- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ ទាក់ទងទៅនឹងករណីមន្ត្រីនគរបាលចរាចរណ៍ឃាត់ម៉ូតូល្មើសជិះបញ្ច្រាសទិសនៅចំណុចកោះពេជ្រ កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យនៅចំណុចកោះពេជ្រ ហើយបានឃាត់ម៉ូតូមួយគ្រឿងដែលជិះម៉ូតូបញ្ជ្រាស់ទិស ចូលគោលដៅសមត្ថកិច្ចកំពុងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយសមត្ថកិច្ចបានពិន័យ១០០០០០រៀល ហើយលុយ៥០០០រៀលទៀត គឺតំលៃសេវាម៉ូតូឌុបដែលពួកគាត់ជិះទៅផាកពិន័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកខាងលើសរសេរបង្ហោះពាក្យសម្តីមិនសមរម្យក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីអនុវត្តន៍ច្បាប់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការកោះហៅម្ចាស់ម៉ូតូល្មើស ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺ
March 17, 2022 - ព័ត៌មានជាតិព្រឹត្តិការណ៍ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត “សមរាត្រី” នឹងកើតមាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពី បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ នឹងកើតឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ថ្ងៃរះនៅចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ
March 17, 2022 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
March 17, 2022 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លើរបាយការណ៍ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចដូចខាងក្រោម៖ ១- លុបចោលលក្ខខណ្ឌតម្រូវឲ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។ ២- លុបចោលការតម្រូវឲ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ ៣- អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរមកផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ទោះបីមានការលុបចោលលក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី១ និងទី២ ខាងលើនេះក៏ដោយ
March 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
March 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នា២០២២ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បាន និងកំពុងស្ថាបនាកំណាត់ផ្លូវចំនួន ២ខ្សែបន្ថែមទៀត ដើម្បីលើកសោភ័ណភាពក្នុងរាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍ខណៈដែលកម្ពុជាត្រូវ ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះថា កំណាត់ផ្លូវ២ខ្សែនេះ ជាគម្រោង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី
March 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណសារព័ត៌មានចំនួន៣អង្គភាព ដែលបានផ្សព្វផ្សាយព័ត៌មានបំពាន លើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានចំនួន៣ រួមមាន៖ អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.Com) និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ក្នុងន័យនេះ ក្រសួងព័ត៌មាន បានជម្រាបថាលោក លោកស្រី
March 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៨០០រៀល មានន័យថាឡើង ៥០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៨០០រៀលក្នុងមួយលីត្រ ៕
March 16, 2022 - កូវីដ-១៩
នៅថ្ងៃទី16 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 140នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 125នាក់ និងករណីនាំចូល 15នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 311នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន 01នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង ចំនួន ០១នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 134,492 នាក់, ករណីជាសះស្បើយសរុប 130,028 នាក់ និងស្លាប់សរុប 3,049នាក់៕
March 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានពន្យល់ និងណែនាំនូវលក្ខខណ្ឌចាំបាច់មួយចំនួន ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ មានទាំងដូសទី៣ និងដូសទី៤។ លោកជំទាវប្រធាន គ.វ.ក១៩ បានបញ្ជាក់ថា ៖ “ក្នុងបរិបទដែលវីរុសអូមីក្រុងបាននិងកំពុងចរាចរយ៉ាងសកម្មនៅក្នុងសង្គមរស់នៅរបស់យើង ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ត្រូវមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសក្រុមដែលត្រូវវេនចាក់ដូសជំរុញទី៣។ ខ្ញុំសូមជម្រាបជូនថា ការមកទទួលដូសជំរុញទី៣នេះ គឺដើម្បីបង្កើនកងការពារនៅក្នុងសរីរាង្គកាយរបស់យើង ដែលការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ក្នុងរយៈពេលចាប់ពី៤ខែឡើងទៅ បន្ទាប់ពីការចាក់ដូសមូលដ្ឋាន កងការពាររបស់យើងនឹងចាប់ផ្តើមធ្លាក់ចុះជាបណ្តើរៗ
March 16, 2022









