- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសក្រុមហ៊ុន និងជនបរទេសប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់ស្ដីពីការងារ ជ្រាបថា៖ ដោយស្ថានភាពឆ្នាំ២០២២នេះ មានបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោកនៅតែបន្ត ជាពិសេសវីរុសបម្លែងថ្មី អូមីក្រុង ធ្វើឲ្យជនបរទេសដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២១ មួយចំនួនធំមិនទាន់បានស្នើសុំពន្យាសុពលភាពបណ្ណ/សៀវភៅការងាររបស់ពួកគាត់នៅឡើយ។ ក្រសួងការងារសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន និងជនបរទេសទាំងអស់ឲ្យបានជ្រាបថា ការស្នើសុំពន្យារសុពលភាពបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២២ ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមិនតម្រូវធ្វើការផាកពិន័យសម្រាប់ជនបរទេស ដែលធ្លាប់មានបណ្ណ/សៀវភៅការងារជនបរទេសឆ្នាំ២០២១ឡើយ។ ចំពោះជនបរទេសដែលចូលថ្មីមកធ្វើការ ឬប្រកបអាជីវកម្ម
March 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ មានជាង ១ ០០០ នាក់ គឺបាននិងកំពុងធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រទេសជិតខាងកម្ពុជាអត្រាអ្នកឆ្លងជំងឺកូវីដ១៩មានចំនួនកើនឡើង ជាក់ស្តែងនៅក្នុងប្រទេសថៃ
March 28, 2022 - កូវីដ-១៩
នៅថ្ងៃទី28 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 52នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 52នាក់ និងមិនមានករណីនាំចូលនោះទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 46នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,513 នាក់, ករណីជាសះស្បើយសរុប 131,459 នាក់ និងស្លាប់សរុប 3,054 នាក់៕
March 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយជាសរុបរួម ប្រជាពលរដ្ឋចំនួន ១៤ ៨១០ ៣៥៣ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩២.៥៦% នៃប្រជាពលរដ្ឋសរុបទូទាំងប្រទេស ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះផងដែរ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន ៧ ៨៩៤ ០៦៦ នាក់ សម្រាប់ដូសទី៣ និងចំនួន
March 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការបន្ទូរពន្ធនាំចូលរថយន្តដើរដោយអគ្គិសនី នឹងជួយលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើនដើម្បីកាត់ បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្ត។ ថ្លែងក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី នៅថ្ងៃទី២៦ ខែមីនា នាទីស្តីការក្រសួង ឯកឧត្តម ទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការតាំងពិព័រណ៍ យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីនេះ នឹងជួយជំរុញឱ្យយើងទាំងអស់គ្នាកាន់តែយល់ដឹង និង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍនិងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា
March 28, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់
March 28, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យរូបសំណាក «ព្រះថោងនាងនាគ» ដែលមានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយស្មារដៃកូនខ្មែរ ត្រូវបានដឹកមកដល់រង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ
March 27, 2022 - សង្គម
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានបង្ហោះសារមួយឃ្លាជុំវិញជីវិតពិតរបស់អ្នកប្រកបអាជីវកម្មដាំស្វាយកែវរមៀត ដោយក្នុងឆ្នាំ២០២២នេះតំលៃរបស់វាបានធ្លាក់យ៉ាងខ្លាំងស្ទើតែដល់កំរិតសូន្យទៅហើយ។ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់នៅលើទំព័រ Facebook ផ្លូវការរបស់លោកនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះថា៖ “ថ្ងៃនេះខ្ញុំសុំនិយាយពីជីវិតពិតរបស់អ្នកប្រកបអាជីវកម្មដាំស្វាយកែវរមៀត សម្រាប់រដូវប្រមូលផលនៅដេីមឆ្នាំ២០២២នេះ តម្លៃផ្លែស្វាយក្រៅកញ្ចប់លក់អោយឈ្មួញក្នុងស្រុកបានតែ២០០រៀលមួយគីឡូទេ ពួកគាត់មកបេះដល់ចំការដឹកយកទៅលក់ចែកចាយបន្ត នៅតាមទីផ្សារក្នុងស្រុកបានតម្លៃជាមធ្យមតែ៥០០រៀលទេ បេីព្រាបធៀបតម្លៃកាលពីមុនវិបត្តិកូវិត១៩ តម្លៃផ្លែស្វាយកែវរមៀតក្រៅកញ្ចប់យ៉ាងថោកបំផុតក៏លក់បាន១.០០០រៀលដែ នៅពេលនេះតម្លៃទំនិញឡេីងថ្លៃស្ទេីតែគ្រប់មុខ អភ័ព្វអីតែតម្លៃផ្លែស្វាយកែវរមៀតចុះថ្លៃស្ទេីតែដល់កំរិតសូនទៅហេីយ ផលផ្លែស្វាយចំការខ្ញុំជាមធ្យមមួយរយតោនក្នុងមួយៗ។”
March 27, 2022 - កូវីដ-១៩
នៅថ្ងៃទី27 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 59នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 59នាក់ និងមិនមានករណីនាំចូលនោះទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 62នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,461 នាក់, ករណីជាសះស្បើយសរុប 131,413នាក់ និងស្លាប់សរុប 3,054 នាក់៕
March 27, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះដល់ទីតាំងដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាតមិនអាចសម្រាកបាន។ សូមចូលរួមគោរពសិទ្ធអ្នកជិតខាង ព្រោះពេលយប់គ្រប់គ្នាត្រូវការសម្រាក ផ្ទះខ្លះមានមនុស្សចាស់ មានអ្នកជំងឺ មានកូនតូចៗ ដូច្នេះត្រូវចេះគិតពិចារណា និងយល់ដល់អ្នកជិតខាងផង !!!
March 27, 2022









