Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 បន្ទាប់ពីរកឃើញមួយករណីលើកុមារ នៅស្រុកជីក្រែង ខេត្តសៀមរាប។ លោកស្រី ឱ វណ្ណឌីន បានអះអាងថា ជំងឺផ្ដាសាយបក្សីប្រភេទនេះកម្រនឹងឆ្លងណាស់ ប៉ុន្ដែបើទោះបីកម្រពិតមែនក្ដី ប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។ លោកស្រី បានបន្ដទៀតថា ជំងឺផ្ដាសាយបក្សីនេះ គឺមានអាការៈមិនខុសពីជំងឺកូវីដ១៩នោះទេ មានន័យថា អាការៈនៅពេលឆ្លងដូចគ្នាស្ទើរទាំងអស់ជាមួយជំងឺកូវីដ១៩។ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជៀសវាងការប៉ះពាល់ជាមួយសត្វបក្សីគ្រប់ប្រភេទ

    March 14, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឆ្លើយតបទៅនឹងចម្ងល់មួយចំនួនរបស់ឪពុក-ម្តាយ ឬអាណាព្យាបាល ពីការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះថា ការចាក់វ៉ាក់សាំងដូសទី២ សម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ត្រូវចាប់ផ្តើមចាក់៤សប្តាហ៍បន្ទាប់ពីការចាក់ដូសទី១។ លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ៖ “ប្រហែលជាឪពុក-ម្តាយ ឬអាណាព្យាបាលមួយចំនួន

    March 14, 2022
  • កូវីដ-១៩

    នៅថ្ងៃទី14 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 145នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 115នាក់ និងករណីនាំចូល 30នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 324នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 134,213 នាក់, ករណីជាសះស្បើយសរុប 129,292 នាក់ និងស្លាប់សរុប 3,047នាក់៕​​

    March 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានច្រានចោលការចេញផ្សាយរបស់សារព័ត៌មាន Thai Examiner កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ថាមានករណីស្រ្តីជនជាតិថៃម្នាក់ បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ដោយបញ្ជាក់ថានេះ គឺជាការផ្សព្វផ្សាយមិនពិតនោះទេ។ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា៖ “ខ្ញុំសូមធ្វើការបំភ្លឺចំនួន ០២ចំណុច ពាក់ព័ន្ធនឹងរឿងនេះ ទី១.

    March 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ខណៈពេលដែលដូសទី៣ សម្រេចបាន ៧ ៦៣១ ២១៣ នាក់ និងដូសទី៤ សម្រេចបាន ១ ០៧៩ ៩០០ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ។

    March 14, 2022
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពន្យល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យយល់ដឹងពីការប្រើប្រាស់គំនូសសញ្ញា និងបង្គោលសញ្ញាចរាចរណ៍នៅតាមដងផ្លូវ ដែលអ្នកបើកបរគ្រប់រូបចាំបាច់ត្រូវតែដឹង។ ១. គំនូសសញ្ញាទោលជាប់ បែងចែកទិសចរាចរណ៍ (SINGLE YELLOW SOLID LINE)៖ គំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ ប្រើសម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរណ៍ធម្មតា។ ២. គំនូសសញ្ញាកំណត់ជាយផ្លូវ (EDGE LINE)៖ គំនូសសញ្ញាជាប់ទោលពណ៌ស តាមបណ្ដោយជាយផ្លូវ ប្រើសម្រាប់កំណត់ជាយផ្លូវឱ្យយានជំនិះធ្វើចរាចរណ៍។ ៣. បង្គោលសញ្ញាផ្លូវកោង

    March 14, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកំណើតនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ពាក់ព័ន្ធនិងករណីឃាតកម្មត្រូវនឹងថ្ងៃ០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៥ និង៣០នាទីស្ថិតនៅផ្ទះភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំការងារព្រហ្មទណ្ឌបានបញ្ជាក់ថា៖

    March 14, 2022
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 125នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 01នាក់ និងករណីនាំចូល 124នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 345នាក់ និងអ្នកបាត់បង់ជីវិតចំនួន01នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង 0នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 134,068 នាក់, ករណីជាសះស្បើយសរុប 128,968 នាក់ និងស្លាប់សរុប 3,047នាក់៕​​

    March 13, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ម្ចាស់ម៉ូតូកែច្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥នាក់ ដែលធ្វើឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ ដោយបានធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕

    March 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញើ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ក្នុងនោះសម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចចាក់បានចំនួន ២៥៧ ៦៣៩ នាក់ ដែលស្មើនឹង ៤២.១៩% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ គិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ជាមួយគ្នានេះ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញវិញ ក៏បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពផងដែរ ដោយដូសជំរុញទី៣ សម្រេចចាក់បាន ៧ ៦១២ ៦៧០

    March 12, 2022