Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញទទួលវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនេកា (AstraZeneca) ប្រមាណ ៥២ម៉ឺនដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសហុងគ្រី ជូនដល់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា។ នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយពិធីប្រគល់-ទទួលផ្លូវការ នឹងប្រារព្ធធ្វើនៅវិមានសន្តិភាព នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    March 16, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ មន្រ្តីជំនាញ ក.ប.ប. នៃសាខាខេត្តកំពង់ស្ពឺ ខេត្តរតនគិរី និងខេត្តព្រះសីហនុ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ៨២៤.១៦គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៤លីត្រ។ ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។ ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    March 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង ០៧៖១៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ខណៈពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ៣២៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានកំពុងតែចេញជួយអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុផងដែរ ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    March 16, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការទប់ស្កាត់ការរាតត្បាតជំងឺជ្រុះស្លឹក Pestalotiopsis និងព្យាបាលជំងឺនេះ ដល់គ្រប់បណ្ដាលចម្ការកៅស៊ូ នៅទូទាំងប្រទេស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបដល់គ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអ្នកដាំដុំឲ្យបានជ្រាបថា៖ ថ្មីៗនេះមានករណីផ្ទុះជំងឺជ្រុះស្លឹក Pestalotiopsis នៅតំបន់ចម្ការកៅស៊ូ ក្នុងក្រុមហ៊ុន កោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ដែលមានមូលដ្ឋានស្ថិតនៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ជំងឺជ្រុះស្លឹក Pestalotiopsis ដែលបង្កឡើងដោយផ្សិតឈ្មោះ Pestalotiopsis sp.

    March 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ថ្នាំ Molnupiravir (ព្យាបាលកូវីដ-១៩) នឹងត្រូវផលិតដោយរោងចក្រថ្នាំនៅកម្ពុជា។ លោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ” កាលណាដែលឈឺ គឺចាំបាច់ណាស់ត្រូវការប្រើឱសថ ដើម្បីលេបព្យាបាលជំងឺរបស់យើង ដោយសម្រាប់ជំងឺកូវីដ-១៩ ក៏ដូចគ្នាដែរ ហើយឱសថ Molnupiravir គឺសម្រាប់ព្យាបាលជំងឺកូវីដ-១៩ មិនមែនជាឱសថលេបការពារជំងឺកូវីដ-១៩នោះទេ សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ត្រង់ចំណុចនេះ”។ លោកស្រី ឱ វណ្ណឌីន

    March 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 139នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 115នាក់ និងករណីនាំចូល 24នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 425នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន 01នាក់ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 134,352 នាក់, ករណីជាសះស្បើយសរុប 129,717 នាក់ និងស្លាប់សរុប 3,048នាក់៕​​

    March 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧៖០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ម៉ូតូកែច្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥គ្រឿង (ម៉ូតូធំ ចំនួន០៤គ្រឿង និងម៉ូតូតូច ចំនួន០១គ្រឿង)។ ដែលធ្វើឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ក្បែរកន្លែងវាយកូនហ្គោល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម

    March 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានចេញជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួល​នូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ(Local Low Formed)។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C -ជារួមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែសម្រាប់ថ្ងៃទី១៩-២១

    March 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃចន្ទនេះ រដ្ឋបាលរាជធានីភ្នំពេញនិងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលសម្រេចបាន៩៩% នៃគម្រោងទាំងមូល។ រដ្ឋបាលរាជធានីភ្នំពេញ​ គ្រោងនឹងដាក់ឱ្យដំណើរការប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះខាងមុននេះ នឹងរៀបចំពិធីបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ៕

    March 14, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩គោលដៅចរាចរណ៍សមត្ថកិច្ចនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ រួមជាមួយកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការបាន ឃាត់រថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7015 នៅចំណុចក្បែរច្រកទ្វាតអន្តរជាតិដូងក្នុងភូមិ បឹងរាំងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង

    March 14, 2022