Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា អភិបាលខេត្តកំពត បានមានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀន គ្រូពេទ្យ គ្រួសារម៉ូតូឌុប និងតាក់ស៊ីក្នុងស្រុកទឹកឈូ ខេត្តកំពត នៅបរិវេណវត្តសិរីធានី ស្ថិតក្នុងភូមិអន្លង់គគីរ ឃុំកណ្ដោល ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលមានគ្រូបង្រៀន គ្រូពេទ្យ គ្រួសារម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីចូលរួមចំនួន ២ពាន់នាក់។ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ក្រុមអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ីទាំងអស់ ត្រូវចូលរួមសហការរាយការណ៍អំពីការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈទូរស័ព្ទទៅកាន់ឯកឧត្តមផ្ទាល់

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្នច្រកចូលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដីមន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀ​វទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងដំណើរការជួសជុលខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្ដី ។ ក្នុងន័យដើម្បីឲ្យដំណើរការ ការជួសជុលប្រព្រឹត្តទៅដោយភាពរលូន ក៏ដូចជាដើម្បីបង្ការនូវគ្រោះថ្នាក់ជាយថាហេតុនានាដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្ដោះអាសន្ននូវច្រកចូលខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្ដី គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ខ្លោងទ្វារខាងលិចត្រូវបានជួសជុលរួចរាល់ជាស្ថាពរ។ ក្នុងអំឡុងពេលនៃដំណើរការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនអាចទស្សនាប្រាសាទបន្ទាយក្ដី តាមរយៈច្រកខ្លោងទ្វារខាងកើត។ សេចក្ដីដូចបានជម្រាបជូនខាងលើ

    March 31, 2022
  • កូវីដ-១៩

    នៅថ្ងៃទី31 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 40នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 40នាក់ និងមិនមានករណីនាំចូលនោះទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 108នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,625 នាក់, ករណីជាសះស្បើយសរុប 131,706 នាក់ និងស្លាប់សរុប 3,054 នាក់៕

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ពន្លឿនការលើកម្រិតអ្នកដែលមានប្រាក់សោធននិវត្តន៍ទាបសម្រាប់អតីតយុទ្ធជន និងមន្ត្រីរាជការដែលចូលនិវត្តន៍មុនៗ ដើម្បីដោះស្រាយអំពី វិសមភាព នៃប្រាក់ចូលនិវត្តន៍ ដោយពន្លឿនត្រឹមតែរយៈពេល២ ឬ៣ឆ្នាំ គឺកំណត់គោល ដៅនេះតែម្ដង។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៅកាន់អ្នកសោធននិវត្តន៍ទាំងអស់

    March 31, 2022
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយសម្តេចចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានថ្លែងថា នៅពេលមានសង្គ្រាម

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុបចំនួន ១៤ ០១៩ ៦៦៨ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ក្នុងចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះផងដែរ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន ៧ ៩៤៣ ៥៤៦ នាក់ សម្រាប់ដូសទី៣ និងចំនួន ១ ១៦៥

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរការអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្នមានរយៈពេលជាង ៩ខែ គឺយើងផលិតមាសបាន ២.២៧៥គីឡូក្រាម។ សម្តេចបានមានប្រសាសន៍ទៀតថា កម្ពុជាកំពុងតែបន្តស្រាវជ្រាវរុករកធនធានធម្មជាតិកន្លែងផ្សេងទៀត ដើម្បីធ្វើអាជីវកម្មសម្រាប់បំរើសេចក្តីត្រូវការរបស់ប្រទេសជាតិ៕

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអាចចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។ បង្គោលសញ្ញាក្នុងរូបភាពខាងក្រោមត្រូវបានរាយការណ៍តាមរយៈកម្មវិធីទាំផ្លូវ (ROAD CARE Mobile App) ស្ថិតនៅទីតាំង ភូមិភ្នំតាឧស ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងត្រូវបានជួសជុលរួចរាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាមានការបាក់បែក ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ (

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖​ អគ្គិសនីកម្ពុជា – EDC

    March 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ ផ្នែកគឺ៖ -ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ

    March 31, 2022