Khmernote Media
  • សិល្បៈ

    ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងហើយថា តារាចម្រៀង និងតារាសម្តែង លោក អៀង ចេនឡា បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយមានជំងឺរលាកស្រោមខួរក្បាល លែងនិយាយដឹងអី ហើយរវើរវាយបាត់បង់ការចងចាំទៀតផង ដែលត្រូវទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ក្រោយដឹងដំណឹងថាលោក អៀង ចេនឡា ធ្លាក់ខ្លួនឈឺធ្ងន់ យើងសង្កេតឃើញមហាជន ក៏ដូចជាមិត្តភក្តិសិល្បៈបាននាំគ្នាជួយបរិច្ចាគជាថវិកា ដើម្បីជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់លោក ដែលត្រូវចំណាយច្រើនក្នុងការព្យាបាល។ ថ្មីនេះលោក សុខ រ៉ាស៊ី ជាពិធីករដ៏ល្បីឈ្មោះ និងត្រូវជាប្អូនរបស់លោក អៀង ចេនឡា ផងនោះ បានប្រកាសស្វែងរកអ្នកជួយ ដោយសារបងប្រុសរបស់លោកត្រូវការឈាមជាច្រើនប្លោក។ លោក សុខ រ៉ាស៊ី បានឲ្យដឹងដូច្នេះថា “បងប្រុសខ្ញុំ អៀង ចេនឡា

    February 28, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺការងារចាក់វ៉ាក់សាំងដូសជំរុញទី៤ ដែលសម្រេចបាន ៩៣៩ ០០៧ នាក់ ខណៈដូសជំរុញទី៣ សម្រេចបានចំនួន ៥ ៥៩២ ៥៨៣ នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង

    February 28, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន៖ស្ថានការណ៍សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែក្តៅឡើងៗគិតមកដល់ពេលនេះមានរយៈពេល៤ថ្ងៃហើយ ដែលកងទ័ពរបស់រុស្ស៉ី បានវាយចូលកាន់កាប់ ទីក្រុងធំៗ និងតំបន់ជាច្រើននៅក្នុងទឹកដីរបស់អ៊ុយក្រែន។ ពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមដែលពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងនេះ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ និងបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចផងដែរ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ តាមទស្សនៈផ្ទាល់របស់ខ្ញុំ កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺមិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។ ការវាយប្រហារគ្នាយ៉ាងខ្លាំងក្លារវាងអ៊ុយក្រែន

    February 28, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន aljazeera បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែននិយាយថា ទីក្រុង Kyiv បានយល់ព្រមបញ្ជូនគណៈប្រតិភូមួយក្រុមសម្រាប់កិច្ចពិភាក្សា ជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុង Gomel តាមព្រំដែនអ៊ុយក្រែន-បេឡារុស្ស។ លោក Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានយល់ព្រមថាគណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយមន្ត្រីរុស្ស៊ីដោយគ្មានលក្ខខណ្ឌ ជាមុននៅទីក្រុង Gomel នៅព្រំដែនអ៊ុយក្រែន-បេឡារុស្ស” ។ លោកមិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់កិច្ចប្រជុំនោះទេ ប៉ុន្តែបាននិយាយថា លោក Lukashenko ដែលជាសម្ព័ន្ធមិត្តរបស់ពូទីន “បានទទួលខុសត្រូវក្នុងការធានាថា យន្តហោះ ឧទ្ធម្ភាគចក្រ និងមីស៊ីលទាំងអស់ដែលឈរជើងនៅលើទឹកដីបេឡារុស្ស នៅតែនៅលើដីក្នុងអំឡុងពេលធ្វើដំណើរ ពិភាក្សា និងត្រឡប់របស់គណៈប្រតិភូអ៊ុយក្រែន៕ អត្ថបទ៖ សេម ប្រភព៖ aljazeera

    February 27, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ដោយសារមានការពន្យាពេលជើងហោះហើរដែលដឹកជញ្ជូនឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ក្រុមការងារសូមរក្សាគោលការណ៍ចាស់ដែលបុគ្គលម្នាក់អាចស្នើសុំទិញ ពី ១ប្រអប់ ដល់ ២ប្រអប់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន និងសូមធ្វើការពន្យាពេលចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង។ ចំពោះកាលបរិច្ឆេទចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ក្រុមការងារនឹងធ្វើការជូនដំណឹងនៅពេលក្រោយ៕

    February 27, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានបាត់កាតវ៉ាក់សាំងកូវីដ-១៩ បងប្អូនអាចធ្វើថតទុកព័ត៌មានរបស់កាត សម្រាប់ទុកប្រើប្រាស់បាន។ ដោយវិធីសាស្ត្រ ដែល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញនោះគឺ៖ យើងអាចស្វែងរកឈ្មោះដោយខ្លួនឯងដោយវាយពាក្យ https://search.vaccine.gov.kh/ នៅក្នុង google.com រួចបន្តបំពេញ លេខអត្តសញ្ញាណប័ណ្ណ ឬលេខបណ្ណចាក់វ៉ាក់សាំង និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ហើយអ្នកអាចថតទុកសម្រាប់ប្រើប្រាស់បាន។ សំគាល់៖ អាចប្រើបានតែបុគ្គលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល និងគ្រូពេទ្យស្ម័គ្រចិត្តធីតាប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ ស្នើសុំផ្លាស់ប្តូរ សូមចុចលើពាក្យ ស្នើសុំផ្លាស់ប្តូរ រួចបំពេញបន្ត ហើយបើអ្នកចង់ ស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ សូមចុចលើពាក្យ ការស្នើរសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ រួចបំពេញបន្តតាមសំនួរដែលសួរ។

