Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួប៉មខាងត្បូងប្រាសាទបាតជុំ ដែលមានសភាពទ្រុឌទ្រោមធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ ការងារជួសជុលនេះ ធ្វើឡើងដើម្បីពង្រឹងឡើងវិញនូវតួប៉មរបស់ប្រាសាទដែលកំពុងប្រឈមនិងហានិភ័យខ្ពស់ដោយផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ជួសជុលផ្លាស់ប្តូរឥដ្ឋនៅតាមជញ្ជាំងនិងដំបូលនៃតួប៉មដែលពុកផុយខ្លាំង បិទភ្ជាប់ឡើងវិញស្នាមប្រេះហែកចេញពីគ្នានៅតាមជញ្ជាំងទាំងផ្នែកខាងក្នុងនិងខាងក្រៅនៃតួប៉ម ដោយប្រើបាយអពិសេសម្យ៉ាងដែលផ្សំឡើងតាមរូបមន្តបុរាណ ព្រមទាំងធ្វើការពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួនទៀត៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា

    April 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានធ្វើការអនុម័តនិងយល់ព្រមរួចហើយ ទៅលើវិសោធនកម្ម មាត្រាទី១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួននាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលវិសោធនកម្ម មាត្រាទី១៤០ថ្មីនៃច្បាប់នេះ នឹងបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្រើនជាងមុន។ បើតាមផេកផ្លូវការរបស់ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

    April 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៣០០រៀល មានន័យថាចុះ ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រ តម្លៃដដែល ៕

    April 1, 2022
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 57នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 57នាក់ និងមិនមានករណីនាំចូលនោះទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 102នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,682 នាក់, ករណីជាសះស្បើយសរុប 131,808 នាក់ និងស្លាប់សរុប 3,054 នាក់៕

    April 1, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានជ្រាបថា៖កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានចែករំលែកនូវខ្លឹមសារ ជាឃ្លីបវីដេអូនិងខ្លឹមសារជារូបភាព ដែលវាយដោយកុំព្យូទ័រ ដាក់នៅខាងមុខផ្ទះមួយស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានខ្លឹមសារថា (ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ)ដែលនៅលើនោះ មានសរសេរលេខទូរស័ព្ទរបស់គាត់ទុកឱ្យធ្វើការទំនាក់ទំនងផង។ ពេលឃើញរូបភាពនិងខ្លឹមសារដូច្នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យផែនការងារនគរបាលសណ្តាប់ធ្នាប់រួមគ្នាជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្ម រហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះខ្លឹមសារនេះ។ នៅរសៀលថ្ងៃទី៣១

    April 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យ​ឆាប​ឆេះ​ឃ្លាំង​ក្រដាស​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ ខណៈពេលនេះសមត្ថកិច្ចកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុ។

    April 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្ម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ វេចខ្ចប់ស្រេច ភេសជ្ជៈ និងផលិតផលប្រើប្រាស់នានា ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ ស្របតាមខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ តាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញនៅតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត ដេប៉ូ និងផ្សារ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្រុកបាទី ខេត្តតាកែវ ស្រុកស្វាយអន្ទរនិងស្រុកកញ្ច្រៀច ខេត្តព្រៃវែង

    April 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់លោក Sombo Ngeth បានបង្ហាញពីវិដេអូកាមេរ៉ាសុវត្ថិភាព ចោរបានជិះឡានដែលមានស្លាកលេខកម្ពុជា THEAHENG ហើយចុះមកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក់ honda dream នៅក្នុងបុរីប៉េងហួតបឹងស្នោរ។ លោកបានបង្ហោះបន្ថែមថា “ដំណឹងបាត់ម៉ូតូ បើបងប្អូនណាបានឃើញស្លាកលេខម៉ូតូនេះសូមជួយផ្តល់ដំណឹងផង0964369070🙏☺️ពូវែងគាត់ទើបទិញផង គាត់សន្សំទំរាំបាន”។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖  

    March 31, 2022
  • ព័ត៌មានជាតិ

    យោងតាមការផ្សព្វផ្សាយរបស់លោកឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា៖ ភូមិមួយទៀតនៅក្នុងស្រុកបន្ទាយស្រីត្រូវបានបំពាក់អំពូលសូឡា៖ សូមចូលរួមត្រេកអរដល់អ្នកភូមិរំចេក! ថ្ងៃមុនទើបតែបានផ្លូវបេតុង ថ្ងៃនេះថែមទាំងបានអំពូលសូឡានៅតាមមុខផ្ទះរៀងៗខ្លួនបន្ថែមទៀត! អំពូលសូឡាចំនួន ២៤០គ្រឿង ដែលបានមកពីការកៀរគររៃអង្គាសថវិកាពីសប្បុរសជននានា និងការចូលរួមបដិភាគជាដងទម្រអំពូលពីសំណាក់បងប្អូនប្រជាពលរដ្ឋម្ចាស់ផ្ទះនីមួយៗ គឺជាផ្នែកមួយនៃយុទ្ធនាការ«ផ្ទះ១ អំពូល១»របស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងបេសកកម្មលើកស្ទួយគុណភាពជីវិតនាពេលរាត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពនៅក្នុងភូមិឃុំ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលយប់។ ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុនបាយ័នហេរីថេក និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ៨លានរៀល ជាមួយរដ្ឋបាលស្រុកនៅក្នុងយុទ្ធនាការលើកនេះ ហើយថែមទាំងបានរៀបចំជាអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីភូមិរំចេកចំនួន៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានជីធម្មជាតិ ១កញ្ចប់ អាវយឺត១ និងថវិកា ២ម៉ឺនរៀលផងដែរ។ រហូតមកដល់ពេលនេះ

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមានវ៉ាក់សាំងការ ជំងឺកូវីដ១៩គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ខណៈប្រទេសអ៊ីតាលី ប៉ូឡូញ និងសហរដ្ឋអាមេរិកសន្យាផ្តល់ជូនក្នុងឆ្នាំនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រយៈពេលបីខែ ដើមឆ្នាំនេះ បើប្រៀបធៀបបីខែដើមឆ្នាំ២០២១ ស្ថានភាពខុសគ្នា គឺមុនពេលយើងមានវ៉ាក់សាំងចាក់យើងបានឃុំគ្រងប្រជាពលរដ្ឋ ដើម្បីកុំឱ្យប្រជាពលរដ្ឋឆ្លងកូវីដ១៩បាត់បង់ជីវិត ពេលនោះយើងមានវិធានការច្រើនដូចជាការបិទខ្ទប់ និងចែកជាតំបន់ក្រហម

    March 31, 2022