- Khmernote Media
- ព័ត៌មានជាតិ
រាជាធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងស្ដីពី អាហារូបករណ៍របស់ប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២៣។ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការទាំងអស់ឲ្យបានជ្រាបថា ក្នុងគោលបំណងបង្កើននូវចំណេះដឹង ការផ្សារភ្ជាប់នូវការអប់រំ និងបង្កើននូវចំណងមិត្តភាពកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា-អូស្រ្តាលី និងសហគមន៍ប្រជាជាតិ រដ្ឋាភិបាលអូស្រ្តាលីនឹងផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣ ហើយការទទួលពាក្យបានចាប់ផ្ដើមពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ តាមរយៈការសិក្សានិងការស្រាវជ្រាវ និស្សិតអាចទទួលបានការអភិវឌ្ឍជំនាញនិងចំណេះដឹង ដើម្បីនាំមកនូវការផ្លាស់ប្ដូរ និងជួយកសាងនូវចំណងរឹងមាំរវាងប្រជាជនកម្ពុជា និងប្រជាជនអូស្ត្រាលី។ អាស្រ័យហេតុនេះ សូមមន្ត្រីរាជការនៃក្រសួងបរិស្ថានដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យទទួលបានអាហារូបករណ៍ខាងលើ សូមស្វែងរកដាក់ពាក្យ និងព័ត៌មានលម្អិតផ្សេងៗតាមរយៈគេហទំព័រ៖www.australiaawardscambodia.org ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅការិយាល័យអាហារូបករណ៍ប្រចាំកម្ពុជាតាមលេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៦៣៥ ៣០៦ ឬតាមរយៈ៖
March 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសគឺការងារចាក់វ៉ាក់សាំងដូសជំរុញ ក្នុងនោះដូសទី៣ សម្រេចបាន ៧ ៧៧៤ ២៥៩ នាក់ និងដូសទី៤ សម្រេចបាន ១ ១១៩ ៧៥៨ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងការចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន
March 20, 2022 - កូវីដ-១៩
នៅថ្ងៃទី20 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 97នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 88នាក់ និងករណីនាំចូល 09នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 152នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន ០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 01នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 134,986 នាក់, ករណីជាសះស្បើយសរុប 130,956 នាក់ និងស្លាប់សរុប 3,051 នាក់៕
March 20, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាសែត Thairath នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានផ្សាយព័ត៌មានបញ្ជាក់ពីនារីថៃម្នាក់ដែលត្រូវបានផ្សព្វផ្សាយថាប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា គឺជារឿងមិនពិតនោះទេ។ កាសែត Thairath បានបន្ថែមថា៖ «ករណីស្ត្រីជនជាតិថៃម្នាក់ ដែលអះអាងថា ត្រូវបានជនជាតិចិន បូមយកឈាមលក់ និងបម្រុងវះយកសរីរាង្គទៅលក់នោះ បានសារភាពប្រាប់មន្ត្រីថៃថា គាត់បានកុហកពិតមែន ព្រោះខ្លាចគ្មានអ្នកជួយគាត់ត្រឡប់ទៅប្រទេសថៃវិញ»។ សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន Thai Examiner បានផ្សាយថាមានករណីស្រ្តីជនជាតិថៃម្នាក់ អះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា។ បន្ទាប់ពីមានការផ្សព្វផ្សាយនេះ ឯកឧត្តម ជុំ
March 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីសំណើរ ស្ដីពី សំណើរសុំជួយអន្តរាគមន៍ចំពោះដេប៉ូស្ថានីយ៍ប្រេងឥន្ទនៈឯកជនមួយចំនួន ដែលលក់រាយប្រេងឥន្ទនៈនៅតាមឃុំ សង្កាត់ ក្រុង ខណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តលក់រាយប្រេងឥន្ទនៈជូនប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាជន។ ដោយសារស្ថានភាពនៃការរីករាលដាលនៃមេរោគ COVID-19 ជាសកលបានធ្វើឲ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក បានធ្លាក់ចុះថ្លៃមកនៅត្រឹមជាង 50$/Barrel ដែលជាហេតុបណ្ដាលឲ្យប្រទេសក្នុងអង្គការ OPEC និងប្រទេសផលិតប្រេងមួយចំនួនទៀតបានកាត់បន្ថយការផលិតប្រេងឥន្ធនៈរបស់ខ្លួន ហើយនៅក្នុងពេលដែលប្រទេសភាគច្រើននៅលើសកលលោកចាប់ផ្ដើមដំណើរការបើកប្រទេសឡើងវិញ តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតក៏បានចាប់ផ្ដើមឡើងខ្ពស់រហូតដល់ 110$/Barrel កាលពីពាក់កណ្ដាលខែកុម្ភៈ
March 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋសរុប ១៣ ៨៩៥ ០៦៦ នាក់ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច (ដូសទី២)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ ចំពោះការងារចាក់ដូសជំរុញវិញ ក៏កំពុងមានល្បឿនដ៏គួរឱ្យកត់សម្គាល់ផងដែរ ដោយដូសទី៣ សម្រេចចាក់បាន ៧ ៧៦១ ២៧៧ នាក់ និងដូសទី៤ សម្រេចចាក់បាន ១ ១១៣
March 19, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។ ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់ដូចខាងក្រោម៖ ចំណាត់ ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាម៉េរិក ចំណាត់ថ្នាក់លេខ៣ បានទៅលើ
March 19, 2022 - កូវីដ-១៩
នៅថ្ងៃទី19 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 117នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 108នាក់ និងករណីនាំចូល 09នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 116នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន ០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំងចំនួន 01នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 134,៨៨៩ នាក់, ករណីជាសះស្បើយសរុប 130,៨០៤ នាក់ និងស្លាប់សរុប 3,0៥០ នាក់៕
March 19, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទចរាចររថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីស្ដុកកាកបាទក្រហមខេត្តផ្លូវលេខ២១បេ(១១៥) ដល់ផ្លូវបំបែប២១អា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី១៨ ម៉ោង៦៖០០នាទីល្ងាច ដល់ថ្ងៃទី២៣ ម៉ោង ១៖០០នាទីរសៀល ខែមីនា ឆ្នាំ២០២២។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ មន្ទីរសាធារការ សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទទៅកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីស្ដុកកាកបាទក្រហមខេត្តផ្លូវលេខ២១បេ (១១៥) ដល់ផ្លូវបំបែប២១អា ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទៅ១៨ ម៉ោង៦៖០០នាទីល្ងាច ដល់ថ្ងៃទី២៣ ម៉ោង
March 19, 2022 - ព័ត៌មានជាតិ
រាជធានៅភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស ដែលក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជានៅចុងខែមីនា ឆ្នាំ២០២២។ ជាងនេះទៀតកម្ពុជា-ចិន នឹងធ្វើការរួមគ្នាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ស៊ី ជិនពីង
March 19, 2022









