- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ។ ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៧ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំ អាយ ស៊ី
March 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុបចំនួន ១៤ ៤៩៣ ០៤៥ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩២.៤៦% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ ដោយឡែកសម្រាប់ដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន ៧ ៨២១ ៦៩១ នាក់ សម្រាប់ដូសទី៣ និងចំនួន
March 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសអន្តរក្រសួង ស្ដីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ត្រូវបានកំណត់រូបមន្ត សម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឱ្យថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ប្រេងឥន្ធនៈឡើងចុះតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ ការកំណត់រូបមន្តនេះសម្រាប់ដាក់ឱ្យអនុវត្តតែលើការលក់រាយប្រេងឥន្ធនៈប៉ុណ្ណោះ។ រូបមន្តថ្លៃលក់ប្រេងឥន្ធនៈនៅតាមបណ្ដាលស្ថានីយ៍ប្រេងឥន្ធនៈនៅកម្ពុជាត្រូវបានកំណត់ដូចខាងក្រោម៖ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
March 23, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូល ក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដែលស្ថាបនាឡើងវិញក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ នៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល
March 23, 2022 - សង្គម
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ បានបង្ហាញឲ្យឃើញពីការលំបាករបស់ប្អូនប្រុសម្នាក់ដែលប្រឹងលក់លៀសហាល តែចំពេលមេឃភ្លៀង លៀសខូចខាតអស់។ វិដេអូនេះត្រូវបានបងប្អូនក្នុងបណ្តាញសង្គមន ចែករំលែកជាច្រើន។ កាលពីល្ងាចមិញប្អូនប្រុស តាំង គឹមឡេង បានបង្ហោះពីលេខទូរសព្ទរបស់ប្អូនដែលបប្រុស ព្រោះមានការចង់ឧបត្ថម្ភ។ មុននេះបន្តិចឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះស្វែងរកប្អូនប្រុសលក់លៀសហាល ដោយឧកញ៉ាបានបង្ហោះសួរថា៖ “មានបងប្អូនណាស្គាល់ផ្ទះរឺលេខទូរសព្ទប្អូនម្នាក់នេះទេខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់🙏🏻”
March 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសគឺការចាក់វ៉ាក់សាំងដូសជំរុញ ដោយដូសទី៤ សម្រេចបាន ១ ១២៧ ០០៨ នាក់ បន្ទាប់ពីបានបើកយុទ្ធនាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ និងដូសទី៣ សម្រេចបាន ៧ ៨០៤ ២០៤ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃម្សិលមិញ។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត
March 22, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់រថយន្ត Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 ដែលបានបើកបរបញ្រ្ចាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួនដើម្បីធ្វើការផាកពិន័យតាមច្បាប់។ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:៥៣នាទី មានបុរសម្នាក់បើកបររថយន្ត១គ្រឿង ម៉ាក Tundra ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-8073 បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC
March 22, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើរតួនាទីយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យមន្ត្រី ក.ប.ប. ធ្វើការត្រួតពិនិត្យបឋមលើទំនិញម្ហូបអាហារ ទំនិញឧបភោគបរិភោគនានា ដែលដាក់តាំងលក់លើទីផ្សារ ការពារសុខុមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ ខេត្តស្វាយរៀង បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យតាមបណ្តាផ្សារ ផ្ទះលក់ទំនិញនានា ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានធ្វើការវិភាគរកសារធាតុគីមីផ្សេងៗលើសំណាកគំរូជាគ្រឿងឧបភោគបរិភោគចំនួន ២០មុខ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញ បបែលងៀត ងៀតត្រីសមុទ្រ
March 22, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក យុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោមប្រធានបទ « រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់ អ្នក និងគ្រួសារ »។ តាមរយៈលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន
March 22, 2022 - កូវីដ-១៩
នៅថ្ងៃទី22 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 73នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 65នាក់ និងករណីនាំចូល 08នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 72នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,158 នាក់, ករណីជាសះស្បើយសរុប 131,110 នាក់ និងស្លាប់សរុប 3,052 នាក់៕
March 22, 2022









