- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពីការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី០២ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌ ត្រូវបានកំណត់ឲ្យជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ចំនួន ១៥រូប តាមរយៈការប្រឡងប្រជែង ពីក្នុងចំណោមមន្រ្តីរាជការក្នុងវិស័យយុវត្តិធម៌ និងក្រឡាបញ្ជី។ ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ មាន ២ដំណាក់កាល៖ ១.ដំណាក់កាលទី១៖ ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ មានចំនួន ២ មុខវិជ្ជាគឺ៖ -នីតិព្រហ្មទណ្ឌ (នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌពិសេស) និងនីតិវិធីព្រហ្មទណ្ឌ រយៈពេល ៣ម៉ោងមេគុណ១។ -នីតិរដ្ឋប្បវេណី និងនីតិវិធិរដ្ឋប្បវេណី រយៈពេល
March 25, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមចុះផ្សាយគណនីហ្វេស ប៊ុកលោក ហ៊ុន សារ៉ាត់ បានឲ្យដឹងថា នៅវេលាម៉ោង១១ និង១៨នាទី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមការបញ្ជាដោយផ្ទាល់ពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។ បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២K-៦៤៨៧ គ្រឿងក្នុងមាន់បង្កក(កោះមាន់)ចំនួន ៣៩០០គីឡូក្រាម ដោយនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង
March 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរខណ្ឌ រួមជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត បានចុះដល់ទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីត្រៀមរៀបចំពិធីសម្ពោធ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ ដោយគ្រោងដាក់សម្ពោធជាផ្លូវការនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានប្រមាណជិត១សប្តាហ៍។ សូមបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លារ។ ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
March 25, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋ មុនសម្រេចចិត្តទៅធ្វើការងារនៅប្រទេសថៃ ឬប្រទេសផ្សេងៗទៀត ត្រូវសួរព័ត៌មានអាជ្ញាធរក្នុងមូលដ្ឋានជាមុនសិន ដើម្បីចៀសវាងការចាញ់បោកមេខ្យល់ ព្រោះថាកន្លងទៅមានករណីប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេស។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កន្លងមក សម្តេច បានសង្កេតឃើញថា មានប្រជាពលរដ្ឋខ្មែរចាញ់បោកមេខ្យល់យ៉ាងច្រើន ដោយមេខ្យល់ទាំងនោះ ធ្វើការលួងលោមឱ្យទៅធ្វើការងារនៅក្រៅប្រទេស ខណៈពេលកន្លងទៅ មានស្ដ្រីខ្មែរម្នាក់ បានចាញ់បោកគេ ដោយរៀបគូស្រករនៅប្រទេសកូរ៉េ ក្រោយមកសមត្ថកិច្ចកម្ពុជាសហការ ជាមួយក្រសួងមហាផ្ទៃកូរ៉េបានអន្ដរាគមន៍ស្ដ្រីខ្មែរម្នាក់នោះ
March 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដកស្រង់ចេញពីកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ “ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក(ចុះបញ្ជីយានជំនិះ បណ្ណបើកបរ ឆៀក…)” ដោយមានវាគ្មិនកិត្តិយស ឯ.ឧ.ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការឆ្លើយតបជាមួយសំនួរបានលើកឡើងរបស់សាធារណជន។ នៅក្នុងសំណួរ ដែលទទួលបានពីគណនីហ្វេស ប៊ុកឈ្មោះ Rith Leakmoneth បានសួរថា “ខ្ញុំមានរថយន្តផ្លាកលេខអក្សរ ខ ហើយចង់ប្តូរផ្លាកលេខយកកម្ពុជាវិញ តើតម្រូវឱ្យមានសំនុំឯកសារអ្វីខ្លះ ? ” ឯកឧត្តម ឈួន វ៉ន់
March 25, 2022 - កូវីដ-១៩
នៅថ្ងៃទី25 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 59នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 58នាក់ និងករណីនាំចូលចំនួន 01នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 97នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,344 នាក់, ករណីជាសះស្បើយសរុប 131,313 នាក់ និងស្លាប់សរុប 3,054 នាក់៕
March 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះឆ្មក់ពិនិត្យរថយន្តនៅតាមផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការចុះឆ្មក់ពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃផ្លាកលេខសម្គាល់រថយន្ត តាមរយៈការស្កេន QR CODE នៅលើផ្លាកលេខ និងវាយបញ្ចូលព័ត៌មានផ្លាកលេខយានយន្តទៅក្នុងកម្មវិធីដែលរៀបចំឡើងដោយក្រុមមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយនឹងអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានគយ។ ឯកឧត្តមទេសដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា៖ លេខសម្គាល់រថយន្តទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនរួចហើយ ត្រូវបានចែករំលែក និងអនុញ្ញាតឱ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យផ្លាកលេខរថយន្តក្លែងក្លាយ និងចូលរួមទប់ស្កាត់ការគេចវេសពីការបង់ពន្ធនាំចូល។
March 25, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមកំណត់ហេតុ Hotline 117 បានឲ្យដឹងថា ករណី “បាត់កូនស្រី” ឈ្មោះ សេង សុគ្គម៉ូនីការ អាយុ ១៣ឆ្នាំ បានបាត់នៅវេលាម៉ោង ១៣៖០០ នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយចេញពីផ្ទះទៅសាលារៀន ត្រូវបាននគរបាលចុះអន្ដរាគមន៍ និងស្វែងរក ក្រោយម្ដាយក្មេងស្រីរាយការណ៍មកសមត្ថកិច្ច ១១៧ ។ នៅវេលាម៉ោង ១៩៖២៧ នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅផ្ទះលេខ៦០
March 25, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់សម្រាប់បម្រើដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រ ជាពលរដ្ឋ ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាចំណងដៃដ៏ថ្លៃថ្លា ដែលកើតចេញពីចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង
March 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ កំពុងស្ថិតក្នុងការព្យាបាលជំងឺលើសឈាម ចាប់ពីថ្ងៃទី១៩ ខែមីនាមកនោះ នៅថ្ងៃទី២៤ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាតតាំងមន្ត្រីខុទ្ទកាល័យនាំយកថវិកាឧបត្ថម្ភរបស់សម្ដេច និងលោកជំទាវ ចំនួន៥០០០ដុល្លារ ប្រគល់ជូនលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។ ស្ថានភាពសុខភាពលោកវីរៈសិល្បៈករ ព្រហ្ម ម៉ាញ បានប្រសើរគ្រាន់បើច្រើនជាងថ្ងៃដែលលោកចូលមន្ទីរពេទ្យដំបូងកាលពីថ្ងៃទី១៩ ខែមីនា ប៉ុន្តែលោកនៅមិនទាន់អាចដើរបាននៅឡើយទេ។ អំណោយថវិការបស់សម្ដេចក្រឡាហោម
March 24, 2022









