Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ​លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ វេលាម៉ោង០២:៣០នាទីរសៀល នគរបាលក្រុងកំពង់ឆ្នាំង បានប្រគល់ជនសង្ស័យទិញត្រីឆក់ និងលក់អាំងវ៉ិចទ័រ ទៅឱ្យរដ្ឌបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្នុងថ្ងៃដដែលនេះ វេលាម៉ោង០៤:៥០នាទីរសៀល នគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានប្រគល់ជនសង្ស័យទិញត្រីឆក់ ទៅឱ្យរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប

    March 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានប្រកាសស្ដីពីលក្ខខណ្ឌតម្រូវព័ត៌មានស្ដីពីសារធាតុអាហាររូបត្ថម្ភសម្រាប់ការដាក់ស្លាកផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានកំណត់អំពីលក្ខខណ្ឌតម្រូវព័ត៌មាន ស្ដីពីសារធាតុអាហារូបត្ថម្ភ សម្រាប់ការដាក់ស្លាកផលិតផលម្ហូបអាហារវេចខ្ចប់ស្រេច ដើម្បីធានាថាម្ហូបអាហារមិនត្រូវបានចរាចរនៅលើទីផ្សារ ក្នុងលក្ខណៈក្លែងបន្លំ បំភាន់ ឬបោកបញ្ជោត ក្នុងគោលបំណងការពារសុខុមាលភាពអ្នកប្រើប្រាស់ និងជំរុញធ្វើពាណិជ្ជកម្ម ម្ហូបអាហារប្រកបដោយភាពសុចរិត។ បុគ្គលធ្វើធុរកិច្ចម្ហូបអាហារត្រូវទទួលខុសត្រូវលើផលិតផលម្ហូបអាហាររបស់ខ្លួន ដែលបាននាំចូល ផលិតកែច្នៃ វេចខ្ចប់ ចែកចាយ សម្រាប់ចរាចរលើទីផ្សារ ដោយត្រូវធានាថាផលិតផលម្ហូបអាហារទាំងនេះ មានលក្ខណៈវិនិច្ឆ័យផ្នែកគុណភាព និងដាក់ស្លាកបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន​ ៕ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ ក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖

    March 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកអំពីកាតព្វកិច្ចបញ្ចីអ្នកជាប់ពន្ធអនិវាសនជន។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងអ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិច ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក ចូលមកព្រះរាជាណាចក្រកម្ពុជា ទាំងអស់ជ្រាបថា ផ្អែកតាមសេចក្តីជូនដំណឹងលេខ ៧៧៦ អពដ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានធ្វើការពន្យារពេលកាលបរិច្ឆេទដាក់ឲ្យអនុវត្តប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១

    March 30, 2022
  • កូវីដ-១៩

    នៅថ្ងៃទី30 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 33នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 33នាក់ និងមិនមានករណីនាំចូលនោះទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 71នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,585 នាក់, ករណីជាសះស្បើយសរុប 131,598 នាក់ និងស្លាប់សរុប 3,054 នាក់៕

    March 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីមួយដែលមានកម្ពស់៥ជាន់ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាតាមទូរស័ព្ទថា អគារមន្ទីរពេទ្យថ្មីនេះ មានទំហំជាង ៨.៣០០ម៉ែត្រការ៉េ កម្ពស់៥ជាន់ និងគ្រោងចំណាយថវិកាប្រមាណ ១៦លានដុល្លារអាមេរិក ដែលជាការចំណាយដ៏ធំជាងគេបំផុតនៅកម្ពុជា តាំងពីប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ។ លោកនាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍បញ្ជាក់ថា “គម្រោងនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៣ ដោយការសាងសង់នឹងប្រើរយៈពេល៣ឆ្នាំ”។ លោកសាស្ត្រាចារ្យបានបន្តថា

    March 30, 2022
  • សង្គម

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានក្រុមយុវវ័យមួយចំនួននិយមចូលចិត្តបង្កើតវីដេអូបែបលេងសើច ដែលគេតែងនិយមនៅថា វីដេអូ Prank ហើយបង្ហោះចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកទស្សនាជាច្រើន។ ប៉ុន្តែថ្មីៗនេះ មានវីដេអូ Prank មួយរបស់យុវជនម្នាក់ ទទួលបានការរិះគន់យ៉ាងខ្លាំង ដោយសារតែវីដេអូលេងសើចនោះហាក់មានលក្ខណៈប្រមាថយ៉ាងធ្ងន់មកលើព្រះសង្ឃ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនសម្តែងការមិនពេញចិត្ត ចំពោះទង្វើរបស់យុវជននោះ។ ជុំវិញវីដេអូ Prank នេះដែរ អ្នកលេងហ្វេសប៊ុកដ៏មានប្រជាប្រិយភាពម្នាក់ ដែលគេតែងតែស្គាល់គឺ អ្នកនាង Kaka KH ក៏បានចេញមុខប្រតិកម្ម និងហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់យុវជនរូបនោះ ដែលលេងសើចមិនសមរម្យទាល់តែសោះមកលើព្រះសង្ឃ។ អ្នកនាង Kaka KH បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “កាន់តែលើសហើយពេលនេះ!!! សូមឲ្យមន្ត្រីនិងក្រសួងពាក់ព័ន្ធពិចារណានិងចាប់វិធានការតាមការគួរ!!!😡 នេះគឺជាការប្រមាថធន់ធ្ងរលើបុគ្គលដែលជាព្រះសង្ឃដែលមនុស្សទាំងអស់គោរព🙏🏻”។

    March 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមរយៈសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន១២៤.០២ភាគរយ នៃផែនការប្រចាំឆ្នាំ។ ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការរហូតដល់ ២៤.០២ភាគរយ ស្មើនឹង ២ ១៨២.៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥ លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់យកនូវគោលការណ៍ អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់

    March 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងទី២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០២២។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្ដីពីការងារឲ្យបានជ្រាបថា យោងតាមច្បាប់ស្ដីពីការងារ និងប្រកាស ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ដីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២២ សូម លោក លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃគឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ សូមអានសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចខាងក្រោម៖

    March 30, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សាខា ក.ប.ប. រាជធានីភ្នំពេញ ជាពិសេសខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារ វេចខ្ចប់ស្រាប់ ភេសជ្ជៈ និងផលិតផលប្រើប្រាស់មិនមែនម្ហូបអាហារនានា នៅតាមផ្ទះលក់ទំនិញ ផ្សារ និងម៉ាត នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តផងដែរ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញ បានរកឃើញ ក៏ដូចជាដកហូតនូវទំនិញមិនប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះ សរុបចំនួន ៧.៥គីឡូក្រាម។ យ៉ាងណាមិញ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា

    March 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២​ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសគឺការចាក់ដូសជំរុញ ដោយដូសទី៣ សម្រេចបាន ៧ ៩១០ ០៨០ នាក់ និងដូសទី៤ សម្រេចបាន ១ ១៥៨ ៣៨១ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន

    March 29, 2022