Khmernote Media
  • PR

    កូនឈើព្រៃលិចទឹកប្រភេទ កូនរាំង ,កូនកន្សែង និង កូនត្រស ចំនួន ៥០០ដើម ត្រូវបានរដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផលខេត្ត បន្ទរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន foodpanda ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា។ នាថ្ងៃទី ០៣ ខែមិនា ត្រូវជាខួប២ឆ្នាំដែល foodpanda បានពង្រីកសេវាកម្មរបស់ខ្លូនមកក្រុងសៀមរាប ក្រុមហ៊ុនបានរៀបចំការដាំដើមឈើ នៅជិតបឹងទន្លេសាប ក្នុងតំបន់បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោក ប៊ូ ម៉េងទ្រី អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប

    March 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌទួលគោក ស្ដីពី ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសបណ្ដោយមហាវិថី ម៉ៅ សេទុង (ផ្លូវលេខ២៤៥)។ ដើម្បីឈានទៅរកការរក្សាបានសណ្ដាប់ធ្នាប់តាមដងផ្លូវ របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍លើកម្ពស់សោភ័ណភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញឲ្យចំទិសដៅសម្រាប់ជាប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបានការកកស្ទះចរាចរណ៍ និងធ្វើឲ្យមានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយតាមដល់ផ្លូវ ដោយឡែកផ្លូវម៉ៅសេទុង(ផ្លូវ ២៤៥) ក៏ជាផ្លូវអាទិភាពមួយខ្សែក្នុងចំណោមផ្លូវអាទិភាពទាំង១១ខ្សែដែលសាលារាជធានីភ្នំពេញបានចេញណែនាំក្នុងការរៀបចំសណ្ដាប់ធ្នាប់ផងដែរ។ ផ្ទុយទៅវិញមានបងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអាណាធិបតេយ្យនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនេះដដែល ដូច្នេះរដ្ឋបាលខណ្ឌគ្មានជម្រើសណាក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនានារបស់រដ្ឋបាលខណ្ឌ ដែលបានដាក់ចេញកន្លងមក។ ជាក់ស្ដែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

    March 7, 2022
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស មិនគាំទ្រ និងលើកទឹកចិត្ត ចំពោះប្រជាពលរដ្ឋខ្មែរដែលចង់ធ្វើជាទ័ពស្ម័គ្រចិត្តជួយប្រយុទ្ធនៅអ៊ុយក្រែននោះឡើយ ដូចជាការ យកសាំងទៅចាក់នៅលើភ្លើង។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃប្រមាណ៤៥ លានដុល្លារអាមេរិក ដែលជា ជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ កងទ័ពកម្ពុជាមាននៅប្រទេស ស៊ូដង់ខាងត្បូង

    March 7, 2022
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 306នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 264នាក់ និងករណីនាំចូល 42នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 482នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន 01នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង 1នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 132,708 នាក់, ករណីជាសះស្បើយសរុប 126,921 នាក់ និងស្លាប់សរុប 3,042នាក់៕​​

    March 7, 2022
  • PR

    ដើម្បីអបអរសាទរទិវាអន្តរជាតិនារី! ទទួលបានទឹកប្រាក់ត្រឡប់មកវិញ34 ដុល្លារ ដោយគ្រាន់តែ ធ្វើការបញ្ជាទិញ Huawei Band 6 តាមរយៈកម្មវិធី Smile Shop app ហើយធ្វើការទូទាត់ដោយប្រើម៉ាស្ទ័រកាតនិម្មិតធនាគារ ហ្វីលីព។ ការផ្ដល់ជូនពិសេសនេះ ចាប់ពីថ្ងៃទី7 ដល់ ថ្ងៃទី9 ខែមីនា ឆ្នាំ2022។ សម្រាប់ព័ត៌មានបន្ថែម៖ 086 930 000/089 918 818 (24/7) ទាញយកកម្មវិធី Phillip Mobile ដើម្បីបង្កើតគណនីឥឡូវនេះ៖ ដើម្បីទិញ៖ https://bit.ly/HuaweiWatch-Band *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

    March 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុ ៤០,០១២នាក់ -រាជធានីភ្នំពេញ ២៤,១០១នាក់ -ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់ -ខេត្តបាត់ដំបង ២០,៥៩០នាក់ -ខេត្តកំពត ១៩,៣៦១នាក់ -ខេត្តសៀមរាប ១៨,៦០៩នាក់ -ខេត្តកែប ៦.៣១៦នាក់ -ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់ -ខេត្តមណ្ឌលគិរី

    March 7, 2022
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ត្រូវបង្កើនល្បឿនការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូសជំរុញទី៤ បន្ថែមទៀត។ សម្តេចតេជោ ក៏បានអំពាវដល់ជនរួមជាតិ ត្រូវបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ និងសូមទៅចាក់ដូសជំរុញឱ្យបានគ្រប់ៗគ្នា ទៅតាមពេលវេលាដែលណែនាំ និងកំណត់ដោយក្រសួងសុខាភិបាល (សម្រាប់អ្នកចាក់ដូសទី៣ ត្រូវមានគម្លាត៤ខែ បន្ទាប់ពីបានចាក់ដូសទី២ និងសម្រាប់អ្នកចាក់ដូសទី៤ ត្រូវមានគម្លាត៤ខែដូចគ្នា បន្ទាប់ពីបានចាក់ដូសទី៣) ហើយចំពោះអាណាព្យាបាល

    March 7, 2022
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលមានតម្លៃប្រមាណ ៤៥លានដុល្លារអាម៉េរិក ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យ គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវធ្វើការត្រួតពិនិត្យសុពលភាពវ៉ាក់សាំង ដែលប្រទេសជាដៃគូ

    March 7, 2022
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលសាងសង់ឡើងក្រោមជំនួយឥតសំណងដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតម្លៃប្រមាណ ៤៥លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង

    March 7, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមីនា ២០២២ វេលាម៉ោង ៩យប់ ដល់ម៉ោង ២ទាប់ភ្លឺ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងដោយមានការចូលរួមពីការិយាល័យសណ្តាប់ធ្នាប់ក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ ២៤៥ ចាប់ពីរង្វង់មូលស្តុបចេឡាន រហូតដល់ផ្លូវ ១១០ កម្ពុជាក្រោម កម្លាំងចូលរួមមាន៦៥នាក់ និងបន្តពីម៉ោង ៩យប់ រហូតដល់ ៦ព្រឹក។ សូមបញ្ជាក់ថា ៖ នៅវេលាម៉ោង ៩យប់

    March 7, 2022