- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ និងអ្នកជំនាញការ adhoc ICC-Preah Vihear បានចុះពិនិត្យដំណើរការជួសជុលចម្លាក់ព្រះឥសូររាំនៅក្នុងអភិរក្សដ្ឋានអង្គរដោយស្ថាប័នសាលាបារាំងចុងបូព៌ា។ ព្រះឥសូររាំនេះ ជាចម្លាក់ដែលមានទំហំធំជាងគេ ដែលមានកំពស់ជិត ៦ម៉ែត្រ មានទីតាំងដើមនៅក្នុងប្រាសាទក្រហម តំបន់កោះកេរ ហើយត្រូវបានខូតខាតជាបន្តបន្ទាប់តាំងពីចុងសម័យអង្គររហូតដល់បច្ចុប្បន្ន ដោយកត្តាធម្មជាតិ និងមនុស្ស។ បំណែករូបចម្លាក់នេះត្រូវបានធ្វើកំណាយនឹងប្រមូលយកមករក្សាទុកនៅក្នុងឃ្លាំងអភិរក្សដ្ឋានអង្គរ ដើម្បីជួសជុល។
March 24, 2022 - សង្គម
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ បានបង្ហាញឲ្យឃើញពីការលំបាករបស់ប្អូនប្រុសម្នាក់ដែលប្រឹងលក់លៀសហាល តែចំពេលមេឃភ្លៀង ធ្វើឲ្យលៀសខូចខាតអស់។ វិដេអូនេះត្រូវបានបងប្អូនក្នុងបណ្តាញសង្គមចែករំលែកជាច្រើន។ វីដេអូរបស់ប្អូនប្រុសត្រូវបានចែកចាយឃើញដល់ឧកញ៉ា ខេមរៈ សិរីមន្ត ហើយលោកឧកញ៉ាក៏បានប្រកាសស្វែងរកផ្ទះរបស់ប្អូនប្រុសផងដែរ ដោយសារលោកឧកញ៉ាចង់ជួយ។ យោងតាមការបង្ហោះពីលោក តាំង គីមឡេង មុននេះបន្តិចបានឲ្យដឹងថា ឥលូវនេះប្អូនប្រុសលក់លៀសហាលបានមកជួយលោកឧកញ៉ា ខេមរៈ សិរីមន្ត ហើយ។ លោក តាំង គីមឡេង បានរៀបរាប់ថា “ប្អូនប្រុសសំណាងដែលមានការជួយច្រេីនពីមហាជន ដោយការជួយគឺក្នុងន័យខ្មែរស្រឡាញ់ខ្មែរ…និងឃេីញពីភាពតស៊ូរបស់ប្អូនធ្វេីអោយគ្រប់គ្នាអាណិតស្រឡាញ់ អ្នកលំបាកមានច្រេីនទៀតតែនេះប្អូនប្រុសទទួលបានសំណាងមួយដែលអ្នកខ្លះមិនទាន់មានមកដល់❤️️💚🙏”៕
March 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយការងារចាក់វ៉ាក់សាំងជូនក្រុមកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកុម្ភៈ សម្រេចបានជិត ៣០ម៉ឺននាក់ និងដូសទី២ សម្រេចបាន ៩ ៨៦១ នាក់ ស្មើនឹង៤៧.៧៤% នៃក្រុមគោលដៅសរុបប្រមាណ ៦១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនាយប់ម្សិលមិញនេះ។ ជាមួយគ្នានេះ សម្រាប់ដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន
March 24, 2022 - កូវីដ-១៩
នៅថ្ងៃទី24 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 63នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 61នាក់ និងករណីនាំចូលចំនួន 02នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 55នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន 02នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង 02នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,285 នាក់, ករណីជាសះស្បើយសរុប 131,216 នាក់ និងស្លាប់សរុប 3,054 នាក់៕
March 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤៖១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅចំណុចផ្ទះលេខ៧អឺ ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងរថយន្ត ក្នុងរាជធានីភ្នំពេញចំនួន ០៥ករណី។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ត្រេន ធឿន ហៅ គង់ សំណាង ហៅ ឡេង ថា ភេទប្រុស
March 24, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
March 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដល់សាធារណជនមេត្តាជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួនតាមបណ្ដាញសង្គមដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏។ ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងន័យមួលបង្កាច់ចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមនោះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ នៅបន្តសន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនជាច្រើនលើកច្រើនសារ ជាពិសេសសេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ហើយរដ្ឋបាលរាជធានីភ្នំពេញ
March 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសមន្រ្តីរាជការទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមកម្មវិធី TIPP នៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា២០២២។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់ មន្រ្តីរាជការដែលកំពុងបម្រើការងារតាមក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យជ្រាបថា៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រថៃ (The International Cooperation Agency-TICA) សហការជាមួយសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ក្នុងប្រទេសថៃ នឹងផ្ដល់អាហារូបករណ៍ ដល់បេក្ខជនកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) ក្រោមកម្មវិធី
March 23, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពីទីតាំងសម្រាប់ការស្ថាននាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ថា គឺកសាងជាស្ពានខ្សែកាបយោងខ្ពស់ដោយគ្មានសរសរស្ពាន គឺចាប់ផ្ដើមពីផ្សាររាត្រី(ផ្សារចាស់) ឆ្លងកាត់ទន្លេសាប ទៅជ្រោយចង្វារ ហើយបន្តចេញពីជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គទៅកាន់អរិយក្សត្រតែម្ដង ពោលគឺមានកសាងស្ពានចំនួនពីរ។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ស្ពានជ្រៃធំ ស្រុកកោះធំ (ព្រំដែនកម្ពុជា-វៀតណាម) ដែលស្ថាបនាឡើងវិញក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉ មានតម្លៃជាង ៦០លានដុល្លារសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី ២៣
March 23, 2022 - កូវីដ-១៩
នៅថ្ងៃទី23 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 64នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 64នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 51នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,222 នាក់, ករណីជាសះស្បើយសរុប 131,161 នាក់ និងស្លាប់សរុប 3,052 នាក់៕
March 23, 2022









