្រើម៉ាស់នៅក្នុងខេត្តណាមួយរឺខេត្ត២ដើម្បីសាកល្បង ព្រោះម៉ាស់នឹងវាចំណាយដែរណា!
April 4, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ជូនចំពោះអ្នកវិនិយោគដីធ្លីផ្នែកអចលនទ្រព្យ ដែលបានបញ្ចេញមតិធ្វើឲ្យមានប្រតិកម្ម ដោយលើកឡើងថា នៅសៀមរាបមិនអាចអភិវឌ្ឍន៍បាន ដោយសារតែមានការរាំងស្កាត់ ដោយអាជ្ញាធរមិនឲ្យសាងសង់អាគារខ្ពស់»។ សម្តេចតេជោ មានប្រសាសន៍ទៀតថា «មិនអាចយកតំបន់សៀមរាបប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យដូចខេត្តដទៃទេ បើធ្វើដូច្នោះ យើងនឹងត្រូវគេបណ្តេញចេញ ដោយយកអង្គរវត្តចេញពីបញ្ជីបេតិកភណ្ឌពិភពលោកមិនខាន»។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំ និងដាស់តឿនឲ្យ លោក បណ្ឌិត គីម
April 4, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានបានសាងសង់ ដោយអនុលោមទៅតាមប្រភេទខ្សែផ្លូវនីមួយៗ៖ – ផ្លូវប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់ពី ៥សង់ទីម៉ែត្រទៅ ៧សង់ទីម៉ែត្រ។ – ផ្លូវប្រភេទទី២៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក
April 4, 2022 - ព័ត៌មានជាតិ
ភ្នំពេញ ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ ក្នុងពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា ប្រធានផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក សុខ សូកាន និងលោក វ៉ា ថន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា
April 4, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ
April 3, 2022 - កូវីដ-១៩
នៅថ្ងៃទី03 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 33នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 33នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 128នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,747 នាក់, ករណីជាសះស្បើយសរុប 132,068 នាក់ និងស្លាប់សរុប 3,054 នាក់៕
April 3, 2022 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងនោះដែរ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង
April 3, 2022 - បច្ចេកវិទ្យា
ទីបំផុតស្មាតហ្វូនស៊េរីថ្មី តួខ្លួនជ្រុង ការរចនាបថរូបរាងថ្មី ដែលជារូបរាងទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់គឺ OPPO Reno7 Series បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយក្នុងរយៈប៉ុន្មានថ្ងៃនេះបន្ទាប់ពីសម្ពោធនិងប្រកាសតម្លៃជាផ្លូវការ។ ក្នុងនោះ OPPO Reno7 Series មាន 2 ជម្រើសសម្រាប់ជ្រើសរើសជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។ តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះដូចគ្នា? អ្វីដែលបងប្អូន OPPO Reno7 Series បំពាក់មកដូចគ្នាគឺថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W ជួយបំពេញថាមពលកាន់តែរហ័ស សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។ កាន់តែពិសេស Reno7 Series
April 3, 2022 - ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២នេះ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា
April 3, 2022









