- Khmernote Media
- ព័ត៌មានជាតិ
នៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០២២ លោកវរសេនីយ៍ទោ អ៊ុក បូនីន ជាអធិការនគរបាលខណ្ឌមានជ័យ ក្រោយពីទទួលបានពត៌មាន មានករណីឆក់យកទ្រព្យសម្បត្តិពីនារីរងគ្រោះនៅចំនុចផ្លូវ ៣៨c សង្កាត់ស្ទឹងមានជ័យ១ រួចមក លោកបានចុះដឹកនាំកម្លាំង ចុះស្រាវជ្រាវរកជនល្មើស ក្រោយមកត្រូវបានកំម្លាំងអន្តរាគមន៌ពិសេស ធ្វើការឃាត់ខ្លួនជនសង្ស័យមួយនាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ ហើយបានយកមកសាកសួរនៅប៉ុស្តីនគរបាលស្ទឹងមានជ័យ១។
March 27, 2022 - ព័ត៌មានជាតិ
រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាមួយគ្នានេះផងដែរ សម្រាប់ការងារចាក់ដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន ៧ ៨៧៤ ៨៧៧ នាក់ សម្រាប់ដូសទី៣ និងចំនួន ១ ១៤២ ៤៤៦ នាក់ សម្រាប់ដូសទី៤។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជា ទាំងដូសមូលដ្ឋាន ដូសជំរុញ កំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត
March 26, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសព័ត៌មាន ជូនសាធារណជន និងបណ្ដាញសារព័ត៌មានជ្រាបថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២១ ។ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្គ្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាបឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអួនអូសទឹកសាបឆក់ត្រជាក់ និងបទល្មើសដទៃទៀតដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសាធារជន និងបណ្ដាញសារព័ត៌មានដែលបានជួបប្រទះបទល្មើសជាក់ស្ដែង សូមរាយការណ៍បន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍(Hotline)លេខ៖
March 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍ បើកការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Stations) នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT
March 26, 2022 - កូវីដ-១៩
នៅថ្ងៃទី26 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 58នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 54នាក់ និងករណីនាំចូលចំនួន 04នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 38នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,402 នាក់, ករណីជាសះស្បើយសរុប 131,351 នាក់ និងស្លាប់សរុប 3,054 នាក់៕
March 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋបាលភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីការផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ចំនួន ៥០ ០០០(ប្រាំម៉ឺន) រៀលក្នុងម្នាក់ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ចំនួន ៥០ ០០០ រៀលក្នុងម្នាក់។ ចំពោះគ្រួសារជនពលីនិងគ្រួសារជនមរណៈ ជាអតីតយុទ្ធជនត្រូវបានផ្ដល់ជូនប្រាក់ឧបត្ថម្ភនេះ ចំនួន ៥០ ០០០រៀល ក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិ និងចំនួន
March 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាធារណរដ្ឋឥណ្ឌូណេស៊ី ឆ្នាំសិក្សា២០២២-២០២៣ កម្មវិធីអាហារូបករណ៍ TDR នៃសាកលវិទ្យាល័យ Universitas Gadjah Mada (UGM) ប្រចាំនៅរដ្ឋធានី ហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី មានការផ្ដល់ជូនអាហារូបករណ៍ ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសុខភាពសាធារណៈ ឆ្នាំសិក្សា២០២២-២០២៣។ – សម្រាប់ព័ត៌មានបន្ថែម៖ https://graduate.fk.ugm.ac.id/ – ដាក់ពាក្យ៖ https://admission.ugm.ac.id/ – ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែមេសា
March 26, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “រកឃើញក្មេងស្រី” ឈ្មោះ សេង សុគ្គម៉ូនីការ អាយុ ១៣ឆ្នាំ បានបាត់នៅវេលាម៉ោង ១៣៖០០ នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយចេញពីផ្ទះទៅសាលារៀន បន្ទាប់ពីមានការជួយអន្ដរាគមន៍ និងស្វែងរក ពីនគរបាល ក្រោយក្រុមគ្រួសារបានរាយការណ៍មកកាន់លេខ ១១៧។ នៅវេលាម៉ោង ២១៖២៥ នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា
March 26, 2022 - សង្គម
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនជាច្រើនបានស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញអចលនទ្រព្យ ហើយកន្លងមកអ្នកឧកញ៉ា ក៏បានធ្លាប់បានបរិច្ចាគជាច្រើនលានដុល្លារជួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។ នាពេលថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រកាសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នកឧកញ៉ាបរិច្ចាគថវិកា២លានដុល្លារជូនកាកបាទក្រហមផងដែរ។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា “ខ្ញុំ និងគ្រួសារសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាថវិកាចំនួន 2លានដុល្លារ ដើម្បីចូលរួមបុព្វហេតុមនុស្សធម៌ ប្រទេសជាតិយើង🙏🙏🙏🙏”៕
March 26, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិសំបូរព្រៃគុក បានឱ្យដឹងថា អាជ្ញាធរជាតិ នឹងសហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋ ឥណ្ឌា ដើម្បីឈានទៅរកការជួសជុល និងសង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលកសាងឡើងពីថ្មភក់ដែលចាស់ទ្រុឌទ្រោម ហើយកំពុងរងការខូចខាតនោះ ឱ្យរឹងមាំឡើងវិញ។ ឯកឧត្តម ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ច គាំពារនិង អភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ(ICC Angkor) នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោកជំទាវបណ្ឌិត
March 26, 2022









