Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនប្រជាពលរដ្ឋ ក៏ដូចជា កម្មករ កម្មការិនី នៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជំងឺរាត ត្បាតឆ្លងជំងឺ ពិសេសជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ ត្រូវជំរុញឱ្យប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់គ្នា។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video

    March 2, 2022
  • ព័ត៌មានជាតិ

    យោងតាមការគណនីហ្វេស ប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៣

    March 2, 2022
  • សង្គម

    កាលពីវេលាម៉ោង២២ និង១០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅផ្លូវជាតិលេខ៤ អូឌឹម រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងបេីកបរជ្រុលចូលផ្លូវរថភ្លើង ស្របពេលដែលរថភ្លេីងកំពុងឆ្លងកាត់ ក៏បណ្តាលឲ្យរថភ្លើងបើកបុកតែម្តង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។ ជុំវិញករណីនេះផងដែរ ភាគីសាច់ញាតិររថយន្ត Ford រងគ្រោះ ដែលត្រូវរថភ្លើងបើកបុក បានធ្វើការបញ្ជាក់ថា រថយន្តរបស់ពួកគាត់បានដេញតាមរថយន្តនៅពីមុខ ដែលបើកបុករថយន្តបងប្អូនគាត់ ដើម្បីឲ្យឈប់ដោះស្រាយគ្នា ទើបធ្វេសប្រហែសត្រូវរថភ្លើងបុកតែម្តង។ ម្ចាស់គណនីហ្វេសប៊ុករូបនោះបានរៀបរាប់ឲ្យដឹងថា៖ «រថយន្តបង្ក Mitsubishi Triton ស្លាកលេខ ភ្នំពេញ2T. 0300 បានបង្កគ្រោះថ្នាក់ចរារចរ ជាមួយឡាន ហាយឡេនឌឺ តែមិនបានឈប់ដោះស្រាយ

    March 2, 2022
  • អន្តរជាតិ

    អ៊ុយក្រែន៖ មានការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារចំកណ្តាលទីក្រុង Kharkiv ដែលជាទីក្រុងដ៏ធំទីពីររបស់អ៊ុយក្រែន រួមទាំងអគាររដ្ឋបាលក្នុងតំបន់ និងតំបន់លំនៅដ្ឋានផងដែរ នេះបើតាមប្រមុខតំបន់ Kharkiv លោក Oleg Synegubov បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២នេះ។ លោក Synegubov បាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះកាំជ្រួល GRAD និងកាំជ្រួច Cruise លើទីក្រុង Kharkiv។ កាលពីពេលថ្មីៗនេះ សេវាសង្គ្រោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន មានបង្ហាញវីដេអូដ៏រន្ធត់មួយ ដែលបង្ហាញពីទិដ្ឋភាពកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារអគាររដ្ឋាភិបាលមួយនៅទីក្រុង Kharkov ដោយហេតុការណ៍ដ៏រន្ធត់នោះបានកើតឡើងនៅវេលាម៉ោង ០៨ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី០១ ខែមីនា

    March 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបញ្ជាក់ថា ការយកឱសថប្រឆាំងជំងឺកូវីដ ១៩ប្រភេទ Molnupiravir មកលេបមុនពេលវិជ្ជមានកូវីដ អាចបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះឱសថព្យាបាលកូវីដ១៩ មានប្រសិទ្ធភាពទៅលើ តែអ្នកជំងឺដែលធ្វើតេស្តមានវិជ្ជមានកូវីដតែប៉ុណ្ណោះ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្រប ខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ ឬមុនពេលធ្វើតេស្តរកកូវីដ១៩នោះទេ ព្រោះការប្រើប្រាស់បែប

    March 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយគណនីផេកហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោហ៊ុន សែន សម្តេចក៏បានចាត់ចែងអោយឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អោយក្រុមការងារដែលតំណាងដោយ ឯកឧត្តម សេង ឌីលីន សមាជិកក្រុមលេខាសម្តេចតេជោ និងជាជំនួយការឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាំយកអំណោយ និងថវិការចូលរួមពិធីបុណ្យសព តារាកំប្លែង លោក អៀង ចេនឡា ដែលទទួលមរណភាពដោយជំងឺរលាកស្រោមខួ ដែលធ្វើពិធីបុណ្យនៅគេហដ្ឋាន ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ឯកឧត្តម សេង ឌី

    March 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៨០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៧០០រៀល មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ ៕

    March 1, 2022
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 313នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 285នាក់ និងករណីនាំចូល 28នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 405នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីឡើយ​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 130,589 នាក់, ករណីជាសះស្បើយសរុប 124,177 នាក់ និងស្លាប់សរុប 3,032នាក់៕​​

    March 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមកាការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០រូប នៃកម្មវិធី “ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)” ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កម្មវីធីនេះ នឹងធ្វើការជ្រើសរើស និងផ្ដល់ឱកាសការងារជូនយុវជនកម្ពុជា ចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការរៀនបណ្ដើរ ធ្វើបណ្ដើរ និងមានឱកាស និងមានឱកាសឆ្លងកាត់វគ្គបំប៉នជំនាញ បច្ចេកទេស និងវគ្គពង្រឹងសមត្ថភាពផ្សេងៗ ទាំងកម្រិតថ្នាក់តំបន់ និងសាកល។ បុគ្គលិកដែលបានជ្រើសរើសនឹងត្រូវដាក់ឲ្យបម្រើការងារនៅក្នុង គម្រោងនវានុវត្តន៍

    March 1, 2022
  • ព័ត៌មានជាតិ

    រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាប្លូ កង់ (Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលទូបង្កករក្សាវ៉ាក់សាំង ចំនួន១៣៣គ្រឿង និងបរិក្ខាប្រព័ន្ធត្រជាក់ដទៃទៀតពីរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    March 1, 2022