- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្លែងនៅក្នុងឱកាសប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថ Molnupiravir សម្រាប់ពិសារតែពេលដែលបុគ្គលវិជ្ជមានវីរុសកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់បង្ការជំងឺកូវីដ-១៩ នោះទេ។ លោកជំទាវ បានពន្យល់ថា ៖ “មានបងប្អូនយើងខ្លះគាត់ខ្លាចកើតជំងឺកូវីដ-១៩ ដូច្នេះគាត់ក៏ទិញឱសថ Molnupiravir មកពិសាដើម្បីការពារខ្លួនពីការឆ្លង ដែលការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ ហើយការធ្វើបែបនេះនឹងមិនអាចជួយអ្វីបានទាំងអស់
March 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏ ឲ្យបានជ្រាបថា វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏នេះ គឺផ្ដើមចេញពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យអាជីវកម្មមួយចំនួនក្នុងវិស័យទេសចរណ៍ សេវាកម្សាន្ត កាស៊ីណូ និងបដិសណ្ឋារកិច្ចនៅទូទៅពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ត្រូវបានផ្អាកសកម្មភាពអាជីវកម្ម ឬត្រូវរៀបចំដំណើរការឡើងវិញ ដោយត្រូវកាត់បន្ថយបុគ្គលិក និងអនុវត្តវិធានការសុខាភិបាល។ នៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់សហជីព និងការប្រជុំជាមួយតំណាងកម្មករនិយោជិតអំពីគម្រោងកាត់បន្ថយបុគ្គលិកក្នុង ១២ផ្នែក។ កម្មករនិយោជិតចំនួន ៣៧៣នាក់ ដែលជាសមាជិកសហជីព បានជំទាស់នឹងគម្រោងកាត់បន្ថយបុគ្គលិកហើយទាមទារឲ្យក្រុមហ៊ុនទទួលយកខ្លួន និងអតីតបុគ្គលិកផ្សេងទៀតចូលធ្វើការវិញ រួមនឹងការទាមទារផ្សេងៗទៀត។ តបតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង មានបងប្អូនអតីតបុគ្គលិកជាបន្តបន្ទាប់បានយល់ព្រមទទួល យកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន
March 11, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយសម្រេចចាក់បាន ១៤ ៧៣៤ ៨១៣ នាក់ ដែលស្មើនឹង ៩២.០៩% នៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ ។ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញវិញ ក៏បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពផងដែរ ដោយដូសទីទី៣ សម្រេចចាក់បាន ៧ ៥៧៩ ៣៤៤ នាក់ និងដូសជំរុញទី៤ សម្រេចចាក់បាន ១ ០៦១ ៧៩៨ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១០ ខែមីនា
March 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌ និងក្រឡាបញ្ជីទាំងអស់ នៃក្រសួងយុត្តិធម៌ មេត្តាជ្រាបថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងចាប់ផ្ដើមទទួលពាក្យសុំប្រឡងប្រជែងរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ សម្រាប់ឆ្នាំសិក្សា២០២២-២០២៤ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១០ ដល់ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។ បេក្ខជនដែលអាចដាក់ពាក្យស្នើសុំចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២នេះ ត្រូវបំពេញលក្ខខណ្ឌ ដូចខាងក្រោម៖ ១.ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ ២.ត្រូវមានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌ យ៉ាងតិច៥ (ប្រាំ) ឆ្នាំ ៣.មានអាយុមិនលើសពី ៤៥ ឆ្នាំ គិតមកដល់ថ្ងៃប្រឡង
March 10, 2022 - កូវីដ-១៩
នៅថ្ងៃទី10 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 238នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 214នាក់ និងករណីនាំចូល 24នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 312នាក់ និងអ្នកបាត់បង់ជីវិតចំនួន០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង ១នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 133,501 នាក់, ករណីជាសះស្បើយសរុប 127,995 នាក់ និងស្លាប់សរុប 3,044នាក់៕
