- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រោយពីទន្ទឹងរងចាំអស់រយៈពេលជាយូរ ពេលនេះទីតាំងសម្រាប់សាងសង់ស្ពានដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជ្រើសរើសជាផ្លូវការហើយ ដោយស្ពានមួយខ្សែនេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅការឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពអនុញ្ញាតឱ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីតាំងផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា
March 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង៨៖៣០ ដល់ ម៉ោង១១៖៣០នាទី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២៣០ ផ្លូវ២៣១ ផ្លូវ២៣៤ ផ្លូវ២៣៩ ជុំវិញផ្សារនាគមាស និងផ្លូវម៉ៅសេទុង (២៤៥) ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ ដែលបងប្អូនអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវ លើផ្លូវ ជាហេតុធ្វើអោយបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ
March 5, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញហូបចុក នៅតាមបណ្តាផ្សារ ម៉ាត និងផ្ទះលក់ទំនិញ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ និងស្រុករមាសហែក ខេត្តស្វាយរៀង។ ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតទំនិញមិនអនុលោមចម្រុះចំនួន ៣០១.៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ៣៨លីត្រ យកមករក្សាទុក រង់ចាំនីតិវិធីកម្ទេចចោល។ ដោយឡែក អាជីវករដែលបានដាក់លក់ទំនិញខុសប្រក្រតីទាំងនោះ ព្រមទទួលការណែនាំ
March 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មាន តាមប្រព័ន្ធអនឡាញ https://media.inb.gov.kh ។ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ជ្រាបថា អគ្គនាយកដ្ឋានព័ត៌មាន បានរៀបចំប្រព័ន្ធចុះឈ្មោះអនឡាញ https://media.inb.gov.kh ដើម្បីស្នើសុំបណ្ណសារព័ត៌មានឆ្នាំ២០២២។ ប្រព័ន្ធរៀបចំឡើងក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលក្នុងការស្នើសុំ ដោយអ្នកស្នើសុំមិនចាំបាច់អញ្ជើញមកដាក់ពាក្យ និងបង់សេវាផ្ទាល់ ព្រមទាំងកាត់បន្ថយរយៈពេលក្នុងការស្នើសុំបណ្ណសារព័ត៌មានផងដែរ។ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
March 4, 2022 - ព័ត៌មានជាតិក្រសួងការងារ ជូនដំណឹងពីកម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១ ខែមីនាតទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវជ្ជាជីវៈ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនដល់សាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជននិងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ឲ្យបានជ្រាបថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឲ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះតទៅ ដោយត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
March 4, 2022 - កូវីដ-១៩
នៅថ្ងៃទី04 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 366នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 340នាក់ និងករណីនាំចូល 26នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 507នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន ០5នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 131,738 នាក់, ករណីជាសះស្បើយសរុប 125,536 នាក់ និងស្លាប់សរុប 3,038នាក់៕
March 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាជ្រាបថា៖ កាលពីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជីកកាត់បំពង់មេនាំទឹកស្អាតទំហំ១០០០មម តភ្ជាប់ទៅបំពង់មេទំហំ៦០០មម នៅចន្លោះស្ពានជ្រោយចង្វារទាំងពីរត្រើយខាងកើត ដើម្បីផ្គត់ផ្គង់ទឹកស្អាតចូលតំបន់អភិវឌ្ឍន៍ OCIC សម្រាប់ការប្រើប្រាស់ ក្នុងខណ្ឌជ្រោយចង្វារ។ យោងតាមការអនុវត្តខាងលើជាហេតុនាំឲ្យក្នុងភូមិសាស្ត្រ សង្កាត់ជ្រោយចង្វារ និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា
March 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឬទ័យស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉កាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្តេចទាំងទ្វេយាងពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។ យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី
March 4, 2022 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ដែលអាចឱ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។ អាជ្ញាធរបានឱ្យដឹងថាពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថាគាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះឱ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើមទំនាក់ទំនងបានតែពីរថ្ងៃនៅលើកម្មវិធី។ បុរសវ័យ៣៣ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទជួញដូរផ្លូវភេទ ចាប់ជំរិត និងចាប់រំលោភ។ ការចាប់ខ្លួនបុរសរូបនេះបន្ទាប់ពី ក្មេងស្រីរងគ្រោះបានផ្ញើសារទៅកាន់ម្តាយរបស់នាងតាមរយៈ Roblox ដោយផ្តល់អាសយដ្ឋាន និងឈ្មោះហាងមួយចំនួននៅក្នុងតំបន់ដែលនាងត្រូវបានគេយកទៅ។ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីលេងហ្គេមអនឡាញក្នុងចំណោមកុមារគឺមានភាពពេញនិយមណាស់នាពេលបច្ចុប្បន្ន ដូច្នេះអាណាព្យាបាលគួរតែស្វែងយល់អំពីមុខងារគ្រប់គ្រងការប្រើប្រាស់ (parental
March 4, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រមូលត្រឡប់ពីផ្សារមកវិញនូវផលិតផលទឹកដោះគោឈ្មោះ Alimentum, EleCare និង Human Milk Fortifier. ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងសុខាភិបាលទទួលដំណឹងពីបណ្ដាញអាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ (INFOSAN= International Food Safety Authority Networks) សេចក្ដីប្រកាសរបស់រដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក សេចក្ដីប្រកាសរបស់រោងចក្រផលិតទឹកដោះគោឈ្មោះ អ៊ែបប៊ុត (Abbott) និងលិខិតចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រុមហ៊ុន ឌីខេមអេសអេច (ខេមបូឌា) អិលធីឌី
March 3, 2022









