Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិធានការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ក្រសួងបានបន្តសម្រួបសម្រួលវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៏ ស្របតាមតួនាទីដែលចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី៤ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ទេសរុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត និងតំណាងនយោជកផងដែរ តំណាងកម្មករដែលចូលរួមប្រជុំនេះមានដូចជា លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកស្រី

    March 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២​ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប(ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ដែលនាំមកនូវសំណើមពីសមុទ្រចិនត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C -នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ -ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង។ ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    March 22, 2022
  • សិល្បៈ

    យោងតាមការបញ្ជាក់ពី ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឲ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺ និងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំ ដើម្បីជួយសម្រាលការលំបាកក្នុងពេលសង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាលជំងឺលើសឈាម នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់

    March 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌និងក្រឡាបញ្ជីទាំងអស់ នៃក្រសួងយុត្តិធម៌ មេត្តាជ្រាបថា៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ពន្យារពេលទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ រហូតដល់ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥៖០០នាទីរសៀល។ មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជីទាំងអស់់ នៃក្រសួងយុត្តិធម៌ ដែលមានចំណាប់អារម្មណ៍សូមទាញយកពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២ ពីទំព័រហ្វេសប៊ុក Royal Academy For Judicial Professions ដើម្បីបំពេញបែបបទ និងអញ្ជើញមកដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យរដ្ឋបាល នៃរាជបណ្ឌិតសភាវិជ្ជាជិវៈតុលាការ នៅរៀងរាល់ម៉ោងធ្វើការ។ ចំពោះកាលបរិច្ឆេទនៃការប្រឡងប្រជែង

    March 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ ក្រោមកម្មវិធី MOFCOM ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២២-២០២៣។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់មន្ត្រីរាជការទាំងពីរភេទជ្រាបថា៖ ក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលចិននឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM ដែលមានមុខវិជ្ជាសរុបចំនួន ៣៧វិជ្ជា នៅ៣៣មហាវិទ្យាល័យ ដល់មន្រ្តីរាជការទាំងពីរភេទសម្រាប់ប្រទេសកម្ពុជា ដើម្បីសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២២ – ២០២៣។ ភាគីមិត្តផ្ដល់ប្រាក់អាហាររូបករណ៍សម្រាប់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា

    March 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រៀបចំនីតិវិធីដើម្បីឱ្យការវះកាត់ប្តូរសរីរាង្គ ទៅជាការស្របច្បាប់ ខណៈកម្ពុជា មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមានសមត្ថភាព តាំងពីឆ្នាំ២០១០

    March 21, 2022
  • កូវីដ-១៩

    នៅថ្ងៃទី21 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 99នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 92នាក់ និងករណីនាំចូល 07នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 82នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន ០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 0នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,085 នាក់, ករណីជាសះស្បើយសរុប 131,038 នាក់ និងស្លាប់សរុប 3,052 នាក់៕

    March 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថាជាមន្ទីរពេទ្យលោកសង្ឃ។ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ជាមន្ទីរពេទ្យដ៏ធំមួយទៀត បន្ទាប់ពីមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលបានសាងសង់ឡើងក្រោមជំនួយឥតសំណង់របស់រដ្ឋាភិបាល និងប្រជាជនចិន។ សមិទ្ធ ផលទាំងអស់នេះ មិនអាចលេចចេញជា រូបរាងឡើយ បើមិនមានចំណងមិត្តភាពដ៏ល្អប្រសើររវាងកម្ពុជា និងចិនទេនោះ។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា មន្ទីរពេទ្យមិត្ត

    March 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ចេញសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានជំនិះ។ អនុលោមតាមប្រកាសអន្តរក្រសួងលេខ២៦៤ ប្រក.សក.ដផត ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធយានជំនិះ ក្នុងគោលដៅសម្រួលនិងពន្លឿនការផ្ដល់សេវាជូនអ្នកជាប់ពន្ធ ឲ្យមានភាពងាយស្រួល និងឆាប់រហ័សក្នុងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានជំនិះ​ ក្របកដោយតម្លាភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធផាពអគ្គនាយកដ្ឋានពន្ធដារសូមធ្វើការណែនាំអនុវត្តនូវបែបបទ និងនីតិវិធីនៃការស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានជំនិះ ដូចខាងក្រោម៖

    March 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ នេន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងដីឡូត៍ អតីតឌ្រីមលែនមុខណាហ្គាវើល មានមុខរបរ រត់រ៉ឺម៉កកង់បីផង រត់ផាស្អាប់ផង ហើយក៏បន្ថែមមុខរបរឆក់ទូរស័ព្ទដៃមួយទៀត តែភ្លាត់ស្នៀត ត្រូវបានធ្លាក់ចូលដៃអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រូបខ្លួន និងបក្ខពួកម្នាក់ទៀតបានសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងអង្គុយក្នុងរ៉ឺម៉កកង់បីនៅចំណុចផ្លូវនរោត្តមភូមិ១៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ក្រោយពេលកើតហេតុកំលាំងល្បាតរបស់អ.ហខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុ ឃើញម៉ូតូ១គ្រឿងម៉ាកnexខាងលើផ្ដួលចោនៅលើផ្លូវ ហើយជនរងគ្រោះកំពុងស្ថិតនៅទីនោះដោយបានប្រាប់សមត្ថកិច្ចថាជនសង្ស័យបានឆក់យកទូរស័ព្ទរបស់ខ្លួន និងបានរត់ចូលទៅក្នុងភូមិបាត់ បន្ទាប់មកសមត្ថកិច្ចក៏បានរុករកតែពុំឃើញក៏លើកយកម៉ូតូមករក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត។ ដោយមានការសហការណ៍ល្អពីប្រជាពលរដ្ឋ

    March 21, 2022