ខ្មែរណូត

ស្វែងរក

  • សង្គម

    អ្នកឧកញ៉ា​ ហុង​ ពីវ​ បរិច្ចាគថវិកា 1.3លានដុល្លារជូនដល់ កាកបាទក្រហមកម្ពុជា

    BY Khmernote Media March 28, 2022
    អ្នកឧកញ៉ា​ ហុង​ ពីវ​ បរិច្ចាគថវិកា 1.3លានដុល្លារជូនដល់ កាកបាទក្រហមកម្ពុជា

    អ្នកឧកញ៉ា​ ហុង​ ពីវ​ ដែលគេស្គាល់ថាជាម្ចាស់បុរីពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន 1លាន 3សែនដុល្លារសហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តការងារមនុស្សធម៌តទៅទៀត នេះបើយោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ អ្នកឧកញ៉ា​ ហុង​ ពីវ​។

    ទំព័រ Facebook ដដែលបានរៀបរាប់អោយដឹងថា៖ ” ខ្ញុំ​ អ្នកឧកញ៉ា​ ហុង​ ពីវ​ សូមថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅ​ ដល់អតិថិជនទាំងអស់​ ដែលតែងតែគាំទ្រ​ បុរីពិភពថ្មី​…! ទេីបថ្ងៃនេះ​ យេីងបានចូលរួមបរិច្ចាគ​ ជូន កាកបាទក្រហមកម្ពុជា​ $1,300,000🎉🎉🎉💐💐💐💐”។

    សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖

    * ប្រាក់រៀល៖ 100004348127
    * ប្រាក់ដុល្លារអាមេរិក៖ 300001709996

    ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖
    * លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥
    * លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤
    * ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨

    Share This Post: