- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានរៀបព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ហើយពេលនេះ ក្រុមការងារបានកំពុងតែធ្វើការរៀបចំទីតាំង និងតុបតែងលម្អសោភ័ណភាពជាបណ្តើរៗហើយ។ ទន្ទឹមនេះ អាជ្ញាធរកំពុងរៀបចំ ដូចជាការសម្អាត និងបាយកសារាយចេញទឹកស្ទឹងសៀមរាប ការចងទង់ជាតិ នៅតាមដងផ្លូវ និងការតុបតែងតាមទីតាំងផ្សេងៗជាច្រើនទៀត។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអ្នកពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង ទី១-នៅក្នុងក្រុងសៀមរាប និងទី២-នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីសាសនា
March 29, 2022 - កូវីដ-១៩
នៅថ្ងៃទី29 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 39នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 38នាក់ និងករណីនាំចូលចំនួន 01នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 8នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,552 នាក់, ករណីជាសះស្បើយសរុប 131,527 នាក់ និងស្លាប់សរុប 3,054 នាក់៕
March 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងចំនួន ៥លានដូស ជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ បានដឹកមកដល់ប្រទេសកម្ពុជាហើយនាព្រឹកនេះ។ ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧
March 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវប្រសព្វចោមចៅ (អតីតរង្វង់មូលចោមចៅ) ឲ្យបានជ្រាបថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង០៥៖០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីឲ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន
March 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រាជរដ្ឋាភិបាលសម្រេចឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៦,៩៣២ នាក់ នៅក្នុងឆ្នាំ២០២២។ ក្រសួងមុខងារសាធារណៈ សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានយល់ព្រមផ្ដល់គោលការណ៍ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៦,៩៣២នាក់ មន្ត្រីឆ្មាំទំបន់ប្រព័ន្ធធារាសាស្ត្រជាប់កិច្ចសន្យាចំនួន ២៥០នាក់ គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យាចំនួន ១,៤៦២អង្គ/នាក់ គណៈគ្រប់គ្រងពុទ្ធិកសិក្សាចំនួន ៣៥២អង្គ/នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩,៨៩៦នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់ គ្រូបង្រៀនពីរថ្នាក់ ពីរពេល(២វេន) ចំនួន ១១,៦៧១នាក់ គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់ និងគ្រូបង្រៀនថ្នាក់គួបបីចំនួន
March 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបថា នៅមានយានយន្តជិតកន្លះលានគ្រឿង ដែលមិនទាន់ទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថាឆៀក។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលឆៀក សាខាពោធិ៍សែនជ័យ-អូដឹម តាមបណ្តោយផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកយានយន្តទៅឆៀកឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ថា ការពិន័យចំពោះឆៀក រថយន្ត គឺដាច់ដោយឡែកពីសមត្ថកិច្ចដោយការផាកពិន័យរបស់សមត្ថកិច្ចទៅលើរថយន្តហួសសុពលភាពឆៀក និងមិនព្រមទៅធ្វើឆៀកចំពោះរថយន្តធុនស្រាលចំនួន ១៨ម៉ឺនរៀល និងរថយន្តធុនធ្ងន់ចំនួន ៣៧ម៉ឺន៥ពាន់រៀល។ ដោយឡែក ការពិន័យចំពោះឆៀករថយន្ត ដោយក្រសួង សាធារណការ
March 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ -នៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្ម ដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម។ -នៅថ្ងៃទី២-៥ ខែមេសា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតបង្ហូរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
March 29, 2022 - សង្គម
អ្នកឧកញ៉ា ហុង ពីវ ដែលគេស្គាល់ថាជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន 1លាន 3សែនដុល្លារសហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តការងារមនុស្សធម៌តទៅទៀត នេះបើយោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ អ្នកឧកញ៉ា ហុង ពីវ។ ទំព័រ Facebook ដដែលបានរៀបរាប់អោយដឹងថា៖ ” ខ្ញុំ អ្នកឧកញ៉ា ហុង ពីវ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ បុរីពិភពថ្មី…! ទេីបថ្ងៃនេះ យេីងបានចូលរួមបរិច្ចាគ ជូន កាកបាទក្រហមកម្ពុជា $1,300,000🎉🎉🎉💐💐💐💐”។ សូមជម្រាបថា
March 28, 2022 - PR
ឥឡូវនេះ វីងម៉ល បានធ្វើសកម្មភាពសប្បុរសធម៌បន្តទៅភាគពាយព្យនៃប្រទេសកម្ពុជាដែលជាកន្លែងមានសហគមន៍មួយចំនួនកំពុងជួបការខ្វះខាត។ កាលពីព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ វីងម៉ល បានបន្តការបរិច្ចាគរបស់ខ្លួនដល់សមាគម ហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់តំបង ដែលជាទីអាស្រ័យសម្រាប់កុមារ និងយុវជនជាង១០០០ នាក់មកពីគ្រួសារដែលខ្វះខាតដើម្បីលើកទឹកចិត្តពួកគេឱ្យជួយលើកកម្ពស់វប្បធម៌ខ្មែរតាមរយៈសិល្បៈ។ អំណោយរបស់ វីងម៉ល រួមមាន៖សម្ភារៈគូរូប សម្ភារៈសិក្សា សៀវភៅ ម៉ាស អង្ករ ទឹកលាងដៃ និងអាហារដល់កុមារ និងយុវជនជាង ៤៥០នាក់ ដែលកំពុងក្រេបជញ្ជក់យកចំណេះដឹងជាមួយសមាគម ហ្វារពន្លឺសិល្បៈ។ លោក កេង ចាន់ ប្រធានភ្នាក់ងារដឹកជញ្ជូនក្រុមហ៊ុន វីងម៉ល បានមានប្រសាសន៍ថា៖ “ស្នាមញញឹមរបស់កុមារធ្វើឲ្យរាល់ការបរិច្ចាគ រឹតតែមានតម្លៃ។
March 28, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា នាចុងសប្តាហ៍ទី៤ (ថ្ងៃទី២៦-២៧) ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវ ទេសចរផ្ទៃក្នុងចំនួន២០៦,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៩៣,៥៨២នាក់ និងភ្ញៀវ បរទេសផ្ទៃក្នុងចំនួន១២,៥៣៩នាក់។ នេះបើតាមប្រសាសន៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន ៣១,៥៨៧នាក់, រាជធានីភ្នំពេញ ២៨,៦០៨នាក់, ខេត្តបាត់ដំបង ២៣,៩៨០នាក់, ខេត្តកំពត ២២,៧០២នាក់, ខេត្តសៀមរាប ១៧,៥៣០នាក់, ខេត្តកែប
March 28, 2022