March 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះ គឺយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដោយដូសទី៣ សម្រេចបាន ៧ ៥៤០ ៩៤០ នាក់ និងដូសទី៤ សម្រេចបាន ១ ០៥៤ ៦៧៣ នាក់ គិតត្រឹមយប់ថ្ងៃម្សិលមិញនេះ។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ
March 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានធ្វើការប្រកាស សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើងដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ និងសូមបងប្អូនបញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង។ ដោយយោងតាមវីដេអូប្រមាណជិត ៣នាទី បានចែកចាយនូវព័ត៌មានប្រឌិត និងមិនត្រឹមត្រូវដោយបានឲ្យដឹងថា “ចិនប្រកាសថាវ៉ាក់សាំងកូវីដរបស់ខ្លួន អាចបង្កជាជំងឺមហារីកគ្រាប់ឈាមដ៏កម្រមួយ ” នៅក្នុងខ្លឹមសារនោះបានបន្តទៀតថា ក្នុងឆ្នាំ២០១៩ ពិភពលោកបានជូនដំណឹងពីការកើតឡើងនៃជំងឺកូវីដ-១៩ ដែលបណ្ដាលឲ្យមានមនុស្សឆ្លង និងបាត់បង់ជីវិតជាច្រើន មេរោគនេះបានឆ្លងតាមរយៈប្រព័ន្ធផ្លូវដង្ហើមនៃរាងកាយ បានធ្វើឲ្យមនុស្សរងផលប៉ះពាល់នៅទូទាំងពិភពលោក ក្រោយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ គេហទំព័រ Health site
March 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)។ ក្នុងពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងដោយមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រធានមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត។ ចំណែកខេត្តដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន៖ ១. មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ២.មន្ទីរសុខាភិបាលខេត្តបាត់ដំបង ៣.មន្ទីរសុខាភិបាលខេត្តកំពង់ចាម ៤.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ៥.មន្ទីរសុខាភិបាលខេត្តកំពង់ធំ ៦.មន្ទីរសុខាភិបាលខេត្តកំពត ៧.មន្ទីរសុខាភិបាលខេត្តកណ្តាល ៨.
March 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា សមត្ថកិច្ចចិនបានស្នើសុំភាគីកម្ពុជាដើម្បីអាចចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯង ដោយមិនឱ្យភាគីកម្ពុជាធ្វើនោះទេ នៅលើទឹកដីកម្ពុជានោះ។ សម្តេចក្រឡាហោមលើកឡើងថា សំណើរបស់ភាគីចិនបែបនេះត្រូវបានភាគីកម្ពុជាបដិសេធផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា សំណើរបស់ភាគីចិនខាងលើនេះ គឺមិនអាចទទួលយកបាននោះទេ ហើយម្យ៉ាងវិញទៀតសំណើបែបនេះក៏វាទាក់ទងនឹងអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា “បើយើងផ្តល់អធិបតេយ្យភាពនេះទៅឱ្យចិន វាក៏ត្រូវឱ្យទៅប្រទេសផ្សេងទៀតដែរ ដែលកំពុងតែមានការិយាល័យសហប្រតិបត្តិការជាមួយកម្ពុជាសព្វថ្ងៃនេះ មានប្រទេសមួយចំនួន
March 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអះអាងថា ដរាបណាកម្ពុជាមិនទាន់អស់មេរោគកូវីដ-១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ ខណៈដែលកម្ពុជា-ចិនជាមិត្តដែក ថែបហើយតែងតែគាំទ្រគ្នាគ្រប់កាលៈទេសៈទាំងអស់។ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនថ្នាក់ជាតិដំបូងគេលើពិភពលោកមកកាន់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។ ភាគីចិននឹងផ្ដល់ជូនជំនួយឥតសំណងជាវ៉ាក់សាំងកូវីដជំហានថ្មីដល់កម្ពុជាយ៉ាងឆាប់រហ័ស និងព្រមទាំងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពការចាក់វ៉ាក់សាំងជូនដល់កុមារ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជំនួយឥតសំណងរបស់ភាគីចិនជូនដល់កម្ពុជា នាពេលថ្មីៗនេះ។ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២សម្រេចបានក្រុមមនុស្សអាយុ ១៨ឆ្នាំ ឡើងទៅ បានជាង១០២ភាគរយ អាយុ ១២-១៧ឆ្នាំ
March 9, 2022