    February 27, 2022
  • សិល្បៈ

    ប្រទេសរុស្ស៊ីបានបើកការវាយប្រហារមកលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតមកទល់ពេលនេះមានរយៈពេល៣ថ្ងៃហើយ ដោយការវាយប្រហារនេះហាក់មិនមានការអន់ថយនោះទេ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងស្លាប់បាត់បង់ជីវិត ហើយពលរដ្ឋអ៊ុយក្រែនជាច្រើនត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែង រត់គេចចេញពីប្រទេស ដើម្បីរកកន្លែងមានសុវត្ថិភាព។ ទន្ទឹមនឹងនោះផងដែរ រដ្ឋាភិបាលអ៊ុយក្រែនបានប្រើប្រាស់ច្បាប់អាជ្ញាសឹក និងបានសម្រេចហាមឃាត់មិនឲ្យពលរដ្ឋជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំធ្វើដំណើរចេញពីប្រទេសឡើយ ដើម្បីត្រៀមខ្លួនចូលធ្វើកងទ័ពបំរើប្រទេស ទប់ទល់នឹងរុស្ស៊ី។ មិនត្រឹមតែប្រុសៗប៉ុណ្ណោះទេ ដែលត្រូវធ្វើកងទ័ព សូម្បីតែអតីតបវរកញ្ញា Miss Grand អ៊ុយក្រែន កញ្ញា Anastasia Lenna ក៏បានស្ម័គ្រលះបង់ភាពស្រស់ស្អាតរបស់កញ្ញា ហើយប្តូរមកស្លៀកសំលៀកបំពាក់ទាហាន ដើម្បីចូលធ្វើជាកងទ័ពអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ផងដែរថា កញ្ញា Anastasia Lenna គឺជាអតីតបវរកញ្ញា Miss Grand

    February 27, 2022
  • កូវីដ-១៩

    នៅថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 372នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 344នាក់ និងករណីនាំចូល 28នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 476នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីឡើយ​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 129,920 នាក់, ករណីជាសះស្បើយសរុប 123,353 នាក់ និងស្លាប់សរុប 3,032នាក់៕​​

    February 27, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Apnews បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនសព្វាវុធ និងសំភារៈផ្សេងទៀតដោយផ្ទាល់ទៅកាន់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធតតាំងជាមួយរុស្ស៊ី។ មន្ត្រីអាល្លឺម៉ង់ក៏បាននិយាយថា ប្រទេសអាល្លឺម៉ង់ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រផងដែរនូវការរឹតបន្តឹងមួយចំនួននៃប្រព័ន្ធធនាគារពិភពលោក SWIFT សម្រាប់ប្រទេសរុស្ស៊ីផងដែរ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់ដូច្នេះថា «នៅក្នុងស្ថានភាពនេះ វាគឺជាភារកិច្ចរបស់យើងដែលត្រូវគាំទ្រអ៊ុយក្រែន ឲ្យអស់ពីសមត្ថភាព នៅក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពឈ្លានពានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន»។ អធិការបតីអាល្លឺម៉ង់បានប្រកាសនៅល្ងាចថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន ១,០០០ ដើម និងមីស៊ីល “Stinger” ៥០០ គ្រាប់ទៅកាន់អ៊ុយក្រែន ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ដំណឹងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងអាកាសធាតុអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា អាល្លឺម៉ង់កំពុងអនុញ្ញាតឱ្យហូឡង់ដឹកជញ្ជូនរ៉ុក្កែតប្រឆាំងរថក្រោះផលិតដោយអាល្លឺម៉ង់ចំនួន

    February 27, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CGTN បានឲ្យដឹងថា ទីក្រុង Kyiv ពេលនេះកំពុងស្ថិតក្រោមការវាយប្រហារពីគ្រាប់កាំជ្រួចមីស៊ីលរបស់រុស្ស៊ី ខណៈដែលវាយប្រហារគ្នានេះបានសម្លាប់ជនជាតិអ៊ុយក្រែនចំនួន ១៩៨ នាក់ក្នុងនោះមានកុមារតូច ៣ នាក់ផងដែរ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខភាពប្រទេសអ៊ុយក្រែន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីវីដេអូដ៏គួរឲ្យរន្ធត់មួយ ដែលគ្រាប់មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារចំអគារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងទីក្រុង Kyiv ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង១២នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងហេតុការណ៍នោះគេមិនបានដឹងថា មានមនុស្សប៉ុន្មាននាក់បាត់បង់ជីវិត និងប៉ុន្មាននាក់នាក់នោះទេ៕

    February 27, 2022